ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​ខ្លាំង​បាត់​…​ចាំ​មើល៍ រដ្ឋបាល​ខេ​ត្ត​និង​លោក​ស្រី​ឡឹ​ក ល​ក្ខិ​ណា នរណា​ខ្លាំង​ជាង?

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ ដែល​កំពុង​រស់នៅ​លើ​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ ដែល​រដ្ឋាភិបាល តាម​រយៈសាលាខេត្ត​បែងចែក​ជូន​ប្រជាពលរដ្ឋ ត្រង់​ចំណុច​អូ​អា​រេ​វ ស្ថិត​ក្នុងភូមិ​០២​សង្កាត់​លេខ​០១​ ក្រុងព្រះសីហនុ កំពុង​រង​់ចាំ​មើល​ចំណាត់ការ​របស់​លោក…

ខេត្តព្រះសីហនុ ៖ ​ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ ដែល​កំពុង​រស់នៅ​លើ​ដី​សម្បទាន​សង្គមកិច្ច​របស់​
រដ្ឋ ដែល​រដ្ឋាភិបាល តាម​រយៈសាលាខេត្ត​បែងចែក​ជូន​ប្រជាពលរដ្ឋ ត្រង់​ចំណុច​អូ​អា​រេ​វ ស្ថិត​ក្នុងភូមិ​០២​សង្កាត់​លេខ​០១​ ក្រុងព្រះសីហនុ កំពុង​រង​់ចាំ​មើល​ចំណាត់ការ​របស់​លោក គួ​ច ចំរើន អភិបាលខេត្ត​ថ្មីថា ​
តើ​រដ្ឋបាល​ខេត្ត​ខ្លាំង​ជាង? ឬ​ក៏​លោកស្រី ឡឹ​ក ល​ក្ខិ​ណា ​ខ្លាំង​ជាង? បានជា​នៅ​​តែ​បណ្តែតបណ្តោយឱ្យ លោកស្រី ឡឹ​ក ល​ក្ខិ​ណា​ អុកឡុក​នៅ​លើ​ដី​កម្ម​សិ​ទ្ធិរបស់​អ្នកដទៃ​បែប​នេះ ​។

លោក លឹ​ម សម័យ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ នា​ព្រឹក​ថ្ងៃ​ទី​១៥​ កក្កដា​ នេះ បាន​មាន​ប្រតិកម្ម​ខ្លាំង ទៅ​នឹង​សកម្មភាព​របស់​លោកស្រី​ ឡឹ​ក ល​ក្ខិ​ណា ដែល​បាន​ដឹកនាំ​បុគ្គលិក​របស់​ខ្លួន និង​ក្រុម​សន្តិសុខ​ឯក​ជន យក​អេ​ស្កា​វ៉ា​ទ័​រ​និង​រថយន្ត​មក​បិតផ្លូវ​ប្រជាពលរដ្ឋ ព្យាយាម​សាងសង​ដី​បំរុង​របស់​រដ្ឋ និង​ព្យា យាមកាន់កាប់​ដី​កម្ម​សិ​ទ្ធិ​ឯកជនរបស់អ្នកដទៃ ដែល​កន្លង​មក​រដ្ឋបាល​ខេត្ត​ បាន​បែងចែក​ជូន​ប្រជា​ក្រីក្រ ដោយ​លោកស្រី​ ឡឹ​ក ល​ក្ខិ​ណា សំអាង​ទៅ​លើ​ប័ណ្ណ​កម្ម​សិទ្ធិ​ឆ្នាំ​១៩៩៣ និង​ប័ណ្ណ​បង់​ព​ន្ធដី​តែ​ប៉ុណ្ណោះ បើ​ទោះបីជា​រដ្ឋបាល​ចេញ​លិខិត​បដិសេធ​ន៍ និង​ចុះ​មក​ហាម​លោកស្រី​អោយ​បញ្ឈប់​សកម្មភាព​ជា​ច្រើន​សារ យ៉ាងណា​ក្តី​។​

ប្រភព​ដ​ដែល​បាន​បន្ត​ថា លោក​ហាក់​ពុំ​យល់​ទាល់តែ​សោះ ចំពោះ​សកម្មភាព​របស់​លោកស្រី ឡឹ​ក ល​ក្ខិ​ណា ដែល​តែងតែ​ព្យាយាម​រំលោភ​បំពាន​ដី​របស់​ពួក​គាត់​ដែល​ម្នាក់​ៗ មាន​តែ​៥​គុណ​ និង​២០​ម៉ែត្រ​តែ​ប៉ុណ្ណោះ ដែល​រដ្ឋាភិបាល​ចេញ​អនុ​ក្រិ​ត្យ​កាត់​ឃ្វៀល​ដី​រដ្ឋ​ចែក​ជូន​ពួក​គាត់​ស្របច្បាប់​តាម​រយៈ​រដ្ឋបាល​ខេត្ត​។ ​នេះ​ស្របច្បាប់​រដ្ឋ​ចែក​អោយ​ប៉ុណ្ណឹង​ហើយ​នៅ​តែ លោកស្រី​ឡឹ​ក ល​ក្ខិ​ណា ថៅកែ​ដេប៉ូ​ចែកចាយ​ស្រា​បៀ​ថៃ​ហ្គឺ ហ៊ាន​មក​រំលោភ​បំពាន​ទៀត ចុះ​ទំ​រាំ អ្នក​ទន់ខ្សោយ​ខ្វះ​ឯកសារ​ណាមួយ​នោះ មិនដឹង​ទៅ​ជា​យ៉ាងណា​ទេ ។

ហេតុនេះ​ ក្នុង​នាម​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ក្រីក្រ សូម​លើក​ម្រាមដៃ​ដប់ សូម​ក្តី​សន្តោស​​ពី​លោក​អភិបាលខេត្ត​ថ្មី លោក គួ​ច ចំរើន ជា​ពិសេស​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​តែងតែ​គិតគូ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ សូម​មេត្តា​ជួយ​ដល់​ពួក​គាត់​ផង បើ​ពុំ​ដូច​នោះ​ទេ អ្វី​ដែល​ពួក​គាត់​ទទួល​បាន​អំពី​រដ្ឋ​ចែក​អោយ​នឹង​ត្រូវ​បាត់បង់​ទៅ​វិញ​ជាក់​ជា​ពុំខាន​។

ជុំវិញ​បញ្ហា​នេះ លោក សុខ សុខុម ប្រធាន​អង្គកា CNRO ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែង​បញ្ជាក់​ថា សកម្ម ភាព​របស់​លោកស្រី​ឡឹ​ក ល​ក្ខិ​ណា គឺជា​អំពើ​ខុសច្បាប់​ទាំងស្រុង នេះ​លោក​លោកស្រី​មិន​ត្រឹមតែ​រំលោភ
សិទ្ធិ​​ពលរដ្ឋ​ទេ សូ​ម្បី​តែ​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​ក៏​លោកស្រី​រំលោភ​បំពាន​ដែរ ព្រោះ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​របស់​លោកស្រី​លេខ​A1. 911​ត្រូវ​បាន​រដ្ឋាភិបាល​និ​រាករ​ណ៏​តាំងពី​ឆ្នាំ​១៩៩៩​ម្ល៉េះ ដើម្បី​យក​មក​ជា​សម្បត្តិ​រដ្ឋ​ហើយ​បាន​ដាក់​ប​ញ្ជូ​ល​ជា​ដី​ជំរាល​ក្បាលឆាយ​តាម​អនុ​ក្រិ​ត្យ​លេខ​៧៦​។​

រហូត​នៅ​ឆ្នាំ​២០១៦ រដ្ឋាភិបាល បាន​សម្រេច​កាត់​ឃ្វៀល​ដី​តំបន់​ក្បាលឆាយ​មួយ​ចំនួន​មក​អោយ​រដ្ឋបាល​ខេត្ត​ចាត់ចែង​បែងចែក​ជូន​ប្រជា ពលរដ្ឋ​ក្រីក្រ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​5×20​ម៉ែត្រ ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​។​ប៉ុន្តែ​នៅ​ឆ្នាំ​២០១៨ ស្រាប់តែ​លោកស្រី ឡឹ​ក ល​ក្ខិ​ណា រួម​ជា​បក្សពួក និង បុគ្គលិក​របស់​លោកស្រី កាន់​ប័ណ្ណ​កម្ម​សិ​ទ្ឋ​លេខ A1. 911 មក​ទាម​ទាយក​ដី​វិញ​ដោយ​សំអាង​ថា លោក ស្រី​ជា​ពលរដ្ឋ​ស្លូតត្រង់ រ​វាល់​តែ​នៅ​សហរដ្ឋ​អា​មេ​រិច មក​វិញ​គេ​នាំ​គ្នា​យក​ដី​លោកស្រី​អស់ គ្រា​ដែល​លោកស្រី​មាន​ប័ណ្ណ​សិ​ទ្ឋ​ត្រឹមត្រូវ​។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទប្រកាន់​នេះ​ផង​ដែរ លោក ស្រី ឡឹ​ក ល​ក្ខិ​ណា និង​ស្វាមីឈ្មោះ គិត ប៊ុ​ន នៅ​តែ​អះអាង​ថា អ្វី​ដែល​លោកស្រី​ធ្វើ​ គឺ​មិន​បាន​ធ្វើ​អ្វី​ខុសច្បាប់​នោះ​ទេ លោកស្រី​មក​យក​តែ​ដី​លោកស្រី​វិញ​តែ​ប៉ុណ្ណោះ ដែល​មាន​ទំ​ហំ​២​ហិកតា​កន្លះ ព្រោះ​ដី​នេះ​លោកស្រី​បាន​ទិញ​កាលពី​ឆ្នាំ​១៩៩០​ ហើយ​បាន​កសាង​ប័ណ្ណ​កម្មសិ​ទ្ធិ​​នូវ​ឆ្នាំ​១៩៩៣ មាន​ទាំង​ប័ណ្ណ​បង់​ព​ន្ឋ​ត្រឹមត្រូវទៀតផង ។ ឯ​រឿង​អ្វី​ផ្សេង​លោកស្រី​ពុំ​ដឹង​នោះ​ទេ ព្រោះ​លោកស្រី​ជាប់រវល់​នៅ​សហរដ្ឋ​អា​មេ​រិក ​អស់​ជា​ច្រើន​ឆ្នាំ​នៅ​ពេល​ត្រឡប់​មក​វិញ​ ស្រាប់តែ​ដី​គាត់​ត្រូវ​បាន​គេ​ពុះ​ជ្រែក​ចែក​គ្នា​អស់ ដូចនេះ​គាត់​ពុំ​សុខចិត្ត​ឡើយ​។ ម

មិនត្រឹមតែ​ប៉ុណ្ណោះ ថ្មី​ៗ​នេះ ខាង​សាលាតំបូង​ខេត្ត​ព្រះ​សីហ​នុ ធ្លាប់​ចេញ​ដីកា​រក្សា​ការពារ​នៅ​លើ​ដី​ទំ​ហំ​២​ហិក​តា​កន្លះ​នេះ ប៉ុន្តែ​សកម្ម​ភាព​​សាងសង់​របស់​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត ដោយ​ពុំ​ខ្លាច​ទៅ​នឹង​ដី​រក្សា​ការពារ​នេះ​ទាល់តែ​សោះ​។ (សម្រួលដោយ៖ ស្រីណា​) ។ ព័ត៌មានបន្ថែម​នឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ