ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ផ្លែខ្នុរ​ផ្គត់​ផ្គង់​ច្រើនជាង​គេ​ក្នុង​ប្រទេស​គឺ​មកពីខេត្ត​កំពង់​ចាម

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ខ្នុរ​ជា​ដំណាំ​ដែល​ផ្ដល់​ផ្លែ​ជា​ហូរហែ​ពេញ​មួយ​ឆ្នាំ មិនតែប៉ុណ្ណោះ​ ផ្លែ​ខ្នុរ​ទុំ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​គួរ​ឱ្យ​ចង់ទទួលទាន រីឯ​ផ្លែ​ខ្ចី ឬ​ក៏​ខ្នុរសម្ល​នោះ​គេ​យក​ទៅ​ស្ល​កកូរ​​មាន​ឱជា​រស​ឆ្ងាញ់​ពិសាផងដែរ ។ ផ្លែ​ខ្នុរ​ដែល​គេ​និយម​ដាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មានខ្នុរណាំង​ និង​ខ្នុរ​បាយស្រា ចំណែក​ខ្នុរណាំង​មាន ណាំង​ល្មៀត ណាំង​ល្មុត និងណាំង​ពណ៌​លឿងដូច​កា​រ៉ុត ។

រាជធានីភ្នំពេញ ៖ ខ្នុរ​ជា​ដំណាំ​ដែល​ផ្ដល់​ផ្លែ​ជា​ហូរហែ​ពេញ​មួយ​ឆ្នាំ មិនតែប៉ុណ្ណោះ​ ផ្លែ​ខ្នុរ​ទុំ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​គួរ​ឱ្យ​ចង់ទទួលទាន រីឯ​ផ្លែ​ខ្ចី ឬ​ក៏​ខ្នុរសម្ល​នោះ​គេ​យក​ទៅ​ស្ល​កកូរ​​មាន​ឱជា​រស​ឆ្ងាញ់​ពិសាផងដែរ ។ ផ្លែ​ខ្នុរ​ដែល​គេ​និយម​ដាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មានខ្នុរណាំង​ និង​ខ្នុរ​បាយស្រា ចំណែក​ខ្នុរណាំង​មាន ណាំង​ល្មៀត ណាំង​ល្មុត និងណាំង​ពណ៌​លឿងដូច​កា​រ៉ុត ។

លក្ខណៈ​សំគាល់​របស់​ដើម​ខ្នុរណាំង​ខុស​ពី​ខ្នុរបាយស្រា​ត្រង់​ ខ្នុរណាំង​ស្លឹក​វែង​ហើយ​មាន​រោម រីឯ​ខ្នុរបាយស្រា​វិញ ស្លឹក​រាង​ទ្រវែង​មាន​រោម​ដែរ តែ​ឆែក​សងខាង​បន្ដិច ។ ចំណែក​ខ្នុរ​ម៉ា​ឡេ​ដែល​យក​ពូជ​មក​ដាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែរនោះ ​ស្លឹក​ធំ​ៗ​ឥត​មាន​រោម​តែ​រាង​មូល ។ ខ្នុរ បាយស្រា​មិនសូវ​មាន​ទីផ្សារដោយ​ហេតុ​ថា សាច់​របស់​វា​ទន់ជ្រាយ តែ​ផ្អែមមុត​ណាស់ មាន​តែ​មនុស្ស​ចាស់​ទេ​ដែល​ចូល​ចិត្ដ​ពិសា ព្រោះ​ទន់​ស្រួល​លេប ប៉ុន្ដែ​ងាយ​នឹង​ស្លាក់បំពង់​.​ក ។

​កសិករ​​ឈ្មោះឈាង សា​រ៉ាត់ អាយុ​៤៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិមេ​មត់ ឃុំ​មេ​មត់ ស្រុក​មេ​មត់ ខេត្ដកំពង់ចាម បាន​រៀបរាប់​​អំពីបទ​ពិសោធន៍​របស់គាត់​ក្នុងការ​ដាំ​ខ្នុរ​នេះ​ថា ដើម​ខ្នុរ​ដែល​ដាំ​ក្បែរ​អណ្ដូងទឹក ឬ​ជិត​មាត់ទឹក​មានរស​ជាតិ​មិនសូវ​ឆ្ងាញ់​ទេ ព្រោះ​ផ្លែ​ខ្នុរ​ហូប​ទៅ​សំបូរ​ជាតិ​ទឹក​ច្រើន មិន​ដូច​ខ្នុរ​ដែល​ដាំ​ឆ្ងាយ​ពី​ទឹក​ដែលមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ។ ក្នុង​ខេត្ដកំពង់ចាម ​ស្រុក​ណា​ក៏​មាន​ដាំ​ខ្នុរ​ដែរ តែ​ស្រុក​ដែល​ដាំ​សម្រាប់​លក់​ទ្រទ្រង់​ទីផ្សារបាន​ច្រើន​ជាងគេ គឺ​ស្រុក​ចំការលើ និង​ស្រុកមេ​មត់ ។

ស្ត្រី​ជាអាជីវករ​លក់​ខ្នុរ​​ម្នាក់នៅ​ផ្សារ​ដើម​គ​ឈ្មោះឡេង សំណាង អាយុ​៣៥​ឆ្នាំ បានឱ្យ​ដឹង​ថា ខ្នុរ​លក់​លើ​ទីផ្សារ​រាល់ថ្ងៃ​ភាគច្រើន​នាំ​មក​ពី​ខេត្ដ កំពង់ចាម ក្រៅពី​នោះ​មាន​នាំ​មក​ពី​ខេត្ដ​មណ្ឌល គិរី ខេត្ដបាត់ដំបង និងខេត្ដកំពង់ស្ពឺ ​ដែលនាំ​មក​ពី​ភ្នំ​ពេជ្រនិល គី​រី​រម្យ និង​ត្រែង​ត្រ​យឹ​ង ប៉ុន្ដែ​ក្នុងមួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ​ខ្នុរ​ខាង​កំពង់ ចាម​អត់​មានលក់​តែ​ពីរ​ខែ​ប៉ុណ្ណោះ ។ សម្រាប់ រសជាតិ​វិញ ខ្នុរ​ស្រុក​មេ​មត់​ផ្អែម​ឆ្ងាញ់​ហើយមាន​តម្លៃ​ថោក​ជាង​ខ្នុរ​ស្រុក​ចំការលើ គ្រាន់តែ​ខ្នុរ​​នៅស្រុកចំការលើ​មាន​ផ្លែ​ធំ ដោយ​ផ្លែ​ខ្លះ​មួយ​មាន​ទម្ងន់​រហូត​ដល់​៣៨​គីឡូក្រាម ។ ដោយ ឡែក​ខ្នុរ​ខេត្ដមណ្ឌលគិរី​ក៏​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ដែរ តែ​កសិករ​មិនសូវ​នាំ​យក​មក​លក់​ទេ ដោយ សារ​ការ​ដឹក​ជញ្ជូន​ឆ្ងាយ​អស់​សោហ៊ុយ​ច្រើន​ លក់​មិន​បាន​ចំណេញ ។

ចំពោះ​ខ្នុរ​ខេត្ដបាត់ដំបង​ និង​ខ្នុរ​ខេត្ដកំពង់ស្ពឺ​វិញ​ក៏​យក​មក​លក់​ច្រើន​ដែរ ជា​ពិសេស​ខ្នុរ​ខេត្ដ កំពង់ស្ពឺ​ដាំ​តាម​ដងផ្លូវជាតិ​លេខ​៤​ម្ដុំ​ពេជ្រនិល គិ​រី​រម្យ ត្រែង​ត្រ​យឹ​ង គេ​និយម​ដាំ​ខ្នុរបាយស្រា និង​ខ្នុរ​ម៉ា​ឡេ ជា​ខ្នុរ​នាំ​ពូជ​មក​ពី​ប្រទេស​ថៃ តែ បច្ចុប្បន្ន​កសិករ​ដាំ​ពេញ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​ហើយ ។ ខ្នុរ​ម៉ា​ឡេ​មាន​ផ្លែ​ធំ​ៗ ក្នុង​​ផ្លែ​មួយ មាន​ទម្ងន់រហូត​ដល់​ទៅ​៤០​ ទៅ៤៥​គីឡូក្រាម មាន​​ក្លែប​ធំ​សាច់​ក្រាស់​ជាង​ខ្នុរណាំង​ធម្មតា ប៉ុន្ដែ​រស​ជាតិចាញ់​ខ្នុរណាំង ។ អាជីវករ​បានឱ្យ​ដឹង​ថា ខ្នុរ​ទុំ​ដែល​បក​ក្លែប​ហើយ​តែ​នៅ​គ្រាប់ ក្នុង​មួយ​គីឡូក្រាម​លក់​តម្លៃ​៥​ពាន់​រៀល រីឯ​ខ្នុរ​ខ្ចី ឬ​ក៏​ខ្នុរសម្ល​នោះលក់​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ៥០០​រៀល ៕