មហាសេដ្ឋី Warren Buffett បង្ហាញ​ការ​ពិត​ថា ប្រពន្ធ​ជួយ​អោយ​មនុស្ស​ប្រុស​ជោគជ័យ


លោក Warren Buffett ដែល​ជា​មហាសេដ្ឋី​ដ៏​ល្បីឈ្មោះ​ម្នាក់​រក​ទ្រព្យសម្បត្តិ​តាម​ការ​វិនិយោគ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​សួរ​លោក​ថា តើ​ការ​សម្រេចចិត្ត​ដែល​សំខាន់​ជាងគេ​របស់​លោក គឺជា​អ្វី​នោះ ចម្លើយ​ដែល​អ្នក​ទទួល​បាន​មិន​ទាក់ទិន​នឹង​ការ​វិនិយោគ​ឡើយ ។

លោក​បាន​និយាយ​ថា ការ​សម្រេច​ចិត្តធំ​ជាងគេ​ក្នុង​ជីវិត​របស់​អ្នក គឺ​ការ​សម្រេចចិត្ត​ជ្រើស​ដៃគូ​ជីវិត​របស់​អ្នក ។ លោក​បាន​និយាយ​ថា លោក​បាន​ជួប​រឿង​ដែល​ផ្លាស់​ប្តូរជីវិត​របស់​លោក​២​ដង ទី​មួយ គឺ​ពេល​ដែល​លោក​បាន​ចាប់កំណើត និង​ទី​ពីរ គឺ​ពេល​ដែល​លោក​បាន​ជួបនឹង​ភរិយា​របស់​លោក គឺ​អ្នកស្រី Susie ដែល​បាន​ទទួលមរណភាព​នៅ​ឆ្នាំ​២០០៤ ។ លោក​បាន​បន្ត​ថា «​រាល់​អ្វី​ដែល​ដែល​កើតឡើង​ក្នុង​ជីវិត​របស់ខ្ញុំ​ប្រហែលជា​មិន​អាច​កើត​មាន​ឡើង​ទេ ប្រសិនបើ​មិន​មាន​គាត់​។​»

ក្នុង​កិច្ច​សន្ទនា​មួយ​ជាមួយនឹង​លោក Bill Gates កាលពី​ឆ្នាំ​២០១៧ លោក​ក៏​បាន​លើក​ឡើង​ថា មនុស្ស​ដែល​សំខាន់ គឺ​ដៃគូ​ជីវិត​របស់​អ្នក ។ ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Berkshire Hathaway របស់​លោក​កាលពី​ឆ្នាំ ២០០៩ លោក​ក៏​បាន​និយាយ​ដែរ​ថា រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​មនុស្ស​ដែល​ត្រឹមត្រូវ​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ផ្លាស់​ប្តូរ​ជាក់​ជា​មិន​ខាន ។

យោង​ទៅ​តាម​ការ​សិក្សា​មួយ​របស់​អ្នកជំនាញ​ចិត្ត​វិទ្យា​នៅ​សាកលវិទ្យាល័យ Carnegie Mellon University យល់​ស្រប​នឹង​គំនិត​នេះ ដោយ​រក​ឃើញ​ថា មនុស្ស​ដែល​មាន​ស្វាមីភរិយា​ដែល​តែងតែ​គាំទ្រ​ដល់​ពួក​គេ​មានឱកាស​ច្រើន​ជាង​អ្នក​ដទៃ​ក្នុង​ការ​ជោគជ័យ​ពេល​ដែល​ធ្វើ​អ្វីមួយ ។ Brooke Feeney ដែល​ជា​ប្រធាន​អ្នក​ស្រាវជ្រាវ​ក្នុង​ការ​សិក្សា​ខាងលើ​បាន​ឲ្យ​ដឹង​ថា «​ដៃគូ​ជីវិត​អាច​ជួយ​ឲ្យ​អ្នក​ជោគជ័យ​តាម​រយៈ​ការ​ចាប់​យក​ឱកាស ។ ឬ​ពួក​គេ​អាច​បង្ក​ការ​ប៉ះពាល់​ដល់​ឱកាស​ក្នុង​ការ​ជោគជ័យ​របស់​អ្នក​បាន​ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ចង់​ចាប់​យក​ឱកាស​ក្នុង​ការ​លូតលាស់​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ