តើ​អ្នក​គួរតែ​ប្តូរ​ការងារ ដើម្បី​លុយ​ទេ ?


មនុស្ស​យើង​ភាគច្រើន​មិន​តែងតែ​ទៅ​ធ្វើការ ព្រោះតែ​ស្រលាញ់​ការងារ​ទេ តែ​ដើម្បី​ប្រាក់​ចំណូល ។ ប្រាកដ​ណាស់ លុយ គឺជា​កត្តា​សំខាន់​នៃ​ជម្រើស​ការងារ​របស់​មនុស្ស​ម្នាក់​ៗ ។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ឱកាស​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល តើ​អ្នក​នឹង​ប្តូរ​ការងារ​របស់​អ្នក​ឬទេ ? ដើម្បី​ជួយ​ឲ្យ​អ្នកឆ្លើយ​នឹង​សំណួរ​នេះ អ្នក​គួរតែ​ពិចារណា​លើ​ចំណុច​សំខាន់​ៗ​ខាងក្រោម​សិន ៖
១. អត្ថប្រយោជន៍​បុគ្គលិក

មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ទាក់ទាញ​ឲ្យ​ប្តូរ​ការងារ ព្រោះតែ​មើលឃើញ​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាង​កន្លែង​ច្បាស់​តែ​ភ្លេច​ប្រៀបធៀប​អត្ថប្រយោជន៍​ដែល​កន្លែងធ្វើការ​ទាំង​ពីរ​ផ្តល់ ។ ឧទាហរណ៍​ដូច​ជា កន្លែងធ្វើការ​ចាស់​ផ្តល់​ប្រាក់បៀវត្សរ៍​ទាប​ជាង​កន្លែង​ថ្មី​១០០​ដុល្លារ ប៉ុន្តែ​ពួក​គេ​មាន​ផ្តល់​ជា​អាហារ​ពេល​ព្រឹក និង​ថ្ងៃត្រង់​ជូន​បុគ្គលិក​ជា​រៀងរាល់ថ្ងៃ​ជាដើម ដូច្នេះ​បុគ្គលិក​មិន​ចាំបាច់​ចំណាយ​បន្ថែម​លើ​ថ្លៃ​អាហារ​ឡើយ ។

លើស​ពី​នេះ​ទៅ​ទៀត តើ​អ្នក​បាន​ស៊ើបសួរ​ច្បាស់ ឬ​នៅ​ទាក់ទិន​នឹង​បរិស្ថាន​ធ្វើការ​កន្លែង​ថ្មី? តើ​វា​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ឬទេ ឬ​ក្រុមហ៊ុន​ថ្មី​របស់​អ្នកមាន​ផ្តល់​ការ​ហ្វឹកហាត់​ផ្សេង​ៗ​ដែល​ជួយ​ដល់​បុគ្គលិក​ច្រើន​ឬទេ ?

២. ការ​ចំណាយ​ប្រចាំ​ថ្ងៃ

អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​ការងារ​ថ្មី​របស់​អ្នក​តម្រូវ​ឲ្យ​អ្នក​បង្កើន​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​ឬទេ ? ឧទាហរណ៍​ដូច​ជា ទីតាំង​ធ្វើការ​មាន​ចម្ងាយ​ឆ្ងាយ​ជាង​មុន ដែល​តម្រូវ​ឲ្យ​អ្នក​ងើប​ពី​ព្រឹក​ជាង​មុន ឬ​ឲ្យ​អ្នក​ចាយវាយ​លើ​ថ្លៃ​សាំង​ច្រើន​ជាង​មុន​ជាដើម ។

៣. ការងារ​នៅ​កន្លែង​ថ្មី

ប្រសិនបើ​អ្នក​ចង់​ផ្លាស់​ប្តូរ​ទៅ​ធ្វើការ​ងារ​ដែល​ផ្តល់​ប្រាក់បៀវត្សរ៍​ច្រើន​ជាង​មុន អ្នក​ក៏​ត្រូវ​តែ​យល់​ដឹង​ច្បាស់​ពី​ការងារ​ដែល​ពួក​គេ​ចង់​ឲ្យ​អ្នក​បំពេញ​សម្រាប់​ពួក​គេ​ដែរ ។ ឧទាហរណ៍​ដូច​ជា​ក្រុមហ៊ុន​ថ្មី​តម្រូវ​ឲ្យ​អ្នកធ្វើការ​ច្រើន​ជាង​៤០​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​ជាដើម ឬ​អ្នក​ត្រូវ​បំពេញ​កិច្ចការ​ចម្រុះ​ខុស​ពី​កុងត្រា​ការងារ​ជាដើម ។

៤. តើ​អ្នក​អាច​បង្កើន​ប្រាក់បៀវត្សរ៍​នៅ​កន្លែង​ចាស់​ទេ ?

ប្រសិនបើ​អ្នក​ស្រលាញ់​ការងារ​កន្លែង​ចាស់ ប៉ុន្តែ​ប្រាក់បៀវត្សរ៍​ទាប​មិន​គ្រប់គ្រាន់​សម្រាប់​ជីវភាព​រស់នៅ​របស់​អ្នក អ្នក​គួរតែ​សាកសួរ​សិន​ថា ពួក​គេ​អាច​តម្លើង​ប្រាក់បៀវត្សរ៍​ជូន​អ្នក ឬទេ ។

ប្រសិនបើ​អ្នកជា​បុគ្គលិក​ដ៏​មាន​តម្លៃ​មួយ​ក្នុង​ក្រុមហ៊ុន ឬ​ស្ថាប័ន​របស់​អ្នក​ពួក​គេ​ក៏​មិន​ចង់​បាត់បង់​អ្នក​ដែរ ដូច្នេះ​អ្នក​មិន​គួរ​លាក់​ទុក​ឡើយ ប្រសិនបើ​អ្នក​ចង់​ស្នើ​ដល់​ខាង​ក្រុមហ៊ុន និង​ស្ថាប័ន​ឲ្យ​តម្លើង​ប្រាក់បៀវត្សរ៍​ខ្លួន ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ