ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួឯកល្ខោន​បាត់​ម៉ូតូ​ធ្វើ​ឱ្យ​ចាក់​ដោត​អារម្មណ៍​…​ទទួល​អំណោយ​សប្បុរសជន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទាក់ទិន​តួឯក​ល្ខោនបាសាក់​ម្នាក់ ខណៈ​កំពុង​ផាត់ម្សៅ​ត្រៀម​ចេញ​សម្តែង​លើ​ឆាក ស្រាប់ តែ​ត្រូវ​ចោរលួច​ម៉ូតូ​ទៅ​បាត់ តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ក៏មាន​សប្បុរសជន​ជា​ច្រើន​នាក់​បាននិងកំពុង​​​នាំ​គ្នា​ធ្វើការ​បរិ​ច្ចាគ​ថវិកា​របស់​ខ្លួន ​​ជួយ​ដល់​បុរស​ជា​តួឯកល្ខោន​​​បាត់​ម៉ូតូ​នោះ ដោយក្តីអាណិតអាសូរ…

រាជធានី​ភ្នំពេញ ៖ ទាក់ទិន​តួឯក​ល្ខោនបាសាក់​ម្នាក់ ខណៈ​កំពុង​ផាត់ម្សៅ​ត្រៀម​ចេញ​សម្តែង​លើ​ឆាក ស្រាប់ តែ​ត្រូវ​ចោរលួច​ម៉ូតូ​ទៅ​បាត់ តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ក៏មាន​សប្បុរសជន​ជា​ច្រើន​នាក់​បាននិងកំពុង​​​នាំ​គ្នា​ធ្វើការ​បរិ​ច្ចាគ​ថវិកា​របស់​ខ្លួន ​​ជួយ​ដល់​បុរស​ជា​តួឯកល្ខោន​​​បាត់​ម៉ូតូ​នោះ ដោយក្តីអាណិតអាសូរ ។

គួររំលឹកថា ករណីខាងលើ បាន​ធ្វើ​ឱ្យខក​ខាន​មិនបានសម្តែង​ទេ ព្រោះ​ត្រូវ​តាម​រក​ចោរ​ទាំង​ក្នុង​សម្លៀក បំពាក់​ជា​​តួល្ខោន និង​ផ្ទៃមុខ​សុទ្ធតែ​ម្សៅ​សក្បុស ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា នៅ​ឆាកល្ខោន​ត្រៀម​សម្តែង​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តួឯក​ល្ខោនបាសាក់​ដែល​បាត់​ម៉ូតូ​នេះ​ឈ្មោះ ជី​ម សុធា​រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មានស្រុកកំណើត​នៅ​ភូមិ​ស្វាយ​អាត់​លើ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ចំណែក​ម៉ូតូ​ដែល​ចោរលួច​យក​ទៅ​នោះ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CZ-៨៨៥៧ ។

ប្រភព​ព័ត៌មាន​ពី​តួឯកល្ខោន​រូប​នេះ​និយាយ​ថា មុន​ពេល​កើតហេតុ​ពួក​គេ​បាន​ទៅ​សម្តែង​ល្ខោនបាសាក់​នៅ​ភូមិ​ខាងលើ​រយៈ​ពេល​មួយស​ប្តា​ហ៍​មក​ហើយ ដែល​ការ​សម្តែង​នេះ​មិនមែន​មានកម្ម​វិធី​បុណ្យ​អ្វី​ទេ គឺ​សម្តែង​រៃ​អង្គាសប្រាក់ និង​ប្រាក់​ឧបត្ថម្ភ ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ក្រុម​ល្ខោន​ដែល​ខ្វះខាត​។ ជី​ម សុធា​រី និយាយ​ទៀត​ថា រឿង​ដែល​សម្តែង​នៅ​យប់​ខាងលើ​គឺ​រឿង​«​សុរិយា​អស្ដង្គត​» ហើយ​រូបគេ​ជា​តួឯក ។

មុន​ពេល​កើតហេតុ រូបគេ​បាន​ទុក​ម៉ូតូ​នៅ​មុខ​ឆាកល្ខោន ហើយ​ផាត់មុខ​លាបម្សៅ​ដើម្បីសម្តែង​ជូន​ប្រិ​យ​មិត្ត​បងប្អូន​ទស្សនា​ដូច​សព្វដង ។ លុះ​ផាត់មុខ​លាបម្សៅ​រួច​ហើយ​បម្រុង​នឹង​ចេញសម្តែង ស្រាប់តែ​បាត់​ម៉ូតូ​របស់​ខ្លួន​ដែល​ទុក​នៅមុខ​ឆាក ទើប​ផ្អាក​ការ​សម្តែង​ភ្លាម​ៗ ហើយ​ប្រញាប់​ដើរ​រក​ទាំង​ក្នុង​សម្លៀក​បំពាក់​តួឯកល្ខោនបា​សាក់ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ដើរ​មើល​តាមកន្លែង​មួយ​ចំនួន​ដែល​សង្ស័យ​ហើយ ក៏​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ដើម្បី​ឲ្យ​ជួយ​សើ​ុ​បរក​ម៉ូតូ​ភ្លាម​ៗ​ដែរ ព្រោះ​រូបគេ​ថ្វី​បើជា​តួឯកល្ខោន​មែន តែ​ក៏​មានការ​ខ្វះខាត​ដែរ​ទម្រាំ​សន្សំ​លុយ​ទិញ​បាន​ម៉ូតូ​១​គ្រឿង​នេះ ។ (សម្រួលដោយ៖ ស្រីណា​)​

អត្ថបទសរសេរ ដោយ