ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ​រ៉ឺ​ម៉ក​ម៉ូតូ​ឈ្មួញ បែកធ្លាយ​ជាង​៣០០​គីឡូក្រាម

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ មន្ត្រី​នគរបាល​អន្តោប្រវេសន៍​មាត់ច្រក​ទ្វារ​ព្រំដែន​អន្ត​របា​វិត​បាន​សហការ​ជាមួយ​មន្ត្រី​បសុពេទ្យ​ប្រចាំការ​ច្រក​ទ្វារ​និង​មន្ត្រី​កសិកម្ម​ក្រុង​បា​វិត ធ្វើការ​ឃាត់ខ្លួន​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ជា​ជនជាតិ​វៀតណាម​ម្នាក់ ក្រោយ​ពី​បាន​លួច​ដឹក​សាច់​មាន់ និង​គ្រឿងក្នុង​មាន់​ដោយ​ខុសច្បាប់​ពី​វៀតណាម​ចូល​មក​កម្ពុជា​។…

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ មន្ត្រី​នគរបាល​អន្តោប្រវេសន៍​មាត់ច្រក​ទ្វារ​ព្រំដែន​អន្ត​របា​វិត​បាន​សហការ​ជាមួយ​មន្ត្រី​បសុពេទ្យ​ប្រចាំការ​ច្រក​ទ្វារ​និង​មន្ត្រី​កសិកម្ម​ក្រុង​បា​វិត ធ្វើការ​ឃាត់ខ្លួន​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ជា​ជនជាតិ​វៀតណាម​ម្នាក់ ក្រោយ​ពី​បាន​លួច​ដឹក​សាច់​មាន់ និង​គ្រឿងក្នុង​មាន់​ដោយ​ខុសច្បាប់​ពី​វៀតណាម​ចូល​មក​កម្ពុជា​។

ករណី​បង្ក្រាប​សាច់មាន់ និង​​គ្រឿងក្នុងមាន់​ដែល​ឈ្មួញ​លួច​នាំ​ចូលខាងលើ​​នោះ កម្លាំង​អធិការដ្ឋាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត កម្លាំង​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ និង​កម្លាំង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គោលដៅ​លើ​ផ្លូវ​លេខ​៣១៤ ស្ថិត​ក្នុងភូមិ​គយ​ត្របែក សង្កាត់​​គយ​ត្របែក ក្រុង​ស្វាយ​រៀង បាន​ធ្វើការ​ត្រួតពិនិត្យ​រ៉ឺ​ម៉ក​ម៉ូតូ​របស់​ក្រុម​ឈ្មួញ​វៀតណាម​រក​ឃើញ​បង្កប់​ជើងមាន់​, កោះមាន់ និង​សាច់​មាន់ សរុប​មាន​ចំនួន​៣៤២​គីឡូក្រាម ដែល​នាំ​ចូល​ដោយ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ហើយ​ក៏​ធ្វើការ​ចាប់​ឃាត់ រួច​បញ្ជូន​មក​ការិយាល័យ​ផលិតកម្ម​បសុព្យាបាល​ក្រុង​បា​វិត​ដើម្បី​កសាង​សំណុំរឿង និង​ដុត​កម្ទេច​ចោល​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ