ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Leicester ទិញ​យក Lewis Dunk មក​ជំនួស​កន្លែង​របស់ Harry Maguire

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កញ្ជ្រោង Leicester បាន​សម្រេច​ទិញ​យក​កីឡាករ Lewis Dunk របស់​ក្លិប…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កញ្ជ្រោង Leicester បាន​សម្រេច​ទិញ​យក​កីឡាករ Lewis Dunk របស់​ក្លិប Brighton ក្នុង​តម្លៃ​៤៥​លាន​ផោន ដើម្បី​យក​មក​ជំនួស​កន្លែង​របស់​ខ្សែការពារ Harry Maguire ដែល​ទើបតែ​ចាកចេញ​ទៅ​លេង​ឱ្យ​ក្លិប​បិសាច​ក្រហម Manchester United​។

គ្រូបង្វឹក​លោក Brendan Rodgers កន្លង​មក​បាន​មើលឃើញ​កីឡាករ James Tarkowski និង Dunk ថា​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​យក​មក​ជំនួស​កីឡាករ Maguire​។ តែ​ក្រោយមក លោក​ក៏​សម្រេចចិត្ត​យក Dunk មក​លេង​ក្នុង​តម្លៃ​៤៥​លាន​ផោន​។

Dunk អាយុ​២៧​ឆ្នាំ បាន​ចំណាយពេល​តាំងពី​ដើម​មក​នៅ​លេង​ឱ្យ​ក្លិប Brighton ហើយ​នៅ​ខ្ចី​ជើង​នៅ Bristol City មួយ​ឆ្នាំ​នៅ​២០១៣​។ គេ​បាន​ឡើង​ប្រកួត​៣៨​ដង កាលពី​រដូវ​កាល​មុន ដែល​រកបាន​គ្រាប់​បាល់​២​គ្រាប់ ក្នុង​នាម​ជា​ខ្សែការពារ​។

ដោយសារ​តែ​កាលពី​ថ្ងៃ​ចន្ទ Manchester United សម្រេច​ទិញ​យក Maguire ទៅ​បាត់​ក្នុង​តម្លៃ​ថ្លៃ​ជាងគេ​សម្រាប់​ខ្សែការពារ​លើ​លោក ក្លិប​កញ្ជ្រោង​មិន​បង្អង់​យូរ​ក៏​បាន​ត្រៀម​រួចរាល់​សម្រាប់​ឱ្យ​កីឡាករ Dunk ចូល​កាន់​កន្លែង​របស់ Maguire ជា​ផ្លូវការ​៕

ប្រភព ៖ Thesun , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ