លោក​ហ៊ុន ណេ​ង ជំរុញ​អភិបាល​ខេត្តស្ទឹងត្រែង និង​រតនគិរី​ខំ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​បន្ថយ​គ្រោះ​ចរាចរណ៍


រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មការ​មហាផ្ទៃ​ការពារ​ជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា​លោក​ហ៊ុន ណេ​ង បាន​ជំរុញ​អភិបាល​ខេត្តស្ទឹងត្រែង និង​រតនគិរី​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ពិសេស​ត្រូវ​ខិតខំ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការ​ធ្វើ​ឱ្យ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ ។

ការ​ជំរុញ​របស់​លោក​ប្រធាន​គណៈកម្មការ​ទី​៤ រដ្ឋសភា​នេះ ខណៈ​ដែល​លោក​ដឹកនាំ​សមាជិក សមាជិកា​នៃ​គណៈកម្មការ (​ទី​៤) អញ្ជើញ​បន្តដំណើរ​ចុះ​បំពេញបេសកកម្ម​នៅ​ខេត្ត​រតនគីរី និង​ខេត្តស្ទឹងត្រែង និង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ និង​អង្គភាព​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​របស់​ខេត្ត​ទាំង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ។ ក្នុង​ជំ​នួ​វ​នោះ​លោក ហ៊ុន ណេ​ង បាន​លើក​ឡើង​ថា គោលបំណង​របស់​គណៈ​គណៈកម្មការ​មហាផ្ទៃ​ការពារ​ជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា​ដែល​ចុះ​មក​នា​ពេល​នេះ គឺ​ដើម្បី​ស្វែង​យល់​ពី​ផល​ប៉ះពាល់ និង​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ច្បាប់​ក៏​ដូច​ជា កិច្ចការ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ការ​អនុវត្ត​កិច្ចការរដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ ព្រមទាំង​សេចក្តីណែនាំ​ឬ​លិខិត បទដ្ឋាន​ថ្មី​ៗ​របស់​រាជរដ្ឋាភិបាល ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ការងារ​អន្តោប្រវេសន៍ ការងារ​ទំនាក់ទំនង​និង​គ្រប់គ្រង​អង្គការ​សង្គម​ស៊ី​វិល ការងារ​គ្រប់គ្រង​ពន្ធនាគារ និង​ដំណើរការ​វាយតម្លៃ​លើ​ទណ្ឌិត​ក្នុង​ការ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ការងារ​កិច្ចការ​ការពារ​ព្រំដែន​របស់​កងកម្លាំង​វារៈ​ការពារ​ព្រំដែន​នៃ​កងកម្លាំង​នគរបាល​ជាតិ និង​កង​យោធពលខេមរភូមិន្ទ និង​ការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន ។

ក្នុង​ឱកាស​អញ្ជើញ​ទៅ​ដល់​ខេត្ត​នីមួយ​ៗ​របស់​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា​ឯកឧត្តម​អភិបាលខេត្ត​ទាំង​ពីរ​បាន​ធ្វើ​សេចក្តីរាយការណ៍​ជូន​គណៈប្រតិភូ​ពី​ការ​រីក​ចម្រើន និង​លក្ខណ​ភូមិសាស្ត្រ​នៃ​ការ​គ្រប់គ្រង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​នៅ​ក្នុង​ខេត្ត ពិសេស​ខេត្ត​បាន​ពង្រឹង​ថែរក្សា​ការពារ សន្តិសុខ​ស្ថិរភាព​សង្គម​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ​បាន​រស់នៅ​ដោយ​សុខ​សន្តិភាព​ទទួល​បាន​ផល​នៃ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ និង​កម្មវិធី​គោលនយោបាយ​របស់​រដ្ឋាភិបាល ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ជា​ប្រមុខ​ដឹកនាំ ។ ទន្ទឹម​នឹង​នេះ​ខេត្ត​បាន​ស្ថាបនា​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ រូប​វ័​ន្ត និង​គម្រោង​ផ្សេង​ៗ​ជា​ច្រើន ។ បន្ទាប់​ពី​បាន​ស្តាប់​នូវ​កា​រាយការណ៍​យ៉ាង​លំអិត​អំពី​លទ្ធផល និង​សមិទ្ធផល​សំខាន់​ដែល​ខេត្ត​ទាំង​ពីរ​សម្រេច​រួច​មក លោក ហ៊ុន ណេ​ង ប្រធាន​គណៈកម្មការ​ទី​៤ នៃ​រដ្ឋសភា​ក៏​បាន​កោតសរសើរ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ខេត្ត​ទាំង​ពីរ​ដែល​បាន​ធ្វើការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ដោយ​អនុវត្ត​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

ជាមួយ​គ្នា​នេះ​ដែរ​លោក ហ៊ុន ណេ​ង បាន​ជំរុញ​ទៅ​ដល់​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​ត្រូវ​តែ​ផ្តល់​សេវា សាធារណៈ​ជូន​ប្រជាពលរដ្ឋ ពិសេស​ត្រូវ​ខិតខំ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ការ​កាត់​បន្ថយ គ្រោះថ្នាក់​ចរាចរណ៍ ការ​ធ្វើ​ឱ្យ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ដោយ​ផ្តោត​លើ​វិស័យ​កសិកម្ម​ជា​ធំ និង​ការ​ទាក់ទាញ​អ្នក​វិនិយោគ ។ បន្ទាប់​ពី​បាន​បញ្ចប់​បេសកកម្ម​ការងារ​នៅ​ខេត្តរតនគិរី និង​ខេត្តស្ទឹងត្រែង លោក ថង សា​វុន អភិបាលខេត្ត​រតនគីរី លោក ណាប់ ប៊ុ​ន​ហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ។

លោក ម៉ុម សា​រឿ​ន អភិបាល​ខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម រួច​មក​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា និង​បន្តដំណើរ​ចុះ​ទៅ​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ​បន្ត​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ