រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២ នេះឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៦១ រៀល ខណៈ ១ អឺរ៉ូ ទិញចូល ៤៤១៤ រៀល លក់ចេញ ៤៤៥៨ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០០១ រៀល លក់ចេញ ៣០៣១ រៀល ។
ទន្ទឹមនេះហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់យន់ចិន គឺ ១ យន់ចិន ទិញចូល ៦៤៣ រៀល លក់ចេញ ៦៤៩ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៥៣៣ រៀល លក់ចេញ ៣៥៦៨ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៣៥ រៀល លក់ចេញ ៣៣៨ រៀល ។
ជាមួយគ្នានេះដែរ ហាងឆេងប្រាក់ដុល្លារស៊ីហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ២៩៨២ រៀល លក់ចេញ ៣០១២ រៀល ខណៈដែល ១ បាតថៃ ទិញចូល ១២៤ រៀល លក់ចេញ ១២៥ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៨ រៀល លក់ចេញ ១៨០ រៀល ៕
ចែករំលែកព័តមាននេះ