ពុទ្ធោ! មនុស្ស​​ជាង​៧៥០​នាក់​ស្លាប់​ដោយ​គ្រោះ​​ទឹក​ជំនន់​


តំបន់​អា​ស៊ី​ខាងត្បូង ៖ បើ​អាជ្ញាធរ​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៥​កក្កដា​ថា មនុស្ស​ជាង​៧៥០​នាក់ បាន​ត្រូវ​ស្លាប់​ដោយសារ​ទឹកជំនន់ ក្នុង​រដូវ​មូសុង​ប្រចាំឆ្នាំ​នៅ​ឥណ្ឌា នេ​បាល់ និង​បង់​ក្លា​ដែ​ស​ហើយយ​មនុស្ស​ជាង​១​លាន​នាក់​ត្រូវ​ភៀសខ្លួន​ចេញ​ខណៈ​ទឹក​ឡើង​កាន់តែ​ខ្ពស់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​។

ទឹកជំនន់​និង​ការ​បាក់​ដី​កើត​មាននៅ​តំបន់​នោះ ចាប់តាំងពី​ស​ប្ដា​ហ៍​ទី​២​មក​ម៉្លេះ ខណៈ​ភ្លៀង​មូសុង​វាយ​ប្រហារ​ខ្លាំង​បណ្ដា​ផ្នែក​ភាគ​ខាងជើង​និង​ភាគ​ខាងកើត​នៃ​តំបន់​នេះ​។ តុល្យការ​លើក​មុន​ចេញ​ផ្សាយ​កាល​ពី​១៣​កក្កដា រៀបរាប់​ពី​មនុស្ស​ស្លាប់​៦០០​នាក់​តែ​នា​ថ្ងៃ​ទី​១៤​កក្កដា អាជ្ញាធរ​ឥណ្ឌា​និង​បង់​ក្លា​ដែ​ស​ជំ​រឿង​ឃើញ​អ្នក​ស្លាប់​ជាង​១០០​នាក់​ថែម​ទៀត​ក្នុង​ប្រទេស​ទាំង​២​នេះ​។

ក្នុង​រដ្ឋ​ប៊ី​ហា​ឥណ្ឌា​សាក​សព​មនុស្ស​៥៣​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ ខណៈ​កម្រិត​ទឹក​ចាប់ផ្ដើម​ស្រក​ចុះ​។ ចំនួន​សរុប​នៃ​អ្នក​ស្លាប់​នៅ​រដ្ឋ​ប៊ី​ហា​មាន​ជាង​២០០​នាក់​។ អ្នក​ជួយ​សង្គ្រោះ​និង​ទាហាន​ប្រមាណ​ជា​១០.០០០​នាក់​បាន​ខិតខំ​ជួ​ួ​យ​ប្រជាជន​ដែល​រង​ការ​ប៉ះពាល់​។ ក្នុង​រដ្ឋ​អុត​តា​ប្រា​ដេ​ស្ត​ជិតខាង មនុស្ស​៦៩​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​មនុស្ស​២​លាន​នាក់​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់​។

រដ្ឋ​ប៊ី​ហា​និង​រដ្ឋ​អុត​តា​ប្រា​ដេ​ស្ត​សុទ្ធតែ​មាន​ព្រំដែន​ជាប់​ជា​មួ​​យ​នេ​បាល់ ដែល​ក្នុង​ប្រទេស​នេះ​ទឹកជំនន់​សម្លាប់​មនុស្ស​យ៉ាងតិច​១៣៥​នាក់​។ យោង​តាម​អ​.​ស​.​ប​ថា ក្នុង​ប្រទេស​នេះ​ប្រជាជន​យ៉ាងតិច​២០%​ក្នុង​ចំណោម​ប្រជាជន​ទាំង​២៨​លាន​នាក់​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់ ដែល​អាក្រក់​បំផុត​ពុំ​ធ្លាប់​មាន​ចាប់​តាំងពី​១៥​ឆ្នាំ​មក​ហើយ​។ នៅ​ភាគ​ខាងត្បូង​ឥណ្ឌា​មនុស្ស​យ៉ាងតិច​១២២​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​រដ្ឋ​អាសា​ម​និង​បឹង​ហ្គា​ល់​ខាងលិច​។ ចំណែក​មនុស្ស​យ៉ាងតិច​១១៥​នាក់​ស្លាប់​នៅ​បង់​ក្លា​ដែ​ស​ជិតខាង ដែល​នៅ​ទីនោះ​មនុស្ស​ជិត​៦​លាន​នាក់​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់​។

ក្នុង​១​ឆ្នាំ​ៗ​មនុស្ស​ច្រើន​រយ​នាក់​ស្លាប់​ដោយសារ​ការ​បាក់​ដី​និង​ទឹកជំនន់​បណ្ដាល​មក​ពី​ភ្លៀង​មូសុង ដែល​វាយប្រហារ​ចាប់ពី​ដើមខែ​មិថុនា​ទៅ​នៅ​ភាគ​ខាងត្បូង​ឥណ្ឌា​និង​តំបន់​អា​សី​ុ​ខាងត្បូង​ក្នុង​រយៈពេល​៤​ខែ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ