ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​បារាំង PSG ប្រជែង​ក្លិប​ដទៃ​ចូល​ចែចូវ​កីឡាករ​ខ្សែការពារមាន់​ខ្នាយ​មាស

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង​កំពុង​តែ​ចាប់អារម្មណ៍​នឹង​ទិញ​យក​កីឡាករ Danny Rose របស់​ក្លិប Tottenham ដែល​ពេល​នេះ​គេ​កំពុង​តែ​ត្រូវ​ក្លិប​ដាក់​លក់​។…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង​កំពុង​តែ​ចាប់អារម្មណ៍​នឹង​ទិញ​យក​កីឡាករ Danny Rose របស់​ក្លិប Tottenham ដែល​ពេល​នេះ​គេ​កំពុង​តែ​ត្រូវ​ក្លិប​ដាក់​លក់​។

កីឡាករ​អង់គ្លេស​ផ្នែក​ក្រោយ​ខាងឆ្វេង ពេល​នេះ​កំពុង​តែ​ត្រូវ​ក្លិប Tottenham ដាក់​លក់ ហើយ​ត្រូវ​បាន​គេ​ផ្តល់​ជូន​នូវ​ពេលវេលា​សម្រាក​មិន​ទៅ​ប្រកួត​ត្រៀម​បើក​រដូវ​កាល​នៅ​សាំង​ហ្កា​ពួរ​ថែម​ទៀត​ផង​។ ដូចនេះ​ហើយ Rose អាច​មាន​ពេល​យល់ចិត្ត​ជាមួយនឹង​ក្លិប​ដទៃ​ទៀត​បាន មុន​នឹង​សម្រេចចិត្ត​ទៅ​តាម​ក្លិប​មួយ​ណា​ជាក់លាក់​។

សារព័ត៌មាន Sky Sports បាន​ប្រាប់​មក​ថា ក្លិប​អ្នកមាន​បារាំង PSG កំពុង​តែ​សម្លឹង​មិន​ចោល​ភ្នែក​ទៅ​លើ​កីឡាករ​អាយុ​២៩​ឆ្នាំ​រូប​នេះ ដែល​មាន​តម្លៃ​២០​លាន​ផោន​។ ខណៈ​នេះ Rose មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ចាក​ចេញពី​ក្លិប​របស់​ខ្លួន​។

Rose បាន​និយាយ​ថា​៖«​ខ្ញុំ​នឹង​ពី​អាយុ​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដោយសារ​តែ​ក្លិប​ដំណើរការ​យ៉ាងដូចម្តេច​ដែរ​។ ខ្ញុំ​នឹង​គ្រាន់តែ​អង្គុយ​លេង​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​ទៀត ហើយនឹង​ចាំ​មើល​ថា​មាន​អ្វី​កើតឡើង​។ បើ​ទោះបីជា​មានរឿង​អ្វី ក៏​ខ្ញុំ​បាន​ត្រៀមខ្លួន​ទុក​រួច​ទៅ​ហើយ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​អា​ល្លឺ​ម៉​ង់ Schalke ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូល​កាន់​កន្លែង​ជំនួស Rose នៅ​ពេល​ដែល Rose ចាកចេញ​ទៅ​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ