លុយ​ខ្មែរ​ខ្លាំង​ជាង​លុយ​ដុល្លារ​សិង្ហ​បុរី​ថ្ងៃនេះ !


ជា​រឿយ​ៗ​គេ​សង្កេត​ឃើញ​ថា ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ជាមួយ​ដុល្លារ​សិង្ហ​បុរី​ក៏​តែង​ប្រែប្រួល​ដែរ ជាក់ស្តែង​ថ្ងៃនេះ​ប្រាក់​រៀល​ឡើងថ្លៃ បើ​ធៀប​ជាមួយ​ដុល្លារ​សិង្ហ​បុរី ។ ធនាគារជាតិ​អោយ​ដឹង​ថា ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​៣០០៤​រៀល លក់​ចេញ​៣០៣៤​រៀល ហើយ​កាលពី​ម្សិលមិញ​ទិញ​ចូល​៣០០៨​រៀល លក់​ចេញ​៣០៣៨​រៀល នេះ​បើ​យោង​តាម​ប្រភព​ពី​ធនាគារជាតិ ។

ថ្ងៃនេះ​ដែរ​ធនាគារជាតិ​បានឱ្យ​ដឹង​ថា អត្រា​ប្តូរ​ប្រាក់​គោល​រវាង​រូបិយប័ណ្ណ​ផ្សេង​ៗ​ជាមួយ​ប្រាក់ រៀល រួម​មាន ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល​២៨៦៣​រៀល លក់​ចេញ​២៨៩១​រៀល , ១​យ៉​ន់​ចិន ទិញ​ចូល​៥៩៣​រៀល លក់​ចេញ​៥៩៩​រៀល , ១​ដុល្លារ​ហុងកុង​ទិញ​ចូល​៥២២​រៀល លក់​ចេញ ៥២៧​រៀល , ១០០​យេ​ន​ជប៉ុន ទិញ​ចូល​៣៧៦៨ រៀល លក់​ចេញ​៣៨០៥​រៀល , ១០០​វុន​កូរ៉េ ទិញ​ចូល​៣៤៦ រៀល លក់​ចេញ ៣៤៩​រៀល និង​១​បាត​ថៃ ទិញ​ចូល​១៣២​រៀល លក់​ចេញ ១៣៤ រៀល ។ ចំពោះ​ដុល្លារ​អា​មេ​រិ​ក គឺ ១​ដុល្លារ​ស្មើនឹង​៤០៨០​រៀល ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ