ដុល្លារ​សិង្ហ​បុរី​មាន​ប្រៀប​ជាង​លុយ​ខ្មែរ


នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា​នេះ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​សិង្ហ​បុរី​មាន​ប្រៀប​ជាង​លុយ​ខ្មែរ ហើយ បើ​យោង​តាម​ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល ៣០០២​រៀល លក់​ចេញ​៣០៣២​រៀល ដែល​កាលពី​ម្សិលមិញ​ទិញ​ចូល​តែ​២៩៩៨​រៀល និង​លក់​ចេញ​តែ​៣០២៨​រៀល​ប៉ុណ្ណោះ ។

ធនាគារជាតិ​ដដែល​បានឱ្យ​ដឹង​ទៀត​ថា អត្រា​ប្តូរ​ប្រាក់​គោល​រវាង​រូបិយប័ណ្ណ​បណ្តា​ប្រទេស​ផ្សេង​ៗ​ជាមួយ​ប្រាក់​រៀល​សម្រាប់​ថ្ងៃនេះ​មាន ១​យ៉​ន់​ចិន ទិញ​ចូល​៥៩៣​រៀល លក់​ចេញ ៥៩៩​រៀល , ១​ដុល្លារ​ហុងកុង ទិញ​ចូល​៥២២​រៀល លក់​ចេញ​៥២៧ រៀល ,១០០​យេ​ន​ជប៉ុន​ទិញ​ចូល​៣៧៨៩​រៀល លក់​ចេញ​៣៨២៧​រៀល ,១០០​វុន​កូរ៉េ ទិញ​ចូល​៣៤៦​រៀល លក់​ចេញ​៣៥០​រៀល និង​១​បាត​ថៃ ទិញ​ចូល​១៣២​រៀល លក់​ចេញ​១៣៥​រៀល ។

ប្រភព​ពី​លី ហួ បានឱ្យ​ដឹង​ថា​ថ្ងៃនេះ ១​ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល​៤០៨០​រៀល លក់​ចេញ ៤០៨៥​រៀល ដែល​ម្សិលមិញ​ទិញ​ចូល​៤០៧៨​រៀល លក់​ចេញ​៤០៨៥ រៀល ។ ដោយឡែក​មាសគីឡូ ១​តម្លឹង​ទិញ​ចូល​១៧១០​ដុល្លារ លក់​ចេញ​១៧២០​ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

អត្រា​ប្ដូរ​ប្រាក់

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ