ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​មី​ស៊ីល​រុ​ស្ស៊ី លោក​ត្រាំ​បន្ទន់​សម្ដី

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​តួ​ក​គី ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៦​កក្កដា​បាន​បន្ទន់​សម្ដី​ជាមួយ​តួ​ក​គី ដោយ​លែង​និយាយ​ពី​លទ្ធភាព​ដាក់​ទណ្ឌកម្ម ប្រឆាំង​ក្រុង​អង់កា​រ៉ា​ក៏​ទោះបីជា មានការ​ផ្ដល់​ជាដំបូង​មី​ស៊ី​ល​រុ​ស្ស៊ី ​S-400 ​ដែល​អា​មេ​រិ​ក​ចាត់​ទុក​ថា មិន​ស៊ី​ខ្សែ​គ្នា​នឹង​បណ្ដា​គ្រឿង​សព្វាវុធ​របស់​អូតង់​ក្ដី​។…

សហរដ្ឋអាមេរិក​-​តួ​ក​គី ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៦​កក្កដា​បាន​បន្ទន់​សម្ដី​ជាមួយ​តួ​ក​គី ដោយ​លែង​និយាយ​ពី​លទ្ធភាព​ដាក់​ទណ្ឌកម្ម ប្រឆាំង​ក្រុង​អង់កា​រ៉ា​ក៏​ទោះបីជា មានការ​ផ្ដល់​ជាដំបូង​មី​ស៊ី​ល​រុ​ស្ស៊ី ​S-400 ​ដែល​អា​មេ​រិ​ក​ចាត់​ទុក​ថា មិន​ស៊ី​ខ្សែ​គ្នា​នឹង​បណ្ដា​គ្រឿង​សព្វាវុធ​របស់​អូតង់​ក្ដី​។

ដោយ​លើក​ជា​លើក​ដំបូង​នូវ​សំណុំរឿង​ដ៏​រសើប​នេះ ៤​ថ្ងៃក្រោយ​ពី​តួ​ក​គី​ទទួល​បណ្ដា​សមាសភាព​នៃ​មី​សី​ុ​ល​រុ​ស្សី​ុ លោក​ត្រាំ​មិន​រិះគន់​ដល់​ឥរិយាបថ​តួ​ក​គី​ឡើយ​។ លោក​លើក​ឡើង​ថា​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រធានាធិបតី លោក​រី​ស៊ី​ប​តៃ​យ៉ី​ប​អ័​រ​ដូ​ហ្គា​ន​។ និយាយ​ដោយ​ត្រង់​ទៅ​នោះ​ជា​សភាពការណ៍​ដ៏​ស្មុគស្មាញ​បំផុត​មួយ​។

ក្រុង​វ៉ា​ស៊ិ​ន​តោន​ខ្លាច​ថា​មី​ស៊ី​ល​រុ​ស្ស៊ី​ទាំងនេះ​អាច​ទម្លុះ​អាថ៌​កំបាំង​នៃ​បច្ចេកវិទ្យា របស់​យន្តហោះ​បំបាំង​កាយ​​ជំនាន់​ថ្មី​របស់​ខ្លួន​ធុន​F-35​។ ប្រធានាធិបតី​អា​មេ​រិ​ក​រំឭក​ថា ការ​ផ្ដល់​បណ្ដា​សមាភាព​មី​ស៊ី​ល​S-400 ចាប់ពី​ពេល​នេះ​ទៅ​នាំ​ឲ្យ​ក្រុង​អង់កា​រ៉ា មិន​អាច​ទទួល​បាន​យន្តហោះ​បំបាំងកាយ​F-35 ចំនួន​១០០​គ្រឿង​ដែល​ខ្លួន​ចង់​ទិញ ដែល​នោះ​វា​ស្រប​តាម​ឱសានវាទ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ចេញ​កាលពីដើម​ខែមិថុនា​។ ឪ​សាន​វាទ​នោះ​ទុក​ពេល​រហូត​ដល់​ថ្ងៃ​ទី​៣១​កក្កដា ឲ្យ​តួ​ក​គី​បោះបង់​ចោល​គ្រឿង​សព្វាវុធ​រុ​ស្ស៊ី បើ​ពុំ​ដូច្នោះ​ទេ ក្រុង​អង់កា​រ៉ា​នឹង​ត្រូវ​ផាត់​ចេញពី​កម្មវិធី​យន្តហោះ​F-35​។

លោក​ត្រាំ​បាន​ទម្លាក់​កំហុស​លើ​អ្នក​កាន់​អំណាច​មុន​លោក គឹ​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​ចំពោះ​វិបត្តិ​នោះ​។ លោ​កថា​រដ្ឋបាល​លោក​អូ​បា​ម៉ា​មិន​លក់​មី​ស៊ី​ល​PATRIOT​ឲ្យ​តួ​ក​គី​។ រឿង​នេះ​កើត​មាន​យូរហើយ​តែ​ពេល​នេះ សេត​វិមាន​បាន​ផ្លាស់​ប្ឌូ​រ​ទស្សនៈ​វិញ​។ តួ​ក​គី​តាម​ពិត​បាន​ចុះហត្ថលេខា​ជាមួយ​រុ​ស្ស៊ី ​និង​បង់ប្រាក់​ច្រើន​ឲ្យ​រុ​ស្សុ​ី​រួច​ទៅ​ហើយ​។

ក្រសួងការបរទេស​អា​រិ​ក​ធ្លាប់​អនុម័ត​កាលពី​ឆ្នាំ​២០០៩ លក់​ឲ្យ​តួ​ក​គី​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​PATRIOT​ដល់​១៣​គ្រឿង មាន​ទឹកប្រាក់​ជិត​៨​ពាន់​លាន​ដុល្លារ តែ​ក្រុង​អង់កា​រ៉ា​ទាមទារ​ចូលរួម​ក្នុង​ផលិត​​កម្ម​និង​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​បច្ចេកវិទ្យា តែ​ក្រុង​វ៉ា​ស៊ិ​ន​តោន​បាន​បដិសេធ​។​ដូច្នេះ​តួ​ក​គី​ក៏​ងាក​មក​រក​រុ​ស្សុ​ី​វិញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ