ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​កោតសរសើរ​មន្ដ្រីជាន់ខ្ពស់​កម្ពុជា​២​រូប ដែល​រួមចំណែក​ជំរុញ​ចំណងមិត្ដភាព​កម្ពុជា​-​ជប៉ុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ជប៉ុន នៅ​ឆ្នាំ​២០១៩​នេះ​បាន​ចេញ​លិខិត​កោតសរសើរ​មន្ដ្រីជាន់ខ្ពស់​កម្ពុជា​២​រូប ដែល​មាន​ស្នាដៃ​ឆ្នើម​លើ​វិស័យ​អន្តរជាតិ ដើម្បី​ជា​ការ​ទទួលស្គាល់​នូវ​ការ​រួមចំណែក​របស់​ពួក​គាត់​ក្នុង​ការ​ជំរុញ​ចំណងមិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​នានា ។ នេះ​បើ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ជប៉ុន នៅ​ឆ្នាំ​២០១៩​នេះ​បាន​ចេញ​លិខិត​កោតសរសើរ​មន្ដ្រីជាន់ខ្ពស់​កម្ពុជា​២​រូប ដែល​មាន​ស្នាដៃ​ឆ្នើម​លើ​វិស័យ​អន្តរជាតិ ដើម្បី​ជា​ការ​ទទួលស្គាល់​នូវ​ការ​រួមចំណែក​របស់​ពួក​គាត់​ក្នុង​ការ​ជំរុញ​ចំណងមិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​នានា ។ នេះ​បើ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា មន្ដ្រី​ឆ្នើម​២​រូប​ទទួល​លិខិត​សរសើរ​សម្រាប់​សកម្មភាព​នានា​របស់​ខ្លួន រួម​មាន អ្នកស្រី​បណ្ឌិត អ៊ុំ រ៉ា​វី សាកល​វិទ្យា​ធិ​ការ​រង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ចូលរួម​ចំណែក​ជំរុញ​ការ​យោគយល់​គ្នា​រវាង​ជប៉ុន និង​កម្ពុជា ជា​ពិសេស​ការ​ផ្លាស់​ប្តូរ​ទំនាក់ទំនង​រវាង សាកលវិទ្យាល័យ​នៃ​ប្រទេស​ទាំង​ពីរ និង​លោក ឯក ប៊ុ​ន​ថា អគ្គនាយករង​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចូលរួម​ចំណែក​ជំរុញ​ការ​យោគយល់​គ្នា​រវាង​ជប៉ុន និង​កម្ពុជា ជា​ពិសេស​ការ ផ្លាស់​ប្តូរ​ទំនាក់ទំនង​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ ។

ចំណែក​បុគ្គល​ឆ្នើម​ម្នាក់​ទៀត គឺជា​ជនជាតិ​ជប៉ុន លោក តា​កា​កា​ហ្សឹ យ៉ា​ម៉ា​ដា សាស្ត្រាចារ្យ ពិគ្រោះ​យោបល់​នៃ​មហាវិទ្យាល័យ​សិល្បៈ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​ជានា​យក​នៃ​សាលា​វិចិត្រសិល្បៈ​យ៉ា​ម៉ា​ដា ព្រមទាំង​ជា​សមាជិក​នៃ​វិទ្យាស្ថាន​សិល្បៈ​ជប៉ុន (​នី​ហុ​ន ប៊ី​ជ្សិ​ត្សឹ​អ៊ិ​ន​) បាន​ចូលរួម​ចំណែក​ជំរុញ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​តាម​រយៈ​សិល្បៈ រវាង​ជប៉ុន និង​កម្ពុជា ជា​ពិសេស​លើកទឹកចិត្ត​វិចិត្រករ​កម្ពុជា​តាម​រយៈ​ការ​អប់រំ​វិចិត្រសិល្បៈ ។

សូម​រំលឹក​ថា សម្រាប់​ពិធី​ប្រគល់​លិខិត​សរសើរ​ជូន​ដល់​បុគ្គល​ឆ្នើម​ទាំង​បី​រូប​នេះ​នឹង​ត្រូវ​រៀបចំ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ