សហរដ្ឋអាមេរិក-មីយ៉ាន់ម៉ា ៖ សហរដ្ឋអាមេរិកប្រកាសកាលពីថ្ងៃទី១៦កក្កដា ទណ្ឌកម្មប្រឆាំងប្រមុខយោធាមីយ៉ាន់ម៉ា និងអ្នកទទួលខុសត្រូវយោធាប្រទេសនេះ៣រូបទៀត ពីបទបោសសម្អាតជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
ក្នុងសេចក្ដីប្រកាសមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោកMIKE POMPEOគូសបញ្ជាក់ថា អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ឧត្ដមសេនីយMIN AUNG HLAING អនុរបស់លោកឧត្ដមសេនីយSOE WINព្រមទាំងឧត្ដមសេនីយ២រូបទៀត លោកMINTHAN OOនិងលោក AUNG AUNGត្រូវហាមឃាត់មិនឲ្យចូលទៅសហរដ្ឋអាមេរិក រួមទាំងសាច់ញាតិគ្រួសារពួកគេផង។
លោកអះអាងទៀតថា រដ្ឋាភិបាលអាមេរិកជាអ្នកបញ្ចេញប្រតិកម្មជាសាធារណៈមុនគេ ប្រឆាំងបណ្ដាអ្នកទទួលខុសត្រូវជាន់ខ្ពស់នៃកងទ័ពមីយ៉ាន់ម៉ា។ លោកពន្យល់ថាក្រុងវ៉ាស៊ិនតោនបានដាក់ទណ្ឌកម្មបុគ្គលទាំងនេះ ដោយផ្អែកលើបណ្ដាព័ត៌មានគួរឲ្យជឿជាក់នានា ពីការចូលរួមរបស់ពួកគេក្នុងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ៕(កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ