ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ទំនិញ​ទៅ​អឺរ៉ុប និង​ប្រទេស៤​ទៀត​​លែង​បំពេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់ A

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស ៤ ផ្សេង​ទៀត​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ EBA និង GSP តម្រូវ​ឱ្យ​បំពេញបែបបទ​នាំ​ចេញ​ជា​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ទំនិញ​ជា​ទម្រ​ង​អេ (A)…

រាជធានី​ភ្នំពេញ​៖ ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស ៤ ផ្សេង​ទៀត​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ EBA និង GSP តម្រូវ​ឱ្យ​បំពេញបែបបទ​នាំ​ចេញ​ជា​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ទំនិញ​ជា​ទម្រ​ង​អេ (A) ចាប់ពី​ឆ្នាំ​ក្រោយ​ទៅ​លែង​តម្រូវ​ឱ្យ​មានការ​បំពេញ​ទៀត​ហើយ​ក្នុង​ករណី​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ជា​អ្នក​នាំ​ចេញ​របស់​សហភាព​អឺរ៉ុប ។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ១៨ ខែកក្កដា ឆ្នាំ ២០១៩ ថា កន្លង​ទៅ​ក្រុមហ៊ុននាំចេញ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស ៤ ផ្សេង​ទៀត​ដូច​ជា ប្រទេស​ណ័​រវេ​ស​, ស្វី​ស និង​ប្រទេស​ទួ​រ​គី តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ EBA និង GSP កន្លង​មក​គឺ​បំពេញ​ឯកសារ​នាំ​ចេញ​តាម​បែប​ទម្រង់​អេ (A) ។ លោក​បន្ត​ថា លិខិត​ជូនដំណឹង​របស់​ក្រសួង វា​ជា​កិច្ចការ​ថ្មី​មួយទៀត​ឱ្យ​ក្រុមហ៊ុន​ទាំងអស់​នៅ​ថ្ងៃក្រោយ​ទៅ​នាំ​ចេញ​ទំនិញ​លែងឱ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទម្រង់ A ទៀត​ហើយ ។ ដើម្បី​ឈាន​ទៅ​ដល់​ចំណុច​នេះ​តម្រូវ​ឱ្យ​អ្នក​នាំ​ចេញ ឬ​ក្រុមហ៊ុន​មក​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​នាំ​ចេញ​ឱ្យ​ហើយ គឺ​ចាប់ពី​ឆ្នាំ​ក្រោយ​ទៅ​យើង​នាំ​ទំនិញ​ទៅ​អឺរ៉ុប ប្រទេស​ណ័​រវេ​ស​, ស្វី​ស និង ប្រទេស​ទួ​រ​គី មិន​ចាំបាច់​ចេញ CO ទម្រង់ A ទៀត​នោះ​ទេ ។

យោង​តាម​ក្រសួងពាណិជ្ជកម្ម អ្នក​នាំ​ចេញ​ទាំងអស់​ដែល​មាន​បំណង​នាំ​ចេញ​ទំនិញ​គ្រប់​ប្រភេទ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​កាន់​សហភាព​អឺរ៉ុប (EU) ស្ថិត​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​រួម​ទាំង​ការ​អនុគ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែង​គ្រឿង​សព្វាវុធ​(EBA) ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) របស់​ប្រទេស​ណ័​រវេ​ស​, ស្វី​ស និង ប្រទេស​ទួ​រ​គី ត្រូវ​មក​សុំ​ចុះ​ឈ្មោះ​ក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំ​ចេញ​របស់​សហភាព​អឺរ៉ុប​នៅ​នាយកដ្ឋាន​នាំ​ចេញ នាំ​ចូល នៃ​ក្រសួងពាណិជ្ជកម្ម ដើម្បី​មាន​នីតិសម្បទា​ក្នុង​ការ​ប្រកាស​ប្រភព​ដើម ជំនួស​ឱ្យ​ការ​ប្រើប្រាស់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់​អេ (A) ចាប់តាំងពី​ថ្ងៃ​ទី ១ ខែមករា ឆ្នាំ ២០១៩ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ។

ក្រសួង​បញ្ជាក់​ថា «​រហូត​មក​ដល់​បច្ចុប្បន្ន​គឺ​មាន​អ្នក​នាំ​ចេញ​មួយ​ចំនួន​បាន​មក​ចុះ​ឈ្មោះ​តាម​សេចក្តីជូនដំណឹង​ខាងលើ ។ ដើម្បី​ចៀសវាង​ការ​បាត់បង់​ផលប្រយោជន៍​ពី​ការ​អនុគ្រោះ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប និង​ប្រពន្ធ​អនុគ្រោះ​ពន្ធ​របស់​ប្រទេស​ណ័​រវេ​ស ស្វី​ស និង ប្រទេស​ទួ​រ គឺ​ផលិតករ ឬ​អ្នក​នាំ​ចេញ​ទាំងឡាយ​ណា​ដែល​មិន​ទាន់​ចុះបញ្ជី​នៅ​ក្នុង​ប្រព័ន្ធ​ចុះបញ្ជី​នាំ​ចេញ​សូម​រួសរាន់​មក​ចុះបញ្ជី​នៅ​ក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំ​ចេញ​សម្រាប់​ប្រកាស​ប្រភព​ដើម ជំនួស​ឱ្យ​ការ​ស្នើ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់ អេ យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ២០១៩»​។

លោក​បន្ត​ថា «​ការ​ចុះបញ្ជី​របស់​ក្រុមហ៊ុន​តាម​សេចក្តី​ប្រកាស​ក្រសួង គឺ​មិន​ទាន់​បាន​ចំនួន​ច្រើន​នោះ​ទេ ។ យើង​កំពុង​ខិតខំ​ជំរុញ​ឱ្យ​ក្រុមហ៊ុននាំចេញ​ទាំងឡាយ​ឱ្យ​យកចិត្តទុកដាក់ ហើយ​មក​ចុះ​ឈ្មោះ​ក្នុង​បញ្ជី ។ ក្រុមហ៊ុន​ខ្លះ​អាច​យល់​ថា​វា​នៅ​មាន​រយៈពេល​យូរ គាត់​នៅ​ធ្វើ​កន្តើយ តែ​ក្នុង​នាម​ជា​មន្ត្រី​ចេះ​តែ​ដាស់តឿន​ពួក​គាត់​មក​ចុះ​ឈ្មោះ​ឱ្យ​រួចរាល់ ងាយស្រួល​ថ្ងៃក្រោយ​» ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ