ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​កាន់​តែ​ច្បាស់​​ពី «​អាកា​រៈ​នៃ​ជំងឺគ្រុនឈាម​»

4 ឆ្នាំ មុន

ក្រោយ​ពី​ត្រូវ​បាន​ខាំ​ដោយ​មូស​ខ្លា​ដែល​មាន​មេរោគ​គ្រុនឈាម រយៈពេល​នៃ​ការ​ចេញ​រោគ​សញ្ញា គឺ​មាន​ពី ៣ ថ្ងៃ​ទៅ ១៥ ថ្ងៃ មុន​នឹង​រោគ​សញ្ញា​នៃ​ជំងឺគ្រុនឈាម​លេច​ចេញ​មក​។ ជំងឺគ្រុនឈាម​ចាប់ផ្តើម​មក​ជា​មួយនឹង​ការ​ក្តៅខ្លួន ការ​ញាក់…

ក្រោយ​ពី​ត្រូវ​បាន​ខាំ​ដោយ​មូស​ខ្លា​ដែល​មាន​មេរោគ​គ្រុនឈាម រយៈពេល​នៃ​ការ​ចេញ​រោគ​សញ្ញា គឺ​មាន​ពី ៣ ថ្ងៃ​ទៅ ១៥ ថ្ងៃ មុន​នឹង​រោគ​សញ្ញា​នៃ​ជំងឺគ្រុនឈាម​លេច​ចេញ​មក​។ ជំងឺគ្រុនឈាម​ចាប់ផ្តើម​មក​ជា​មួយនឹង​ការ​ក្តៅខ្លួន ការ​ញាក់ ការ​ឈឺក្បាល ឈឺ​នៅ​ពេល​ធ្វើ​ចលនា​ភ្នែក និង​ឈឺចង្កេះ​។ ការ​ឈឺ​ជើង និង​សន្លាក់​កើត​មាន​ឡើង​អំឡុង​ពេល​ប៉ុន្មាន​ម៉ោង​ដំបូង​នៃ​ជំងឺ​នេះ​។

សីតុណ្ហភាព​កើនឡើង​លឿន​អាច​ដល់​ទៅ ៤០ អង្សារ​សេ​។ អ្នកជំងឺ​អាច​មាន​ចង្វាក់បេះដូង​លោត​យឺត និង​មាន​សម្ពាធ​ឈាម​ចុះ​។ ភ្នែក​ប្រែជា​ក្រហម​។ មុខ​ឡើង​ក្រហម បន្ទាប់​មក​បាត់​ទៅ​វិញ​។ កូនកណ្តុរ​នៅ​នឹង​ក និង​ក្រលៀន​អាច​ឡើង​ហើម​។

គ្រុនក្តៅ និង​រោគ​សញ្ញា​នៃ​ជំងឺគ្រុនឈាម​ដទៃ​ទៀត​អាច​មាន​រយៈពេល​ពី​ពីរ​ទៅ​បួន​ថ្ងៃ ដោយ​ត្រូវ​បាន​ត​ភ្ជាប់​ដោយ​ការ​ថយ​ចុះ​សីតុណ្ហភាព​ជាមួយនឹង​ការ​បែកញើស​ខ្លាំង​។

នេះ​អាច​មាន​មុន​រយៈពេល​មួយ​ជាមួយនឹង​សីតុណ្ហភាព​ធម្មតា និង​មាន​អារម្មណ៍​ថា​ស្រួលខ្លួន​ដែល​មាន​រយៈពេល​ប្រហែល​ជាមួយ​ថ្ងៃ​។ ការ​កើនឡើង​លើក​ទី​ពីរ​យ៉ាង​លឿន​នៃ​សីតុណ្ហភាព​អាច​មាន​បន្ទាប់​។ ការ​ឡើងក​ន្តួ​ល​ក្រហម​អាច​លេចឡើង​ជាមួយនឹង​គ្រុនក្តៅ និង​រាលដាល​ពី​ចុងដៃចុងជើង ទៅ​ខ្លួនប្រាណ​ទាំងមូល លើកលែងតែ​មុខ​ប៉ុណ្ណោះ​។ បាតដៃ និង​បាតជើង​អាច​ក្រហមព្រឿង​ៗ និង​ហើម​។

សូម​ប្រញាប់​ទៅ​ពេទ្យ ប្រសិនបើ​អ្នក​សង្ស័យ​ថា​ខ្លួនឯង​មាន​ជំងឺ​នេះ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ