ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ពាន Ballon d’Or ឆ្នាំ​នេះ​អាច​មិន​មាន Messi និង Ronaldo

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ទាំង​ពីរ​រូប Lionel Messi និង Cristiano…

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ទាំង​ពីរ​រូប Lionel Messi និង Cristiano Ronaldo អាច​នឹង​មិនមែន​ជា​ម្ចាស់​ពាន Ballon d’Or នៅ​ឆ្នាំ​នេះ​ទេ ។

ក្នុង​ការ​ព្យាករណ៍​របស់​ប្រភព Betaland Bookmaker បានឱ្យ​ឃើញ​ថា Ronaldo និង Messi មិន​ស្ថិត​នៅ​កំពូល​តារាង​នោះ​ទេ តែ​ម្នាក់​នោះ​គឹ​ជា​កីឡាករ Virgit van Dijk ដែល​ជា​ស្ថិត​នៅ​លើ​គេ ។ កីឡាករ​ហូ​ឡង់​រូប​នេះ មានឱកាស​អាច​ឈ្នះ​ច្រើន​ជាងគេ​បំផុត ។ ចំណែកឯ Lionel Messi វិញ កំពុង​តែ​ឈរ​នៅ​លំដាប់​ទី​ពីរ​នៃ​តារាង ខណៈ​ដែល Mohamed Salah ជា​អ្នក​ឈរ​នៅ​ទី​បី​។ Ronaldo គឺជា​អ្នក​នៅ​បន្ទាប់​នោះ​។

Messi នៅ​រដូវ​កាល​នេះ​មិនសូវ​លេង​បាន​ល្អ​សម្រាប់ Copa America នោះ​ទេ ដែល​ធ្វើ​ឱ្យ​ធ្លាក់​នៅ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ។ ចំណែកឯ Mohamed Salah មានទុក្ខ​ធំ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប ដោយសារ​តែ​ធ្លាក់​ចេញពី​ការ​ប្រកួត​ដណ្តើម​ពាន Africa Cup of Nations ពេល​តតាំង​ជាមួយនឹង​អាហ្វ្រិក​ខាងត្បូង ។ រីឯ Ronaldo វិញ ឈ្នះ UEFA Nations League ជាមួយនឹង​ព័រ​ទុ​យ​ហ្កា​ល់ ខណៈ​ដែល Virgil van Dijk ជាប់​ដល់​វគ្គ​ចុង​ក្រោយ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ៕

ប្រភព ៖ foxsportsasia , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ