ថ្ងៃនេះសូមបង្ហាញជូននូវហាងឆេងអត្រាប្តូរប្រាក់រវាងប្រាក់រៀលខ្មែរធៀបជាមួយនឹងប្រាក់នៃបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចចំនួន៣ នៅលើពិភពលោក គឺសហរដ្ឋអាមេរិក ចិន និង ជប៉ុន ។
ប្រភពពីធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា សម្រាប់ថ្ងៃទី១៨ ខែកក្កដានេះ ប្រាក់រៀលបានធ្លាក់ថ្លៃ បើធៀបជាមួយប្រាក់យ៉ន់ចិន ដោយក្នុង១យ៉ន់ចិនទិញចូល៥៩៤រៀល លក់ចេញ ៦០០រៀល ដែលកាលពីម្សិលមិញទិញចូលតែ៥៩៣រៀល និងលក់ចេញ៥៩៩រៀលប៉ុណ្ណោះ ។ ចំពោះប្រាក់យេនជប៉ុនក៏ដូចគ្នាទៅនឹងប្រាក់យ៉ន់ចិនដែរ គឺមានកម្លាំងខ្លាំងជាងប្រាក់រៀល ដែលថ្ងៃនេះ១០០យេនជប៉ុន ទិញចូល៣៧៨២រៀល លក់ចេញ៣៨២០រៀល ហើយកាលពីម្សិលមិញទិញចូលតែ៣៧៦៨រៀល និងលក់ចេញ៣៨០៥រៀលប៉ុណ្ណោះ ។
ដោយឡែកប្រាក់ដុល្លារអាមេរិកថ្ងៃនេះប្រភពពីលី ហួរ បានឱ្យដឹងថា ១ដុល្លារទិញចូល ៤០៧៨រៀល លក់ចេញ ៤០៨៥រៀល ៕កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ