ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​បុគ្គ​លិក​ក្រុម​ហ៊ុនទេ​ស​ចរណ៍​ច្របាច់.​ក​ប្រពន្ធ​ជា​បុគ្គ​លិក​ណា​ហ្គា​វើល ​សម្លា.ប់​​ ហើយច​ង.​ក​សម្លា.ប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​នៅ​សង្កាត់​បឹង​សា​ឡាង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖​ បុរស​ជា​បុគ្គ​លិក​ក្រុម​ហ៊ុនទេ​ស​ចរណ៍​ម្នាក់​ បាន​ច្របាច់.​ក​សម្លា.ប់​ស្រ្តី​ជា​ប្រពន្ធ​ ដែល​ធ្វើ​ការ​នៅ​ណា​ហ្គា​វើល​ ហើយ​បា​នចង​.ក​សម្លា.ប់​ខ្លួន​ឯង​នៅ​ក្នុង​ផ្ទះ ​រហូត​ដល់​សព​ហើម​ស្អុយ​ទើប​មាន​អ្នក​ដឹង។​ ហេតុ​ការណ៍នេះ​ បា​ន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពីវេ​លា​ម៉ោង ​២ ​និង ​២០នាទី ​រសៀល​ថ្ងៃទី​២៥​ មករា ​២០១៤​ នៅ​ផ្ទះលេ​ខ​៦៣ ​ផ្លូវ​លេខ​២៦៥​ ក្រុម​ទី​១៣ ​ភូមិទី​៤ ​សង្កាត់​បឹង​សា​ឡាង ​ខណ្ឌ​ទួល​គោក ​នៅ​ពេល​ដែល​អ្នក​ជិត​ខាង​មាន​ការ​សង្ស័យ​ឃើញ​ម៉ូតូ​ទុក​​ចោល​មុខ​ផ្ទះ ២ថ្ងៃ​ ​ក៏​បាន​អើត​មើល​។

រាជ​ធានី​ភ្នំ​ពេញ ៖​ បុរស​ជា​បុគ្គ​លិក​ក្រុម​ហ៊ុនទេ​ស​ចរណ៍​ម្នាក់​ បាន​ច្របាច់.​ក​សម្លាប់​ស្រ្តី​ជា​ប្រពន្ធ​ ដែល​ធ្វើ​ការ​នៅ​ណា​ហ្គា​វើល​ ហើយ​បា​នចង​.ក​សម្លាប់​ខ្លួន​ឯង​នៅ​ក្នុង​ផ្ទះ ​រហូត​ដល់​សព​ហើម​ស្អុយ​ទើប​មាន​អ្នក​ដឹង។​ ហេតុ​ការណ៍នេះ​ បា​ន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពីវេ​លា​ម៉ោង ​២ ​និង ​២០នាទី ​រសៀល​ថ្ងៃទី​២៥​ មករា ​២០១៤​ នៅ​ផ្ទះលេ​ខ​៦៣ ​ផ្លូវ​លេខ​២៦៥​ ក្រុម​ទី​១៣ ​ភូមិទី​៤ ​សង្កាត់​បឹង​សា​ឡាង ​ខណ្ឌ​ទួល​គោក ​នៅ​ពេល​ដែល​អ្នក​ជិត​ខាង​មាន​ការ​សង្ស័យ​ឃើញ​ម៉ូតូ​ទុក​​ចោល​មុខ​ផ្ទះ ២ថ្ងៃ​ ​ក៏​បាន​អើត​មើល​។

បុរស​ជា​ប្តី​ដែល​បាន​ចង.​ក​សម្លាប់​ខ្លួន​នោះ​ ត្រូវ​សមត្ថ​កិច្ច​ឲ្យ​ដឹង​ថា​ ឈ្មោះ ​ឈឿន ​មៀវ​សំណាង ​ភេទ​ប្រុស ​អាយុ​ ៣៧​ឆ្នាំ ​ជា​បុគ្គ​លិក​ក្រុម​ហ៊ុនទេ​ស​ចរណ៍​មួយ ចំណែក​ស្រ្តី​ជា​ប្រពន្ធ​ឈ្មោះ ​ហង្ស​ សុគន្ធារី​ អាយុ ​៣០​ឆ្នាំ ​ជា​បុគ្គ​លិ​កណា​ហ្គា​វើល។​ ពួក​គេទាំ​ង ​២​នាក់​ មា​នលំនៅ​ផ្ទះ​កើត​ហេតុ​ខាង​លើ។ ​

តាម​មន្រ្តី​នគរ​បាល​មូល​ដ្ឋាន ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ ​ប្រជា​ពល​រដ្ឋ​នៅ​ក្បែរ​ខាង​មាន​ការ​សង្ស័យ​ដោយ​ឃើញ​ម៉ូតូម៉ា​ក​វីវ៉ា​ ១​គ្រឿង ​ទុក​ចោល​មុខ​ផ្ទះ​រយៈ​ពេល ​២ថ្ងៃ ​មក​ហើយ ​ទើប​បាន​ទៅ​អើត​មើល​ ក៏​ប្រទះ​ឃើញ​បុរស​ជា​ប្តីច​ង.​ក​សម្លាប់​ខ្លួន​នៅ​ច្រក​ចូល​បន្ទប់​ទឹក ​ហើយ​បាន​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​នគរ​បាល​ចុះ​ទៅ​ពិនិត្យ​ ស្រាប់​តែ​ឃើញ​ស្រ្តី​ជា​ប្រពន្ធ​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​ដេក ​និង​ហើម​ស្អុយ​ទៅហើ​យ។​

ប្រភព​ដដែល​បន្ត​ថា​ ប្តី​ប្រពន្ធ ​២​នាក់ ​នេះ ​បាន​រៀប​ការ​ជា​មួយ​គ្នា​ជាង ​១០​ឆ្នាំ ​មក​ហើយ ​និង​មាន​កូន​ចំនួន ​៣​នាក់​ ប្រុស​២​ ស្រី១។​ ការ​រស់​នៅ​ជា​មួយ​គ្នា​មួយ​រយៈ​ចុង​ក្រោយ​ចេះ​តែ​មាន​ទំនាស់​គ្នា​ដោយ​សារ​​តែ​ប្រពន្ធ​ប្រចណ្ឌ​ចោទ​ថា​ ប្តី​មាន​ស្រី។​ ទោះ​បី​ជា​យ៉ាង​ គេ​ពុំដឹ​ង​ថា ​២នា​ក់​ ប្តី​ប្រពន្ធ​នេះ ​មាន​ទំនាស់​រឿង​អ្វី​ពិត​ប្រាកដ​នោះ​ទេ បា​ន​ជា​ឈាន​ទៅ​សម្លាប់​ប្រពន្ធ ​ហើយ​ចង.ក​សម្លា​ប់ខ្លួន​បែប​នេះ។​ គួរ​បញ្ជាក់​ថា ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ ​ស្រ្តីជា​​ប្រពន្ធ​ត្រូវ​បាន​ប្តី​ឃើញ​ជិះ​ម៉ូតូ​ជា​មួយស​ង្សារ ​ហើយបា​នមា​នទំ​នាស់​គ្នា​តាម​ផ្លូវ​ រហូត​អ្នក​កា​សែត​ថត​រូប ត្រូវ​ប្តី​គំរាម​វាយ​ផង​ដែរ។​

បន្ទាប់​ពី​មាន​ការ​ភ្ញាក់​ផ្អើល ​នគរ​បាល​បាន​រក​ឃើញ​មាន​លិខិត​បណ្តាំ ​ដែលគេ​អះ​អាង​ថា​ ប្តី​ជា​អ្នក​សរ​សេរ​ផ្តាំ​ឲ្យ​បង​ប្អូន ​និង​ម្តាយ ​ជួយ​មើល​ថែ​នាំ​កូន​ទាំង​ ៣នាក់ ​ព្រមទាំ​ងចា​ត់ចែ​ង​ចែក​ទ្រព្យ​ឲ្យ​កូន។ ​តាម​ការ​សន្និ​ដ្ឋាន​របស់​សមត្ថ​កិច្ច​ថា​ សព ​២​នាក់ ​ប្តី​ប្រពន្ធ​បាន​ស្លាប់​រយៈ​ពេល​ប្រមាណ ​៣​ថ្ងៃ ​មក​ហើយ។ ​ចំពោះ​ការ​ស្លាប់​របស់​ស្រ្តី​ជាប្រពន្ធ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ស្លាប់​ដោយ​សារ​តែ​ការ​ប្របាច់.​ក ហើ​យ​គេ​មាន​ការ​សង្ស័យ​ថា​ បុរស​ជា​ប្តី​សម្លាប់​ប្រពន្ធ​ហើយ​ បាន​ទៅ​ចង.ក​សម្លាប់​ខ្លួនឯ​ងជា​ក្រោយ៕​