ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបិយ​វត្ថុ​មានមុខ​ងារ​សំខាន់​បែប​ណា​នៅ​ក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​បរិបទ​បច្ចុប្បន្ន សេដ្ឋកិច្ច​កម្ពុជា​បាន​បោះ​ជំហាន​ទៅ​មុខ​សន្សឹម​ៗ បើ​ទោះបី​ប្រទេស​តូច​មួយ​នេះ​តែងតែ​ទទួល​រង​ឥទ្ធិពល​ពី​ថ្នាក់​តំបន់ និង​ពិភពលោក​ក្តី ។​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី មាន​ពលរដ្ឋ​ភាគច្រើន​នូវ​ពុំ​ទាន់​យល់​ដឹង​ច្បាស់​ពីមុខ​ងារ និង​តួនាទី​នៃ​រូបិយ​វត្ថុ​ជាតិ​ឱ្យ​បាន​ទូលំទូលាយ​នៅឡើយ​នោះ​ទេ ថា​វា​មាន​សារៈសំខាន់​បែប​ណា​នៅ​ក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​បច្ចុប្បន្ន និង​អនាគត…

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​បរិបទ​បច្ចុប្បន្ន សេដ្ឋកិច្ច​កម្ពុជា​បាន​បោះ​ជំហាន​ទៅ​មុខ​សន្សឹម​ៗ បើ​ទោះបី​ប្រទេស​តូច​មួយ​នេះ​តែងតែ​ទទួល​រង​ឥទ្ធិពល​ពី​ថ្នាក់​តំបន់ និង​ពិភពលោក​ក្តី ។​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី មាន​ពលរដ្ឋ​ភាគច្រើន​នូវ​ពុំ​ទាន់​យល់​ដឹង​ច្បាស់​ពីមុខ​ងារ និង​តួនាទី​នៃ​រូបិយ​វត្ថុ​ជាតិ​ឱ្យ​បាន​ទូលំទូលាយ​នៅឡើយ​នោះ​ទេ ថា​វា​មាន​សារៈសំខាន់​បែប​ណា​នៅ​ក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​បច្ចុប្បន្ន និង​អនាគត ? ។

តាម​មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បញ្ជាក់​ថា រូបិយ​វត្ថុ​ពិតជា​មាន​សារៈសំខាន់​ណាស់​ទាំង​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ ហើយ​រូបិយ​វត្ថុ​នេះ​វា​មានមុខ​រងារ​សំខាន់​ចំនួន ៣ ។

លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី ១៥ កក្កដា ថា ជា​ទូទៅ​រូបិយ​វត្ថុ​មាន​សារៈសំខាន់​ណាស់​នឹង​បាន​ដើរតួ​នាទី​ស្នូល​នៅ​ក្នុង​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ក៏​ដូច​ជា​នៅ​ក្នុង​ដំណើរការ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ។ រូបិយ​វត្ថុ​មួយ​ដែល​មាន​ស្ថិរ​ភាពល្អ និង​ទទួល​បានការ​ជឿ​ទុកចិត្ត ព្រមទាំង​ការ​ទទួលស្គាល់​ពី​សាធារណៈជន​ទូទៅ ។ លោក​បញ្ជាក់​ថា​«​មុខងារ​រូបិយ​វត្ថុ​មាន​ចំនួន ៣ សំខាន់​ៗ៖

១-​ជា​មធ្យោបាយ​ទូទាត់​៖ រូបិយ​វត្ថុ​ត្រូវ​បាន​គេ​ទទួលយក​សម្រាប់​ការ​ដោះ​ដូរ​ដោយ​ផ្ទាល់​ជាមួយ​ទំនិញ និង​សេវា​នានា​ដែល​បាន​ជួយ​សម្រួល​ដល់​ការ​ទូទាត់​។ ២-​ឯ​កត្តា​តម្លៃ​៖ រូបិយ​វត្ថុ អាច​កំណត់​តម្លៃ​ទំនិញ សេវាកម្ម​ព្រមទាំង​ជា​មូលដ្ឋាន​គ្រឹះ​ដែល​អាច​ឱ្យ​គេ​វាយតម្លៃ​កំណត់ និង​ធ្វើការ​សម្រេចចិត្ត​នានា​ក្នុង​ផ្នែក​សេដ្ឋកិច្ច ។ ៣-​រក្សា​ទុក​តម្លៃ​៖ រូបិយ​វត្ថុ​មាន​កម្រិត​ផ្តល់ ដែល​អាច​ដោះ​ដូរ​ដោយ​ភាព​ងាយស្រួល​ជាមួយ​ទំនិញ និង​សេវា ។​ដោយសារ​មានកា​រវិ​វត្ត​រីក​ចម្រើន​នៃ​ផ្នែក​សេដ្ឋកិច្ច ទម្រង់​រូបិយ​វត្ថុ​ត្រូវ​បាន​ប្រែប្រួល​ជា​ច្រើន​ប្រភេទ កាក់ និង​ធនបត្រ​ជា​ទម្រង់​ផ្គត់ផ្គង់​រូបិយ​វត្ថុ​ដោយ ធនាគារកណ្តាល​ផ្ទាល់​» ។

ទន្ទឹម​នឹង​រូបិយ​វត្ថុ​មានមុខ​ងារ និង​ដើរតួ​សំខាន់​សម្រាប់​សេដ្ឋកិច្ច​សង្គម​នេះ បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​នាគារ​ជាតិ​ថា​រូបិយ​វត្ថុ​បាន​ផ្គត់ផ្គង់​ដោយ​ប្រព័ន្ធ​ធនាគារ​ដូច​ជា​គណនី​ចរន្ត និង​គណនី​សន្សំ ។ រូបិយ​វត្ថុ​នេះ​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​ផ្ទេរ​ប្រាក់ និង​ការ​ទូទាត់​ជូន​ដល់​ពលរដ្ឋ ។​ទន្ទឹម​នឹង​នេះ​ការ​ប្រមូលប្រាក់​ប​ញ្ជើ​ពី​សាធារណជន​របស់​ប្រព័ន្ធ​ធនាគារ​ដើម្បី​ផ្តល់​ឥណទាន​ដល់​ផ្នែក​សេដ្ឋកិច្ចជាតិ​វិញ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ប្រើ​រូបិយ​វត្ថុ​ក្នុង​ប្រព័ន្ធ​ធនាគារ ។ លោក​ទេសាភិបាល​គូសបញ្ជាក់​ថា «​សព្វថ្ងៃ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​បាន​បង្កើត​ឱ្យ​មានការ​ផ្គត់ផ្គង់​រូបិយ​វត្ថុ​ជា​ទម្រង់​ផ្សេង​ៗ ដូច​ជា​រូបិយ​វត្ថុ​ជា​អេ​ឡិច​ត្រូ​និក ដែល​ជួយ​សម្រួល​បាន​កាន់តែ​ឆាប់​ក្នុង​ការ​ទូទាត់​។ តែ​ទោះជា​យ៉ាងណា​តម្លៃ​រូបិយ​វត្ថុ​ត្រូវ​មាន​តម្លៃ​សម​ស្រប​ទៅ​តាម​ស្ថានភាព​សេដ្ឋកិច្ច ទំហំ​ទុន​វិនិយោគ​អន្តរជាតិ​របស់​ធនាគារកណ្តាល​មាន​ដូច​ជា​មាស និង​រូបិយប័ណ្ណ​អន្តរជាតិ ។ រូបិយ​វត្ថុ​នោះ​អាច​រក្សា​ស្ថិរភាព​ថ្លៃ និង​អំណាច​ទិញ​របស់​ខ្លួន​បាន​» ។

លោក​លើក​ឡើង​ថា ប្រព័ន្ធ​រូបិយ​វត្ថុ​អន្តរជាតិ​មួយ​ចំនួន​ជ្រើសរើស​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ជា​គោល ធ្វើការ​ទូទាត់​អន្តរជាតិ និង​ធ្វើ​ជា​ទុនបម្រុង​អន្តរជាតិ​នឹង​បង្ក​ឱ្យ​មាន​ហានិភ័យ​ជា​សំពាធ​នៃ​អំណាច​ជាស​កល​នៅ​ពេល​ទំនិញ​ទូទាត់​របស់​សហរដ្ឋអាមេរិក​មាន​ឱនភាព​ខ្លាំង ។ ការណ៍​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រូបិយ​វត្ថុ​ជាតិ​នៃ​បណ្តា​ប្រទេស​នានា​នៅ​លើ​សកលលោក ។ លោក​បន្ត​ថា ស្ថិរភាព​រូបិយ​វត្ថុ ជា​ស្ថានភាព​មួយ​ដែល​រូបិយ​វត្ថុ​អនុវត្ត​មុខងារ​មុខងារ​បាន​ល្អ​នៅ​មុខងារ​ទាំង ៣ របស់​ខ្លួន ។

មាន​ន័យ​ថា​ជា​រូបិយ​វត្ថុ​មួយ​ស្ថិរ​ភាពល្អ​នៅ​ពេល​មាន​ស្ថិរភាព​ថ្លៃ ឬ​អតិផរណា​មិន​មានការ​ប្រែប្រួល​ខ្លាំង ហើយ​រូបិយ​វត្ថុ​នោះ​អាច​រក្សា​អំណាច​ទិញ​របស់​ខ្លួន​បាន ។ អ​ស្ថិរភាព​ថ្លៃ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​តម្លៃ​រូបិយ​វត្ថុ កំណើនសេដ្ឋកិច្ច និង​អត្រា​ស្ថានភាព ។ ការ​ផ្គត់ផ្គង់​រូបិយ​វត្ថុ​ក្នុង​សេដ្ឋកិច្ច​ត្រូវ​មាន​បដិភាគ និង​ត្រូវ​មាន​កម្រិត​មួយ​សម​ស្រប​ជាមួយនឹង​ទំហំ និង​កំណើន​សេដ្ឋកិច្ចជាតិ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ