ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​គិត​ទាំង​៣ ដែល​ជួយ​ឲ្យ​អ្នករក​លុយ​បាន​ច្រើន​ជាង​មុន

4 ឆ្នាំ មុន

កត្តា​សំខាន់​នៃ​ភាព​ជោគជ័យ​ផ្នែក​លុយ គឺ​អាកប្បកិរិយា​របស់​មនុស្ស ។ វាទ​ទួល​ឥទ្ធិពល​ពី​ស្ថាន​ការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន និង​ការ​ប្តេជ្ញា​ក្នុង​ជីវិត ។ អំណាច​នៃ​ការ​គិត​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​គ្រប់គ្រង​ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​បុគ្គល​នីមួយ​ៗ ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ចេះ​បញ្ជា​ឲ្យ​ខួរក្បាល​ដើរ​តាម​ផ្លូវ​ដែល​ត្រឹមត្រូវ​ដែល​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​របស់​អ្នក…

កត្តា​សំខាន់​នៃ​ភាព​ជោគជ័យ​ផ្នែក​លុយ គឺ​អាកប្បកិរិយា​របស់​មនុស្ស ។ វាទ​ទួល​ឥទ្ធិពល​ពី​ស្ថាន​ការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន និង​ការ​ប្តេជ្ញា​ក្នុង​ជីវិត ។ អំណាច​នៃ​ការ​គិត​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​គ្រប់គ្រង​ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​បុគ្គល​នីមួយ​ៗ ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ចេះ​បញ្ជា​ឲ្យ​ខួរក្បាល​ដើរ​តាម​ផ្លូវ​ដែល​ត្រឹមត្រូវ​ដែល​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​របស់​អ្នក ។ ខាងក្រោម​នេះ គឺជា​ជំនាញ​នៃ​ការ​គិត​សំខាន់​ៗ​ដែល​ជួយ​ឲ្យ​អ្នករក​លុយ​បាន​កាន់តែ​ច្រើន ៖

១. ភាព​ច្នៃប្រឌិត

ភាព​ច្នៃប្រឌិត គឺ​ពិតជា​សំខាន់​ណាស់​ពេល​ដែល​អ្នក​កំពុង​ចូលរួម​សកម្មភាព​មួយ​ក្នុង​អាជីវកម្ម​របស់​អ្នក ឬ​សកម្មភាព​ផ្សេង​ៗ​ដែល​មាន​គោលដៅ​រក​ប្រាក់​ចំណូល​បន្ថែម ។ ខួរក្បាល​អ្នក​ត្រូវការ​គំនិត​វិជ្ជមាន​ដើម្បី​បង្កើត​លទ្ធផល​វិជ្ជមាន ។ ពេល​ដែល​គិត​រឿង​លុយ ខួរក្បាល​មួយ​ផ្នែក​របស់​អ្នក​ប្រហែលជា​គិត​ថា អ្នក​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​រក​លុយ​បាន​បន្ថែម​ទេ ខណៈ​ដែល​ម្ខាង​ទៀត​គិត​ថា អ្នក​អាច​ធ្វើ​បាន ។ ក្នុង​ករណី​នេះ​អ្នក​គួរតែ​ផ្តោត​ស្មារតី​លើ​ការ​គិត​ថា «​ខ្ញុំ​អាច​សម្រេច​បាន​អ្វី​គ្រប់យ៉ាង ឲ្យ​តែ​ខ្ញុំ​ប្តេជ្ញា​សម្រេច ។​» វា​នឹង​ជួយ​ជំរុញ​ដល់​ការ​ច្នៃប្រឌិត​របស់​អ្នក និង​ផ្តល់​ជា​កម្លាំងចិត្ត​ក្នុង​ការ​រក​ឃើញ​គំនិត​ថ្មី​ៗ​ផង​ដែរ ។

២. ការ​ស្រមើល​ស្រ​ម៉ៃ

ការ​ស្រមើល​ស្រ​ម៉ៃ​ឃើញ​លទ្ធផល​វិជ្ជមាន អាច​ជួយ​បង្កើន​ឱកាស​ដែល​អ្នក​អាច​ជោគជ័យ​បាន ព្រោះ​ការ​គិត​របស់​អ្នក​អាច​ជះ​ឥទ្ធិពល​ដល់​លទ្ធផល​បាន ។ ផ្ទុយ​មក​វិញ អ្នក​ដែល​ស្រមើល​ស្រ​ម៉ៃ​ឃើញ​តែ​បរាជ័យ​ទេ​នោះ អាច​នឹង​មានឱកាស​ទាប​ជាង​ក្នុង​ការ​ទទួល​បាន​ភាព​ជោគជ័យ ។ ឧទាហរណ៍​ដូច​ជា អ្នកមាន​គោលដៅ​ចង់​បើក​សាខា​អាជីវកម្ម​របស់​អ្នក​នៅ​គ្រប់​ខេត្ត​ក្រុង ក្នុង​ប្រទេស​កម្ពុជា​ជាដើម ។ ការ​ស្រមើល​ស្រ​ម៉ៃ​ឃើញ​រូបភាព​ច្បាស់លាស់​អាច​ជំរុញ​ឲ្យ​អ្នក​ខិតខំ​ប្រឹងប្រែង​បន្ថែម និង​បង្កើត​គម្រោង​ច្បាស់លាស់ ដើម្បី​ពង្រីក​អាជីវកម្ម​ខ្លួន ។

៣. ការ​យល់​ដឹង​ច្បាស់​ពី​បរិស្ថាន​ជុំវិញ​ខ្លួន

ខួរក្បាល​មនុស្ស​មាន​សក្តានុភាព​ខ្ពស់​ណាស់ ប៉ុន្តែ​អ្នក​អាច​ប្រើ​ខួរក្បាល​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព​លុះត្រាតែ​អ្នកមាន​ព័ត៌មាន​ពី​អ្វី​ដែល​កំពុង​តែ​កើតឡើង និង​នៅ​ជុំវិញ​ខ្លួន​អ្នក ដើម្បី​ធ្វើការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ ។ ដូច្នេះ​ការ​សង្កេត​មើល​ព្រឹត្តិការណ៍​ដែល​កំពុង​តែ​កើត​មាន​ឡើង ឬ​ទើបតែ​កើត​មាន​ឡើង​ដែល​ទាក់ទិន​នឹង​គោលដៅ​របស់​អ្នក​អាច​ជួយ​ឲ្យ​អ្នក​បង្កើន​ឱកាស​រក​លុយ​កាន់តែ​ច្រើន​ផង​ដែរ ។
ឧទាហរណ៍​ដូច​ជា អ្នកមាន​ហាង​កាហ្វេ តែ​អ្នក​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​នេះ​យុវវ័យ​មានការ​ចាប់អារម្មណ៍​តែ​តែ​ទឹកដោះគោ​គុ​ជ ដូច្នេះ​អ្នក​អាច​យក​ព័ត៌មាន​នេះ ដើម្បី​បង្កើត​ភេសជ្ជ​ថ្មី​ដែល​អ្នក​អាច​លក់​បាន​ក្នុង​ហាង​កាហ្វេ​អ្នក​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ