ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​អី​លឿន​យ៉ាងនេះ​ ទើបតែចុះ​ពីលើ​រថយន្ត​មួយ​ភ្លែត​សោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចុះ​ពីលើ​រថយន្ត​ឈរ​និយាយ​ទូរស័ព្ទ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ធ្វើការ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ័​បាន​សំរេច ភ្លាម​នោះ​ដែរ​ក៏​ត្រូវ​បុរស​ជន​រង​គ្រោះ​បើករថយន្ត​ដេញ​តាម​ធ្វើ​អោយ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​បាន​ផ្តួល​ម៉ូតូ​ហើយ​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បុរស​ចុះ​ពីលើ​រថយន្ត​ឈរ​និយាយ​ទូរស័ព្ទ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ធ្វើការ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ័​បាន​សំរេច ភ្លាម​នោះ​ដែរ​ក៏​ត្រូវ​បុរស​ជន​រង​គ្រោះ​បើករថយន្ត​ដេញ​តាម​ធ្វើ​អោយ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​បាន​ផ្តួល​ម៉ូតូ​ហើយ​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៣៧១​សូ​ឡា ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​គ្រាន់តែ​ដឹង​ថា ទូរស័ព្ទ​របស់​គាត់​ដែល​ជនសង្ស័យ​ឆក់​យក​ទៅ​ម៉ាក iPhone X Max តំលៃ​ជាង​1​ពាន់​ដុល្លារ ។ សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1HL-8182 ជា​របស់​ជនសង្ស័យ​ដែល​បាន​ជិះ​ធ្វើ​សកម្មភាព ។

បើ​តាម​សម្តី​បុរស​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​បើករថយន្ត​ម៉ាក​RANG ROVER ពណ៌​ស ចេញពី​ម្តុំ​ផ្លូវ​សូ​ឡា​ដើម្បី​ទៅ​រក​ញាំ​អាហារ រូប​គាត់​បាន​ចុះ​ពី​រថយន្ត​ក៏​យក​ទូរស័ព្ទ​ឈរ​និយាយ​ជាមួយ​មិត្ត​ភ័​ក្ត​ដើម្បី​ណាត់ជួប​គ្នា​ញាំ​អាហារ តែ​ពេល​កំពុងនិយាយ​ក៏​ស្រាប់តែ​បុរស​ជា​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​ខាងលើ​មក​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​របស់​គាត់​បាន​សម្រេច ហើយ​ក៏​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ។

ភ្លាម​ៗ​នោះ​ដែរ​រូប​គាត់​ជា​ជន​រង​គ្រោះ​ក៏​បាន​បើករថយន្ត​ដេញ​រហូត​ដល់​ផ្លូវ​បេតុង​ក្រោយ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ ស្រាប់តែ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោរ​រួច​ក៏​បាន​ផ្តួល​ម៉ូតូ​ចោល​ហើយ​រត់គេច​ខ្លួន​ដោយ​យក​ទូរស័ព្ទ​របស់​គាត់​ទៅ​ជាមួយ​បាត់​តែ​ម្តង ។

ក្រោយ​កើតហេតុ​រូប​គាត់​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​៣ រួម​ជាមួយនឹង​ម៉ូតូ​របស់​ជនសង្ស័យ​ដើម្បី​ដាក់​ពាក្យបណ្តឹង​អោយ​សមត្ថកិច្ច​ជួយ​ស្វែងរក​ជនសង្ស័យ និង​ទូរស័ព្ទ​របស់​គាត់​មក​វិញ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ