ចតម៉ូតូអត់ដកសោ…​ដូចទុក​ឱកាស​ចោរ​យក​ទៅ​ដោយសុវត្ថិភាព


​ខេត្តបាត់ដំបង ​៖ បុរស​ខ្មែរអ៊ិស្លាម​ម្នាក់​ត្រូវ​ចោរលួច​យក​ម៉ូតូ​ជិះ​ទៅ​បាត់​ដោយ​សុវត្ថិភាព ពេល​គាត់​កំពុង​ដាក់​ចំណី​ឲ្យ​ត្រី​ស៊ី​នៅ​កន្លែង​ស្រះ​ចិញ្ចឹម​ត្រី​របស់​គាត់ នៅ​កណ្ដាល​វាលស្រែ​មួយ​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ថា គេ​ឃើញ​ជន​មិន​ស្គាល់​មុខ​មាន​បក្សពួក​២​ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន
​រង​គ្រោះ​ឈ្មោះ​កឹ​ល សើ​ហ្វី​អី ភេទប្រុស​ អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ-អ៊ិស្លាម រស់នៅ​ភូ​មិន​រា​១ ឃុំ​ន​រា ស្រុក​សង្កែ​។ ម៉ូតូ​ដែល​ត្រូវ​ចោរលួច​ម៉ាក ហុងដា​ឌ្រី​ម ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខបាត់ដំបង 1E.8212​។ ប្រភព​ដដែល​បាន​ប្រាប់​ថា ជន​មិន​ស្គាល់​អត្តសញ្ញាណ​ទាំង​២​នាក់​នោះ បាន​លួច​យក​ម៉ូតូ​នោះ ខណ​:​ពេល​ម្ចាស់​
ទុក​នៅ​ក្បែរ​ថ្នល់ រួច​គាត់​កំពុង​ដាក់​ចំណី​ឲ្យ​ត្រី​ស៊ី​។​

​បើ​តាម​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​គាត់​ទុក​ម៉ូតូ​ក្បែរ​ថ្នល់​ ហើយ​យក​ចំណី​ឲ្យ​ដាក់​ឲ្យ​ត្រី​ស៊ី គឺ​គាត់​មិន​បាន​ដក​សោ​​​ម៉ូតូ​ចេញ​ទេ លុះ​ពេល​ត្រឡប់​មក​វិញ​បាត់​ម៉ូតូ​ទើប​មានការ​ភ្ញាក់ផ្អើល និង​បាន​រាយ​ការ​ណ៍​ប្ដឹង​ទៅ​សមត្ថកិច្ច​តែ​តែ​ម្ដង​ ។

សមត្ថកិច្ច​បាន​និយាយ​ដែរ​ថា ការ​បាត់បង់​ម៉ូតូ​នេះ​ ​ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​។ ទោះ​យ៉ាងណា​ សមត្ថកិច្ច​ហាក់​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​បែប​ណា​ទេ ចំពោះ​មុខសញ្ញា​ជនសង្ស័យ​ដែល​បាន​លួច​យក​ម៉ូតូ​ខាងលើ​នេះ ដោយ​គ្រាន់តែ​ប្រាប់​ដូច​សព្វដង​ថា មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ស្រាវជ្រាវ​លើ​ករណី​ហើយ ។ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ