គ្រូធំ Arsenal លេង​មែនទែន​ប្រុង​គាស់​ឃ្លាំង​លុយ​ក្លិប​កាំភ្លើង​ធំ​ដើម្បី​…


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប Arsenal លោក Unai Emery ចង់​គាស់ឃ្លាំងលុយក្លិបដើម្បីទិញកីឡាករ​ថ្លៃ​ៗ​បី​បួន​នាក់មកពង្រឹងក្រុមកាំភ្លើងធំ ដែល​ក្នុង​នោះ​មាន​កីឡាករ Zaha, Tierney, Saliba និង Ceballos​ ។

លោក​បានឃើញ​កីឡាករ​ជើង​ចាស់​៤​នាក់​ចាក​ចេញពី​ក្លិប​របស់​ខ្លួន ហើយ​ក៏​ឃើញ​កីឡាករ Laurent Koscielny ក្បែរ​នឹង​ចេញ​ថែម​ទៀត ។ លោក​មាន​ទំនុកចិត្ត​ក្នុង​ការ​នាំ​យក​កីឡាករ​ក្មេង​ៗ មក​កាន់​ក្លិប​របស់​លោក​ឱ្យ​បាន​មុន​ពេល​រដូវ​កាល​ថ្មី​ចាប់ផ្តើម​នៅ​ខែ​ក្រោយ ។

នៅ​ក្នុង​បទ​សម្ភាសន៍​មុន​ពេល​ប្រកួត​ជាមួយនឹង Bayern Munich លោក Emery បាន​ប្រាប់​ថា​៖ «​គោលដៅ​របស់​យើង គឺ​ចង់បាន​កីឡាករ​បី​បួន​នាក់ ដែល​អាច​ជួយ​ដល់​ក្រុម​របស់​យើង​។ ពួក​យើង​ចង់​ទិញ​កីឡាករ​ថ្លៃ​ៗ​ណាស់ ។ ពួក​យើង​មាន​កីឡាករ​ខ្លាំង​ក្មេង​ៗ តែ​យើង​ក៏​ត្រូវការ​កីឡាករ​បន្ថែម ដើម្បី​មក​ជួយ​យើង​ផង​ដែរ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ដែល Arsenal ទិញ​បាន​សម្រេច​តាំងពី​ចប់​រដូវ​កាល​មុន​មក គឺជា​កីឡាករ Gabriel Martinelli ដែល​មាន​តម្លៃ​៦​លាន​ផោន ។ នៅ​ពេល​នេះ ក្លិប​កំពុង​តែ​ព្យាយាម​ទិញ​យក​កីឡាករ William Saliba និង Kieran Tierney ខណៈ​ដែល​បាន​ចាប់អារម្មណ៍​ខ្លះ​ៗ​ជាមួយនឹង​កីឡាករ Dani Ceballos និង Wilfried Zaha ៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ