ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៨ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​១៩៨៧
-​អ្នក​បើក​យន្ដហោះ​អាយុ​១៩​ឆ្នាំ​របស់ប្រទេស​អា​ល្លឺ​ម៉​ង់​ខាងលិច​ឈ្មោះ​ ម៉ា​ថឺ​សរ៉ា​ស បាន​បើក​យន្ដហោះ​ចូល​ឈ្លានពាន​ដែនអាកាស​សហភាព​សូ​វៀត​ដោយ​ចេញដំណើរ​ពី​ ប្រទេស​ហ្វាំ​ង​ឡង់ និង​បាន​ចុះ​ចត​នៅកណ្ដាល​ទីក្រុង​ម៉ូ​ស្គូ​ចំ​ទីលាន​ក្រហម​។ គាត់ត្រូវ​បាន​ចាប់ខ្លួន​ឃុំឃាំង​ភ្លាម និង​មិន​បានដោះ​លែង​ទេរ​ហូត​ដល់​ថ្ងៃ​ទី​៣ សីហា ដោយសារ​មាន​សន្ធិសញា​លុប​បំបាត់​អាវុធ​នុយ​ក្លេអ៊ែ​រ​រយៈ​ចំងាយ​មធ្យម​ក្នុង ​ទ្វីបអឺរ៉ុប​។ ក្នុង អំឡុង​ពេល​ហោះហើរ គាត់​ត្រូវ​បាន​កងទ័ព អាកាស​រុ​ស្ស៊ី​ស្ទាក់​ជា​ច្រើន​ដង​តែ​កងទ័ពអាកាស​រុ​ស្ស៊ី​មិន​បាន​ទទួល​ ការ​អនុញាត ឬ​បញ្ជា​ឱ្យ​បា.ញ់​យន្ដហោះ​គាត់​ទំលាក់​ទេ ។

ឆ្នាំ​១៩០៥
-​ការ​ប្រយុទ្ធ​គ្នា​នៅ​ដែនសមុទ្រ​ស៊ូ​ស៊ី​ម៉ា រវាង​កងទ័ពជើងទឹក​ជប៉ុន និង​កងទ័ព​ជើង ទឹក​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​២៧ ឧសភា បាន​បញ្ចប់ដោយ​ជ័យ​ជំនះ​បាន​ទៅ​លើ​ប្រទេស​ជប៉ុន តែត្រូវ​ស្លាប់​ទ័ព​១៧៧​នាក់ របួស​៥៨៣​នាក់ ។ ចំណែក​កងទ័ព​រុ​ស្ស៊ី​ស្លាប់​៤.៣០៨​នាក់ ត្រូវចាប់ខ្លួន​៥.៩១៧​នាក់ ហើយ​នេះ​គឺជា​ការប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​ដើម្បី​គ្រប់គ្រង​លើ​កូរ៉េ និង​តំបន់​ម៉ា​ន​ជូ​រី​ដែល​មាន​តាំងពី​ឆ្នាំ១៩០៤​មក​។
ឆ្នាំ​១៩២៦
-​មាន​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ប្រទេសព័រ​ទុ​យ​ហ្គា​ល់ ដើម្បី​ផ្ដួលរំលំ​សាធារណរដ្ឋ​ទីមួយ​ព័រ​ទុ​យ​ហ្គា​ល់​ក្រោម​ការ​ដឹកនាំ​របស់ លោក​មេបញ្ជាការ​ហ្គោ​ម៉េ​ស ដា​កូ​ស្ដា ដោយសារ​តែ​រដ្ឋាភិបាល​ដែល​មាន​អាយុ​១៦​ឆ្នាំ​នេះគ្មាន​ស្ថិរភាព ។
ឆ្នាំ​១៩៣៧
-​ស្ពាន អៀ​ល​ដ​នេ អា​តេ ឬ​ស្ពាន​ខ្លោងទ្វារ មាស​នៅ​ក្នុង​ទីក្រុង​សាន​ហ្វ្រា​ន​ស៊ី​ស្កូ បានបើក​សម្ពោធ​ជា​ផ្លូវការ​ដោយ​លោក​ប្រ​ធានាធិ​បតី​ហ្វ្រេ​ង​គ្លី​ន រូ​សឺ​វ៉ែ​ល ដោយ​ការ​ចុច​ជាសញា​ឱ្យធ្វើ​ចរាចរណ៍​លើ​ស្ពាន ។
-​លោក​នេ​វី​ល ឆា​ម​ប៊ើ​ឡេ​ន បាន​ក្លាយជានាយក​រដ្ឋមន្ដ្រី​នៃ​ចក្រភព​អង់គ្លេស​រហូត​ដល់ឆ្នាំ​១៩៤០​។
ឆ្នាំ​១៩៤០
-​ពេល​មាន​សង្គ្រាមលោក​លើក​ទី​ពីរប្រទេស​បែ​ល​ហ្ស៊ិ​ក បាន​ចុះចាញ់​ប្រទេស អា​ល្លឺ​ម៉​ង់ ។
-​កងទ័ព​ប្រទេស​ន័​រ​វ៉េ​ស បារាំង ប៉ូ​ឡូញ និង​ចក្រភព​អង់គ្លេស បាន​កាន់កាប់​ទីក្រុងណា​វី​ក របស់​ប្រទេស​ន័​រ​វ៉េ​ស ដែល​ពួក​អា​ល្លឺម៉​ង់​បាន​កាន់កាប់​ពី​ឆ្នាំ​១៩៣៩​មក ហើយ​នេះជា​ជ័យ​ជំនះ​លើក​ទី​មួយ​របស់​កងទ័ព​សម្ព័ន្ធមិត្ដ​នៅ​ក្នុង​សង្គ្រាម​។
ឆ្នាំ​១៩៤២
-​ក្រោយ​ការ​ធ្វើឃាត​លើ​មេដឹកនាំ​ណាហ្ស៊ី​អា​ល្លឺ​ម៉​ង់ លោក​រី​ន​ហាត់ ហេ​ឌ្រី​ក ក្នុងទីក្រុង​ប្រា​គ ត្រូវ​បរាជ័យ​មកជា​ការ​សងសឹកនឹង​ហេតុការណ៍​នេះ​មេដឹកនាំ​អា​ល្លឺ​ម៉​ង់អា​ដុល ហ៊ី​ទ្លែ​រ បាន​ចេញ​បញ្ជា​ឱ្យធ្វើ​ការ​ស្រាវជ្រាវ និង​បាន​សំលាប់​ជនជាតិ​ឆេ​ក​អស់​ជាង១.៨០០​នាក់​ក្នុង​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី ។
ឆ្នាំ​១៩៧៥
-​ប្រទេស​ចំនួន​១៥​នៅ​អាហ្វ្រិក​ខាងលិចបាន​រួម​គ្នា​ចុះហត្ថលេខា​លើ​សន្ធិសញា​ឡាហ្កូ​ស ដើម្បី​បង្កើត​សមាគម​សេដ្ឋកិច្ច​នៃ​រដ្ឋអាហ្វ្រិក​ខាងលិច និង​ហិរញវត្ថុ​សហភាពសំរាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការ​រីក​ចំរើន​ក្នុងតំបន់​អាហ្វ្រិក​ខាងលិច​។
ឆ្នាំ​១៩៨២
-​កងទ័ព​ចក្រភព​អង់គ្លេស បាន​យកឈ្នះលើ​កងទ័ព​អា​ហ្ស​ង់​ទី​ន ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ លើ​កោះ​ហ្គូ​សហ្គ្រី​ន ។ កងទ័ព​អង់គ្លេស​មានចំនួន​៥០០​នាក់ ក្នុង​នោះ​របួស​៦៤​នាក់ ស្លាប់១៧​នាក់ ចំណែក​កងទ័ព​អា​ហ្ស​ង់​ទី​ន សរុបមាន​៨១២​នាក់ ក្នុង​នោះ​ស្លាប់​៤៧​នាក់ របួស១៤៥​នាក់​។
ឆ្នាំ​១៩៨៧
-​អ្នក​បើក​យន្ដហោះ​អាយុ​១៩​ឆ្នាំ​របស់ប្រទេស​អា​ល្លឺ​ម៉​ង់​ខាងលិច​ឈ្មោះ​ម៉ា​ថឺ​សរ៉ា​ស បាន​បើក​យន្ដហោះ​ចូល​ឈ្លានពាន​ដែនអាកាស​សហភាព​សូ​វៀត​ដោយ​ចេញដំណើរ​ពី​ប្រទេស​ហ្វាំ​ង​ឡង់ និង​បាន​ចុះ​ចត​នៅកណ្ដាល​ទីក្រុង​ម៉ូ​ស្គូ​ចំ​ទីលាន​ក្រហម​។ គាត់ត្រូវ​បាន​ចាប់ខ្លួន​ឃុំឃាំង​ភ្លាម និង​មិន​បានដោះ​លែង​ទេរ​ហូត​ដល់​ថ្ងៃ​ទី​៣ សីហា ដោយសារ​មាន​សន្ធិសញា​លុប​បំបាត់​អាវុធ​នុយ​ក្លេអ៊ែ​រ​រយៈ​ចំងាយ​មធ្យម​ក្នុង​ទ្វីបអឺរ៉ុប​។ ក្នុង អំឡុង​ពេល​ហោះហើរ គាត់​ត្រូវ​បាន​កងទ័ព អាកាស​រុ​ស្ស៊ី​ស្ទាក់​ជា​ច្រើន​ដង​តែ​កងទ័ពអាកាស​រុ​ស្ស៊ី​មិន​បាន​ទទួល​ការ​អនុញាត ឬ​បញ្ជា​ឱ្យ​បាញ់​យន្ដហោះ​គាត់​ទំលាក់​ទេ ។
ការ​ធ្វើ​ដំណើរ​របស់​គាត់​គឺ​ចង់​កាត់​បន្ថយភាព​តានតឹង និង​ភាព​មន្ទិល​សង្ស័យ​រវាងភាគី​ទាំង​ពីរ​នៃ​សង្គ្រាមត្រជាក់ ។ គាត់ត្រូវ​តុលាការក្រុង​ម៉ូ​ស្គូ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​៤​ឆ្នាំ​។ ហេតុការណ៍​នេះ​បណ្ដាលឱ្យ​មន្ដ្រី​យោធា​ជាន់ខ្ពស់​ជា​ច្រើន​នាក់​ត្រូវបាន​ដក​ពីមុខ​តំណែង រួម​ទាំង​លោក​រដ្ឋមន្ដ្រីការពារ​ជាតិ​សេ​ហ្គី សូ​កូ​ឡូ​វផង​ដែរ​។
ឆ្នាំ​១៩៩១
-​រដ្ឋធានី អា​ឌី​ស អា​បា​បា បាន​ធ្លាក់​ក្នុងការ​គ្រប់គ្រង​របស់​រណសិរ្ស​ប្រជាធិបតេយ្យបដិវត្ដន៍​ប្រជាជន​អេ​ត្យូ​ពី​ដែល​មាន​ដើមកំណើត​នៅ​ឆ្នាំ​១៩៨៩ ។ ការ​ដណ្ដើម​បានរដ្ឋធានី​នេះ បាន​បញ្ចប់​របប​ឌើ​ក ដែល​ជា​របបកុំ​មុ​យ​នី​ស្ដ​ផ្ដាច់​ការ​យោធា​ដែល​បាន​កាន់អំណាច​ពី​ឆ្នាំ​១៩៧៤ ហើយ​បាន​កាត់ទោសប្រហារជីវិត​ព្រម​ជាមួយ​ការ​ដាក់​ពន្ធនាគារប្រជាជន​អេ​ត្យូ​ពី​១០.០០០​នាក់ និង​បានបញ្ចប់​សង្គ្រាមស៊ីវិល​ដែល​សំលាប់​មនុស្ស​អស់២៥០.០០០​នាក់​ផង​ដែរ ។
ឆ្នាំ​២០០២
-​យានអវកាស​ម៉ារ អូ​ឌី​សេ​យ របស់​អង្គ ការ​ណា​សា បាន​រក​ឃើញ​សញា​នៃ​ដុំ​ទឹកកក​ដ៏ធំ​នៅ​លើ​ភព​ព្រះ​អង្គារ ។ ផែនការ​នេះ​អង្គការ​ណា​សា​ត្រូវ​ចំណាយ​ប្រាក់​២៩៧​លានដុល្លារ​ដើម្បី​សិក្សា​លើ​ភព​ព្រះ​អង្គារ ។
ឆ្នាំ​២០០៣
-​ប្រទេស​ជប៉ុន​បាន​ប្រកាស​បិទ​មូលនិធិទាសករ​ផ្លូវភេទ​ក្នុង​ពេល​មាន​សង្គ្រាមលោកលើក​ទី​២​នៅ​ដំណាច់​ខែមីនា ឆ្នាំ​២០០៧​។ មូលនិធិ​នេះ​បាន​កើតឡើង​ពី​ឆ្នាំ​១៩៩៥ ដោយបាន​ចំណាយ​ប្រាក់​១៩.៤៧០​ដុល្លារ​ក្នុង​ម្នាក់​ៗ ជា​សំណង​ដល់​ស្ដ្រី​២៨៥​នាក់ ដែល​ជា​ស្ដ្រី​បំរើផ្លូវភេទ​ដល់​កងទ័ព​ជប៉ុន​នា​អំឡុង​សង្គ្រាមលោក​លើក​ទី​២​ក្នុង​ប្រទេស​ហ្វ៊ីលី​ពី​ន កូរ៉េខាងត្បូង និង​តៃវ៉ាន់​។
ឆ្នាំ​២០០៩
-​សហរដ្ឋអាមេរិក និង​ប្រទេស​កូរ៉េ​ខាងត្បូង បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន បន្ទាប់​ពីប្រទេស​កូរ៉េ​ខាងជើង​បាន​ប្រកាស​ជា​ថ្មី​ពី​ការ​លុប​កិច្ចព្រមព្រៀង​ឈប់​ធ្វើសង្គ្រាម​នៅ​កូរ៉េនា​ឆ្នាំ​១៩៥៣ ៕