កូនស្រីអតីតយោធាជួរមុខរបស់កម្លាំងខ្មែរក្រហមជាស្រ្តីឆ្នើមមួយរូបប្រចាំនៅសំឡូត


គ្រប់ការងារទាំងអស់ គឺនារីៗពិតជាមានសមត្ថភាពធ្វើបានដូចជា បុរសអញ្ចឹងដែរ តួយ៉ាងលោកស្រី អ៊ុន សាវឿន គឺជាស្ត្រីឆ្នើមមួយរូបប្រចាំស្រុកសំឡួត ដែលមានស្នាដៃល្អ ក្នុងការងារបោសសំអាតមីន ។

ជាក់ស្តែងលោក ហេង រតនា ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានបង្ហោះសាររៀបរាប់អំពីអ្នកស្រី អ៊ុន សាវឿន ដែលមានខ្លឹមសារដើមទាំងស្រុងថា «លោកស្រី អ៊ុន សាវឿត ជាមន្ត្រីអង្គភាពស៊ីម៉ាក់មានតួនាទីជានាយតំណាងមីនប្រចាំស្រុកសំឡូត (អត្តលេខៈ 936107)។ គាត់ជាមន្ត្រីមួយរូបដែលមានស្មារតី និងទឹកចិត្តឧស្សាហ៍ព្យាយាមម៉ត់ចត់ ក្នុងការងារ និងជាអ្នកចូលរួមក្នុងកិច្ចការពង្រឹងសុខសុវតិ្ថភាពសង្គមយ៉ាងសកម្ម» ។

ប្រភពដដែលបានឲ្យដឹងថា ម្តាយឳពុករបស់សាវឿន (អ្នកស្រី យិន សំបូរ និងលោក ឡាយ ប៊ុនធឹង) ជាអតីតយោធាជួរមុខរបស់កម្លាំងខ្មែរក្រហមតាំងពីឆ្នាំ១៩៧០ រហូតដល់១៩៩៨ ជាអ្នកប្រយុទ្ធយ៉ាងមុតស្រួច ហើយពួកគាត់ជាអ្នកប្រយុទ្ធក្នុងសមភូមិចុងក្រោយនៅភ្នំពេញនៅក្នុងឆ្នាំ១៩៧៩ ដោយបានរត់ពីភ្នំពេញនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ តាមរថភ្លើងជាមួយលោកតា ខៀវ សំផង តែម្តង ។

លោក ហេង រតនា បានបន្តថា ម្តាយរបស់នាងគឺលោកស្រី យិន សំបូរ ដែលជាអតីតនាយតំណាងមីនស្រុកសំឡូត ។ តាំងពីប្រទេសមានសន្តិភាពដោយនយោបាយឈ្នះ-ឈ្នះ នៅចុងឆ្នាំ១៩៩៨មក ពួកគាត់រស់នៅសំឡូត ព្រមទាំងបានចូលរួមការងារសង្គមជាមួយអង្គភាពស៊ីម៉ាក់យ៉ាងសកម្មបំផុត ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ