ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡង​បាក់​ឌុ​ប​​​២០១៩ ​ក្រសួង​អប់រំ​មិន​មាន​​អ្នក​សង្កេតការណ៍​​ពី(ACU)ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ សម្រាប់​សម័យ​ប្រឡង​សញ្ញាបត្រ​ទុតិយ​កភូមិ ឬ​បាក់​ឌុ​ប​ឆ្នាំ​២០១៩​នេះ​ ក្រសួង​អប់រំ​យុវ​ជន​ និង​កីឡា​ មិន​មាន​អ្នក​សង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លូ​យ​(ACU)​នោះ​ទេ ​។​ នេះ​បើ​តាម​អ្នក នាំ​ពាក្យ​ក្រសួង​អប់រំ…

រាជធានី​ភ្នំពេញ ​៖​ សម្រាប់​សម័យ​ប្រឡង​សញ្ញាបត្រ​ទុតិយ​កភូមិ ឬ​បាក់​ឌុ​ប​ឆ្នាំ​២០១៩​នេះ​ ក្រសួង​អប់រំ​យុវ​ជន​ និង​កីឡា​ មិន​មាន​អ្នក​សង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លូ​យ​(ACU)​នោះ​ទេ ​។​ នេះ​បើ​តាម​អ្នក នាំ​ពាក្យ​ក្រសួង​អប់រំ ​។

លោក រស់ សុ​វាចា​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឲ្យ​ដឹង​កោះ​សន្តិភាព​ដឹង ​នៅ​ថ្ងៃ​ទី​១២ កក្កដា នេះ​ថា​ អ្នក​សង្កេតការណ៍​ឆ្នាំ​នេះ​ មិនមាន​​ពី​អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ​នោះ​ទេ ប៉ុន្តែ​ក្រសួង​យក​សមាសភាព​អ្នក​សង្កេតការណ៍​ពី​ក្រសួង​អប់រំ​ផ្ទាល់ គឺ​មាន​បុគ្គលិក​អប់រំ និង​គរុ​សិស្ស-និស្សិត ។

ទាក់ទង​និង​ការ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មិន​ដាក់​អ្នក​សង្កេតការណ៍​ក្នុង​ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ អ្នក នាំពាក្យ​ដដែល​បាន​បញ្ជាក់​ថា ៥​ឆ្នាំ​ហើយ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទទួលខុសត្រូវ​ក្នុង​ការ​ពង្រាយ​អ្នក​សង្កេតការណ៍ ក៏​ប៉ុន្តែ​អង្គភាព​ប្រឆាំង​អំពើ ពុក​រលួយ​នៅ​ឆ្នាំ​នេះ​សម្រេច​ថា និង​មិន​ពង្រាយ​អ្នក​សង្កេតការណ៍​ទៀត​ទេ​។

លោក​ថា​ ទោះបីជា​មិន​ពង្រាយ​អ្នក​សង្កេតការណ៍​ក្តី​ ក៏​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​ស្នើ​សុំ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ពង្រឹង​យន្តការ​របស់​ក្រសួង គឺ​យន្តការ​អប្បមា​ទ​នេះតែម្តង ​។ លោក​បញ្ជាក់​ថា​​«​ពី​ពេល​មុន ​យើង​មាន​អ្នក​សង្កេតការណ៍​ដើរ​មើលទៅ​តាម​ថ្នាក់ ឥលូវ​នេះ​គឺ​យើង​បង្កើន​ចំនួន​អប្បមាទ ក៏​ដូច​ជា​ជំនួយការ​អប្បមាទ ដែល​ត្រូវ​បាន​ជ្រើស​រើ ស​ពី​ក្នុង​ចំណោម​មន្ត្រី​អប់រំ ក៏​ដូច​ជា​ក្នុង​ចំណោម​គរុ​សិស្ស​-​និស្សិត ដើម្បី​ឱ្យ​គា ត់​ដើរ​ពិនិត្យ មើល​សង្កេត​ថ្នាក់​នេះ​»​។

យ៉ាងណា​ក្តី​លោក​រស់ សុ​វាចា​បាន ​ទោះបី​មិន​មាន​អ្នក​សង្កេតការណ៍​ពី​ACU​ក៏​ដោយ ការ​ផ្លាស់​ប្តូរ​នេះ មិន​មាន​ប៉ះពាល់​ទៅ​ដល់​គុណភាព​ការ​ប្រឡង​ទេ ដោយសារ​តែ​ក្រសួង​អប់រំ យុវ ជន និង​កីឡា បាន​បន្ត​សហ​ការណ៍​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ដោះស្រាយ​រាល់ បញ្ហា​ទាំងអស់​ដែល​កើត​មាន​ឡើង ប្រសិនបើ​មាន​អំពើ​ពុក​រលួយ កើតឡើង​។

លោក​បញ្ជាក់​ថា ​«អប្បមាទ គឺជា​អ្នក​ដែល​ទៅ​ត្រួតពិនិត្យនៅ​ក្នុង​មណ្ឌល​សំ​ណេ​រ ក៏​ដូច​ជា​នៅ​ក្នុង​មណ្ឌល​ប្រឡង​នីមួយ​ៗ ហើយ​ក៏​ជា​អ្នក​ពិនិត្យ​មើល​ដំណើរការ​ប្រឡង​ផង​ដែរ នៅ​ក្នុង​បន្ទប់​ប្រឡង​តែ​ម្តង​។ យន្តការ​ប្រឡង​នេះ ​គឺ​មាន​គណៈកម្មការ​ទូ​ទាំង​ប្រទេស​ ដែល​គណៈកម្មការ​នេះ​ទទួលខុសត្រូវ​លើ​ដំណើរការ​ប្រឡង​តែ​ម្តង​»​។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ក៏​បាន​ឲ្យ​ដឹង ក្រសួង​បាន​បែងចែក គណៈកម្មការ​ទូ​ទាំង​ប្រទេស​នេះ​ដែល​ជា​អ្នក​ទទួលខុសត្រូវ​នៅ​តាម​ខេត្ត-រាជធានី​ទាំង​២៥ ។ បន្ទាប់​មក​ទៀត​ គឺ​ក្រសួង​មាន​ចាត់តាំង​អ្នក​ទទួល​បន្ទុក​ក្នុង​ការ​រៀបចំ​ការ​ប្រឡង ហើយ​បន្ទាប់​ម​ក​ទៀត ​គឺ​មាន​អប្បមាទ ដែល​ជា​អ្នក​ត្រួត​ពិ​និត្យ​ទៅ​លើ​ការងារ​ប្រធាន​មណ្ឌល​ប្រឡង​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ