សេចក្តី​ទុក្ខ​ប្រៀប​បាន​នឹង​កង់រទេះ​វិល​តាមដាន​ជើងគោ


មាន​មនុស្ស​មិន​តិច​នាក់​ទេ ដែល​មានជីវិត​ញាំញី​ទៅ​ដោយ​សេចក្តី​ទុក្ខ​ចូល​មក​ជំនួស​ការ​សប្បាយ​អស់​គ្មាន​សល់ សូ​ម្បី​តែ​ស្នាមញញឹម​មួយ​ដែល​ធ្លាប់តែ​អ្នក​ដទៃ​និយាយ​លេង​ជាមួយ កាលពីមុន​ធ្លាប់តែ​សើច​ក្អាក់ក្អាយ ប៉ុន្តែ​ពេល​នេះ​ត្រូវ​បាត់​អស់រលីង ។

ប្រភព​នៃ​សេចក្ដី​ទុក្ខ​នេះ​មាន​ច្រើន​ណាស់ វា​កើត​ស្ទើរតែ​គ្រប់ពេលវេលា ដែល​អ្នកខ្លះ​ត្អូញត្អែរ​ថា​ខ្ញុំ​ពិបាកចិត្ត​ខ្លាំង ខ្ញុំ​ពិបាកចិត្ត​ជាងគេ គេ​ធ្វើបាប​ចិត្ត​ខ្ញុំ គេ​មិន​ឲ្យ​តម្លៃ គេ​មិន​និយាយ​រក គេ​មិន​ពេញចិត្ត​ក្នុង​ការងារ ដែល​ខ្លួន​បាន​ធ្វើ​ជាដើម គំនិត​បែប​នេះ​មិន​ត្រឹមតែ​មិន​អាច​បន្ថយ​ទុក្ខ​បាន​ទេ តែ​វា​រឹងរឹតតែ​ប្រមូល​ទុក្ខ​មក​ក្នុង​ជីវិត​កាន់តែ​ធ្ងន់​ថែម​ទៀត ។

សេចក្ដី​ទុក្ខ​រមែង​កើតឡើង​គ្រប់​មនុស្ស​ទាំងអស់ សេចក្ដី​ទុក្ខ​ទាំងនេះ វា​កើត​តែ​អំពី​ចិត្ត​របស់ អ្នក​គិត​ហ្នឹងឯង សម​ដូច​ពុទ្ធឱវាទ​សម្ដែង​ថាៈ

ធម៌​ទាំងឡាយ​មាន​ចិត្តជា​ប្រធាន មានចិត្ត​ប្រសើរ​បំផុត មាន​ចិត្តជា​ធំ អ្វី​ៗ​សម្រេច​មក​អំពី​ចិត្ត បើ​បុគ្គល​មានចិត្ត​ត្រូវ​ទោស​ប្រទូស្ដ​ហើយ ពោល​ក្ដី ធ្វើ​ក្ដី ទុក្ខ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ​ដូច កង់រទេះ​វិល​ទៅ​តាមដាន​ជើងគោ ដែល​កំពុង​អូស​ទៅ​ដូច្នោះ​ដែរ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ