ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សារីបុត្រ​វ័ធ​ជាយ​សង្ឃាដី​ត្រូវ​ព្រះ​ថេរៈ​១​អង្គ​តែ​មិន​ចង់​សុំ​ទោស

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​នូវ​ព្រះ​សារីបុត្រ​ថេរ​។ នៅ​ពេល​បវារណា​ចេញ​ព្រះ​វស្សា​ហើយ ព្រះ​ថេរៈ​លោក​មាន​បំណង​ចង់​និមន្ត​ចារិក​ទៅ​កាន់​ទី​ផ្សេង​ៗ ព្រមទាំង​មាន​ភិក្ខុ​ជា​ច្រើន​ជូន​ដំណើ​ទៅ​ផង ព្រះ​ថ​រៈ​បាន​ប្រាស្រ័យ​ជាមួយ​ភិក្ខុ ទាំងនោះ​យ៉ាង​ស្និទ្ធស្នាល ។ តែ​ភិក្ខុ​មួយ​អង្គ ព្រះ​ថេរៈ​លោក​ពុំ​បាន​ប្រាស្រ័យជាមួយ​សោះ​។ ជួន​ពេល​នោះ​ឯង​ជាយ​សង្ឃាដី​របស់​ព្រះ​សារីបុត្រ…

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​នូវ​ព្រះ​សារីបុត្រ​ថេរ​។ នៅ​ពេល​បវារណា​ចេញ​ព្រះ​វស្សា​ហើយ ព្រះ​ថេរៈ​លោក​មាន​បំណង​ចង់​និមន្ត​ចារិក​ទៅ​កាន់​ទី​ផ្សេង​ៗ ព្រមទាំង​មាន​ភិក្ខុ​ជា​ច្រើន​ជូន​ដំណើ​ទៅ​ផង ព្រះ​ថ​រៈ​បាន​ប្រាស្រ័យ​ជាមួយ​ភិក្ខុ ទាំងនោះ​យ៉ាង​ស្និទ្ធស្នាល ។ តែ​ភិក្ខុ​មួយ​អង្គ ព្រះ​ថេរៈ​លោក​ពុំ​បាន​ប្រាស្រ័យជាមួយ​សោះ​។

ជួន​ពេល​នោះ​ឯង​ជាយ​សង្ឃាដី​របស់​ព្រះ​សារីបុត្រ ប៉ើង​ទៅ​ប៉ះ​ខ្លួន​ភិក្ខុ​អង្គ​នោះ ស្រាប់តែ​ភិក្ខុ​អង្គ​នោះ​បាន​ក្រោធ​ខឹង​នឹង​ព្រះ​ថេរៈ ហើយ​បាន​ទៅ​ក្រាបទូល​ដល់​ព្រះ​សាស្តា​ថា ព្រះ​សារីបុត្រ​បាន​ធ្វើ​ខុស ហើយ​មិន​ព្រម​សុំ​ខមាទោស ។

ព្រះ​សាស្តា​ទ្រង់​ត្រាស់​ឱ្យ​ភិក្ខុ​ទាំងឡាយ​និមន្ត​ព្រះ​សារីបុត្រ​មក ហើយ​ត្រាស់​សួរ​រឿង​នោះ​នឹង​ព្រះ​ថេរៈ ព្រះ​ថេរៈ​បាន​ក្រាបទូល​ភាព​ដែល​ខ្លួន​លោក​ជា​អ្នកមាន​ចិត្ត​ស្មើដោយ​ផែនដី ដោយ​ទឹក ដោយ​ភ្លើង ស្មើដោយ​ខ្យល់​ជាដើម​។ គ្រានោះ​ស្រាប់តែ​មាន​សេចក្តី​ក្តៅក្រហាយ​កើតឡើង​ពេញ​សរីរៈ​រាង​កាយ​របស់​ភិក្ខុ​អង្គ​នោះ​។

ព្រះ​សាស្តា​ទ្រង់​បាន​បញ្ជា​ឱ្យ​ព្រះ​សារីបុត្រ​សុំ​ខមាទោស​នឹង​ភិក្ខុ​នោះ​។ ព្រះ​សារីបុត្រ​ក៏​បាន​អង្គុយ​ចោងហោង ប្រណម្យ​អ​ញ្ច​លី សុំ​ខមាទោស​ដល់​ភិក្ខុ​នោះ​ភ្លាម​មិន​មាន​អល់អែក​ឡើយ ។ ពួក​ភិក្ខុ​ទាំងឡាយ​បាន​នាំ​គ្នា​ពោល​សរសើរគុណ​ព្រះ​ថេរៈ​ជា​អនេក ។

ព្រះ​សាស្តា​ទ្រង់​ត្រាស់​ព្រះ​គាថា​នេះ​ថា ភិក្ខុ​ណា​មានចិត្ត​ស្មើដោយ​ផែនដី​ប្រៀប​ដូច​ជា​សសរខឿន មាន​គោល​ជំហរ​រឹងប៉ឹង មាន​វត្តប្រតិបត្តិ​ល្អ មាន​កិលេ​ស​ដូច​ជា​ភក់​ទៅ​ប្រាស​ហើយ ដូច​ទន្លេ​ដែល​មិន​កករ​ល្អក់​យ៉ាងនោះ ជា​អ្នក​មិន​សោមនស្ស មិន​ទោម​ស្ស សង្សារវដ្ត​ទាំងឡាយ នឹង​មិន​មាន​ដល់​ភិក្ខុ​ដែល​មាន​គោល​ជំហរ​រឹងប៉ឹង​យ៉ាងនោះ​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ