ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រាលុយ​រៀល​​ហក់​ឡើង​ខ្ពស់​ជាង​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​ប្រៀប​ជាង​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ បន្តិច​នៅ​ថ្ងៃនេះ បើ​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​ប្រៀប​ជាង​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ បន្តិច​នៅ​ថ្ងៃនេះ បើ​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២ ខែមីនា ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល​ត្រឹមតែ ២៩៩៤ រៀល ហើយ​លក់​ចេញ​តែ ៣០២៤ រៀល​ប៉ុណ្ណោះ ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​រហូត​ដល់ ២៩៩៩ រៀល និង​លក់​ចេញ​ដល់​ទៅ ៣០២៩ រៀល​ឯណោះ ។

ថ្ងៃនេះ​ផង​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៥ រៀល ហើយ ១ អឺ​រ៉ូ ទិញ​ចូល ៤៥២៤ រៀល លក់​ចេញ ៤៥៦៩ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ​២៩៥០ រៀល លក់​ចេញ ២៩៧៩ រៀល ។

ទន្ទឹម​នេះ ១ យន់​ចិន ទិញ​ចូល ៦៤៤ រៀល លក់​ចេញ ៦៥១ រៀល ខណៈ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥៤០ រៀល លក់​ចេញ ៣៥៧៦ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣៣៩ រៀល លក់​ចេញ ៣៤២ រៀល ។ ជាមួយ​គ្នា​នេះ ១ បាត​ថៃ ទិញ​ចូល ១២៤ រៀល លក់​ចេញ ១២៥ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៨ រៀល លក់​ចេញ ១៨០ រៀល ៕

​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ