ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ស្រី​ៗ​បង្ខំ​ឱ្យ​លើក​ដាច់​ៗ រួច​ទៅ​រ៉ឺ​យ៉ែ​រ​ឡាន​… ម្នាក់​ៗ​ភ័យ​ស្លន់​រត់​ចែក​ជើង​គ្នា​ពេញ​​ហាង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ដែល​ម្ចាស់​រថយន្ត​ទើបតែ​ចេញពី​កន្លែង​ផឹកស៊ី​បាន​បើក​បោះពួយ​យ៉ាង​លឿន​ជ្រុល​រេ​ចង្កូត​ទៅ​បុក​ចូល​រោង​លក់​សាច់​ក្លែម និង​ភេសជ្ជៈ​គ្រប់មុខ រួច​បន្ត​បុក​រះ និង​កិន​ម៉ូតូ​៨​គ្រឿង​ទៀត​រង​ការ​ខូចខាត និង​សម្ភារៈ​អ្នក​លក់ដូរ​មួយ​ចំនួន​ទៀត បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ភ្ញៀវ​អង្គុយ​ហូប​ភ័យ​ស្លន់ស្លោរ​រត់​ចែក​ជើង​គ្នា​ពេញ​ហាង​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ដែល​ម្ចាស់​រថយន្ត​ទើបតែ​ចេញពី​កន្លែង​ផឹកស៊ី​បាន​បើក​បោះពួយ​យ៉ាង​លឿន​ជ្រុល​រេ​ចង្កូត​ទៅ​បុក​ចូល​រោង​លក់​សាច់​ក្លែម និង​ភេសជ្ជៈ​គ្រប់មុខ រួច​បន្ត​បុក​រះ និង​កិន​ម៉ូតូ​៨​គ្រឿង​ទៀត​រង​ការ​ខូចខាត និង​សម្ភារៈ​អ្នក​លក់ដូរ​មួយ​ចំនួន​ទៀត បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ភ្ញៀវ​អង្គុយ​ហូប​ភ័យ​ស្លន់ស្លោរ​រត់​ចែក​ជើង​គ្នា​ពេញ​ហាង​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ម្តុំ​រោង​លក់​ទឹកត្នោតជូ យីហោ​ឆេ​ង​លៀង​១៦៨ មា​នទី​តាំងនៅ​ខាងលិច​ជាប់​សួន​កា​ណា​ឌី​យ៉ា ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 2B-3799 បើកប​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ ។

តាម​ប្រភព​ពី​បុរស​បើករថយន្ត​បង្ក​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គាត់​បើក​រថយន្ត​​បង្ក​ខាងលើ​មក​ឈប់​នៅ​មុខ​ហាង​មួយ​កន្លែង​ដែល​មា​នទី​តាំងនៅ​ទល់មុខ​ឈាង​ខាងស្តាំ​២០​ម៉ែត្រ​ពី​គ្នា​ពី​ហាង​រង​គ្រោះ ហើយ​អង្គុយ​ហូប​ជុំ​គ្នា​ជាមួយ​មិត្តភក្តិ​ស្រី​ៗ៣​នាក់​ទៀត ដោយ​មិត្ត​ភ័ក្ដិ​ស្រី​ៗ​បង្ខំ​ឱ្យ​ផឹក​លើក​ដាច់ គាត់​ក៏​ព្យាយាម​លើក​ដាច់​រហូត​គ្រប់​កែវ ដើម្បី​កុំឱ្យ​ចាញ់​ស្រី​ៗ រហូត​ជ្រុលខ្លួន​ស្រវឹង​ទន់​ខ្លួន​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​ស្រវឹង​គាត់​ក៏​គិតលុយ​ចេញ​មក​មុន​ឡើង​ទៅ​បើករថយន្ត​រ៉ឺ​យ៉ែ​រថយក្រោយ និង​បង្វែរ​ក្បាល​រថយន្ត​សំដៅ​ទៅ​ខាងកើត និង​អែប​កៀន​ដើម្បី​ឱ្យ​មិត្តភក្តិ​ដែល​ផឹកស៊ី​ជាមួយ​គ្នា​ឡើង​រថយន្ត​​ត្រឡប់​ទៅ​ផ្ទះ​ទាំងអស់​គ្នា តែ​មិត្ត​ភ័ក្ដិ​គាត់​មិន​ទាន់​ទាំង​បាន​ឡើង​ផង ស្រាប់តែ​គាត់​ងោក​មួយភាំង​ជ្រុល​ជាន់​ហ្គ៊ែ​រ​រថយន្ដ​ បណ្តាល​ឱ្យ​រថយន្ត​ស្ទុះ​ទៅ​មុខ​យ៉ាង​លឿន​រេ​ចង្កូត​មក​ខាងឆ្វេង​បុក​ចូល​រោង​លក់​សាច់​​ក្លែម និង​ភេសជ្ជៈ​គ្រប់មុខ​យីហោ ឆេ​ង​លៀង​១៦៨ រួច​បុក​រះ និង​កិន​ម៉ូតូ​សរុប​៨​គ្រឿង ក្នុង​នោះ​មាន​មួយ​គ្រឿង​ខូចខាត​ធ្ងន់ធ្ងរ គឺ​ម៉ាក​ស្កុប​ពី​ស៊េរី​ឆ្នាំ​២០២០ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1HT 1424 រង​ការ​ខូចខាត​មួយ​កំណាត់​មុខ​ស្ទើរតែ​ទាំងស្រុង ដែល​ម្ចាស់​ម៉ូតូ​បាន​បញ្ជាក់​ប្រាប់​ថា ទើបតែនឹង​ទិញ​បាន​៣​ថ្ងៃ​ប៉ុណ្ណោះ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំណែក​ម៉ូតូ​ប៉ុន្មាន​គ្រឿង​ទៀត​ខូចខាត​តិចតួច​ប៉ុណ្ណោះ រីឯ​រថយន្ត​បង្ក​ខូចខាត​មួយ​កំណាត់​មុខ​តិចតួច និង​បង្ក​ឱ្យ​ការ​ភ័យ​ខ្លាច​ដល់​ភ្ញៀវ​ដែល​អង្គុយ​ហូប​ក្នុង​កន្លែង​កើតហេតុ​ភ័យ​ស្លន់​ស្លោរ​រត់​ចែក​ជើង​គ្នា​ពេញ​ហាង ។

ភ្លាម​ៗនោះ បុរស​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ឃាត់ រួច​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ប៉ុស្តិ៍​​នគរបាល​ចោម​ចៅ​១ រង់ចាំ​ប្រគល់​ឲ្យ​ទៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក ស្នងការ​ក្រុងភ្នំពេញ យក​ទៅ​ពិនិត្យ​ជាតិ​អាល់កុល ទាំង​អ្នកបើកបរ​រថយន្ត និង​ម៉ូតូ​ចាត់ចែង​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ