ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សទ្ធា​ជា​មូលដ្ឋាន​គ្រឹះ​នៃ​បញ្ញា

4 ឆ្នាំ មុន

សទ្ធា​គឺ​ការ​ជឿ​បុណ្យ ជឿ​បាប ជឿ​កម្ម ជឿ​ផល​ពោល​គឺ​ការ​ជឿ​ត្រូវ ។ សទ្ធា​ជា​មូលដ្ឋាន​នាំ​ឱ្យ​កើត​បញ្ញា តែ​ក៏​ត្រូវ​រួម​ផ្សំ​នឹង​ការ​ព្យាយាម​ស្តាប់​ផង​ដែរ ទើប​នាំ​ឱ្យ​កើត​បញ្ញា​កាន់តែ​ប្រសើរ ។ ជា​ទូទៅ​បុគ្គល​ណា​មាន​សទ្ធា​ក្នុង​សន្តាន…

សទ្ធា​គឺ​ការ​ជឿ​បុណ្យ ជឿ​បាប ជឿ​កម្ម ជឿ​ផល​ពោល​គឺ​ការ​ជឿ​ត្រូវ ។ សទ្ធា​ជា​មូលដ្ឋាន​នាំ​ឱ្យ​កើត​បញ្ញា តែ​ក៏​ត្រូវ​រួម​ផ្សំ​នឹង​ការ​ព្យាយាម​ស្តាប់​ផង​ដែរ ទើប​នាំ​ឱ្យ​កើត​បញ្ញា​កាន់តែ​ប្រសើរ ។

ជា​ទូទៅ​បុគ្គល​ណា​មាន​សទ្ធា​ក្នុង​សន្តាន បុគ្គល​នោះ​រមែង​ចូល​ទៅ​រក​បណ្ឌិត​អ្នកប្រាជ្ញ​ទាំងឡាយ លុះ​ចូល​ទៅ​រក​ហើយ រមែង​ចូល​ទៅ​អង្គុយ​ជិត​, កាលបើ​ចូល​ទៅ​អង្គុយ​ជិត​ហើយ រមែង​ផ្ទៀង​នូវ​សោត​ប្រសាទ​(​ត្រចៀក​), លុះ​ផ្ទៀង​នូវ​សោត​ប្រសាទ​ហើយ រមែង​បាន​ស្តាប់​នូវ​ព្រះធម៌​ដែល​ជា​ហេតុ​ឱ្យ​កើត​បញ្ញា ទាំង​មិន​មាន​សេចក្តី​ប្រមាទ​, កាលបើ​បាន​ស្តាប់​ដោយ​ប្រពៃ​ហើយ រមែង​បាន​នូវ​បញ្ញា​ដោយហេតុ​ដែល​បាន​ស្តាប់​នោះ មិនមែន​បាន​នូវ​បញ្ញា​ដោយហេតុ​ដទៃ​ក្រៅ​អំពី​នេះ​ឡើយ ។

កាលបើ​បុគ្គល​បាន​នូវ​បញ្ញា​ហើយ​តែង​ធ្វើ​វត្ត​បដិបត្តិ​តាម​សមគួរ​នៃ​កម្លាំង​សទ្ធា​ជ្រះថ្លា ព្រម​ដោយ​សេចក្តី​មិន​ប្រមាទ លុះ​អស់​អាយុសង្ខារ​គង់​នឹង​បាន​ចូល​ទៅ​កាន់​សុគត​ភព​ជា​មិន​ខាន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ