រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ កើតឡើង១១លើក(យប់៧លើក)ស្លាប់៣នាក់(ស្រី១នាក់) របួសធ្ងន់១២នាក់ (ស្រី២នាក់) របួសស្រាលប្រុស៩នាក់ ។ ស្លាប់សរុប៣នាក់ រុឺម៉កម៉ូតូ១នាក់(ពាក់មួក) រថយន្តតូច១នាក់,រថយន្តធំ១នាក់ ។
មូលហេតុគ្រោះថ្នាក់ : ល្បឿន៥លើកស្លាប់១នាក់,មិនគោរពសិទ្ធិ២លើក,មិនប្រកាន់ស្តាំ១លើក,ប្រជែង១លើកស្លាប់២នាក់,បត់គ្រោះថ្នាក់១លើក,កត្តាយាន១លើក ។ គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនិងម៉ូតូ៤លើក,ម៉ូតូនិងរថយន្តធំ៣លើក,រថយន្តតូចនិងរថយន្តធំ១លើកស្លាប់២នាក់,រថយន្តតូចនិងកង់១លើក,យានផ្សេងៗក្រឡាប់២លើកស្លាប់១នាក់ ។
បណ្តាលឲ្យខូចខាតយាន២០គ្រឿងក្នុងនោះមាន : ម៉ូតូ១១គ្រឿង,រថយន្តតូច២គ្រឿង,រថយន្តធំ៤គ្រឿង,យានផ្សេងៗ៣គ្រឿង ។ យានបង្កហេតុ ម៉ូតូ៦លើក,រថយន្តតូច១លើក,រថយន្តធំ១លើក,ផ្សេងៗ៣លើក ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៤លើក,ផ្លូវខេត្ត៧លើក ។ រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន ៖ ខេត្តកំពង់ឆ្នាំង១លើក ស្លាប់ស្រី១នាក់ និងរាជធានីភ្នំពេញ៤លើកស្លាប់២នាក់របួស១៣នាក់(ស្រី២នាក់) ។
លទ្ធផលត្រួតពិនិត្យថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ : មធ្យោបាយចូលគោលដៅ៥៤៤៨គ្រឿង(ម៉ូតូ៦២%) មធ្យោបាយល្មើស១៥៨០គ្រឿង(៧២%) អប់រំ៤៤៩គ្រឿង(ម៉ូតូ៦៤%) មធ្យោបាយពិន័យ១១៣១គ្រឿង(ម៉ូតូ៧៥%) ។ លទ្ធផលត្រួតពិនិត្យមួកនិងកញ្ចក់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ បានចុះអនុវត្ត៧៣គោលដៅ : ម៉ូតូចូលគោលដៅ៣៣៣៩គ្រឿង អប់រំ២៦២គ្រឿង ពិន័យចំនួនសរុប៨៦៥គ្រឿង (មួក៦១៧គ្រឿង កញ្ចក់១១៥គ្រឿង បញ្ជ្រាសទិស៥៣គ្រឿង ផ្សេងៗ៨០គ្រឿង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ