ខេត្តតាកែវ ៖ អ្នកទោសជាប់ឃុំក្នុងពន្ធនាគារខេត្តតាកែវម្នាក់បានស្លាប់ក្នុងមន្ទីរពេទ្យបង្អែក ក្រុងដូនកែវ ហើយត្រូវបានគណៈកម្មការចម្រុះប្រាប់ថា បណ្តាលមកពីជំងឺលើសឈាមធ្វើទុក្ខខ្លាំង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង១០នាទីថ្ងៃទី១៥ កក្កដា ។
បើតាមមន្ត្រីពន្ធនាគារខេត្តម្នាក់បានប្រា់កោះសន្តិភាព ដោយដោយមិនអោយបញ្ចេញឈ្មោះថា ទណ្ឌិតដែលស្លាប់នេះ ឈ្មោះ គុច ធី ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្ត
តកែវ មានទោសក្នុងបទល្មើសប្លន់ ដែលត្រូវជាប់ពន្ធនាគារ១៦ឆ្នាំ ។
ក្រោយពីមានទណ្ឌិតស្លាប់ មន្ត្រីពន្ធនាគារបានបង្កើតគណៈកម្មការចម្រុះពិនិត្យលើសពភ្លាមៗផងដែរ ដែលមានសមាសភាព លោកអនុប្រធានពន្ធនាគារ លោកអនុប្រធានការិយាល័យពន្ធនាគារ លោកនាយផ្នែកពន្ធនាគារ លោកគ្រូពេទ្យប្រចាំពន្ធនាគារ លោកវេជ្ជៈបណ្ឌិត និងលោកព្រះរាជអាជ្ញារងសាលាដំបូងខេត្តតាកែវផងដែរ ។ ក្រោយដំណើការពិនិត្យរបស់គណៈកម្មការចម្រុះបង្ហាញថា នៅលើសពទណ្ឌិតមិន
បានរកឃើញស្នាកស្នាមអ្វីគួឲ្យសង្ស័យ បណ្តាលមកពីធ្វើទារុណកម្មទៅលើជនរងគ្រោះនោះទេ។
ក្រោយមក គណៈកម្មការចម្រុះបានចេញសេចក្ដីសន្និដ្ឋានថា គាត់ស្លាប់ដោយសុខភាពផ្ទាល់ខ្លួន គឺមានជំងឺលើសឈាម និងគាំបេះដូងហើយបានប្រគល់សពឲ្យប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី ។ មន្ត្រីពន្ធធានាបានបន្តទៀតថា អ្នកទោសម្នាក់នេះ កាលមុនត្រូវបានបញ្ជូនមកមន្ទីពេទ្យដើម្បីព្យាបាលម្តងរួចមកហើយលុះនៅថ្ងៃទី១៥ កក្កដានេះ ជំងឺចាស់ក៏បានរើឡើងវិញ តាំងពីព្រឹកមក។
ដោយសារស្ថានភាពជំងឺរបស់អ្នកកាន់តែធ្ងន់ៗទៅនោះ នៅវេលាម៉ោង០៣រសៀល ទើបបញ្ជូនយកទៅព្យាបាល តែវាយឺតពេលទៅហើយ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ