ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​ប​​នាង​​ដើរ​លេង​ជួបគ្រោះ ខាង​ប្រុស​ភ័យ​​ពេក​លើកម៉ូតូជិះគេចខ្លួន​បាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារី​ម្នាក់​សង្ស័យ​ប្រុស​ស្នេហ៍​ដឹក​ដើរ​លេង​ ហើយ​ត្រូវ​រថយន្ត​មួយគ្រឿងបើកកៀរ​ បណ្តាល​អោយ​រង​របួសធ្ងន់​បាក់​ភ្លៅ​ម្ខាង​សន្លប់ស្តូកស្តឹង ចំណែកបុរសជា​​អ្នក​ឌុ​បពេល​​ឃើញ​នារី​រង​គ្រោះ​រង​របួសធ្ងន់ធ្ងរបែបនេះ​ ភ័យ​ខ្លួនក៏​លើក​ម៉ូតូ​​ជិះ​គេច​ខ្លួន​បាត់​ស្រមោល រីឯ​រថយន្ត​ព្យាយាម​បើក​គេច​ដែរ​ តែ​ត្រូវ​សមត្ថកិច្ច​ និ​ង​ប្រជាពលរដ្ឋ​ឃាត់​បាន…

រាជធានីភ្នំពេញ ៖ នារី​ម្នាក់​សង្ស័យ​ប្រុស​ស្នេហ៍​ដឹក​ដើរ​លេង​ ហើយ​ត្រូវ​រថយន្ត​មួយគ្រឿងបើកកៀរ​ បណ្តាល​អោយ​រង​របួសធ្ងន់​បាក់​ភ្លៅ​ម្ខាង​សន្លប់ស្តូកស្តឹង ចំណែកបុរសជា​​អ្នក​ឌុ​បពេល​​ឃើញ​នារី​រង​គ្រោះ​រង​របួសធ្ងន់ធ្ងរបែបនេះ​ ភ័យ​ខ្លួនក៏​លើក​ម៉ូតូ​​ជិះ​គេច​ខ្លួន​បាត់​ស្រមោល រីឯ​រថយន្ត​ព្យាយាម​បើក​គេច​ដែរ​ តែ​ត្រូវ​សមត្ថកិច្ច​ និ​ង​ប្រជាពលរដ្ឋ​ឃាត់​បាន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ​ខែកក្កដា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវវេ​ង​ស្រេង ម្តុំសួន​កា​ណា​ឌី​យ៉ា ដែល​ស្ថិត​នៅ​ភូមិ ត្រពាំង​​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ភាគី​​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ មិន​ចាំ​ម៉ាក បើកបរ​ដោយ​បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានគេចខ្លួន​បាត់ ចំណែក​នារី​ម្នាក់​ជាអ្នករួម​ដំណើរ មិនស្គាល់អត្តសញ្ញាណ បាន​រងរបួសធ្ងន់បាក់ភ្លៅម្ខាង​សន្លប់ស្តូកស្តឹង ។ ចំណែក​ភាគី​ខាងរថយន្តកុងតឺន័រមួយគ្រឿង ម៉ាកហ៊ីណូ​ ពណ៌ខៀវ ពាក់ស្លាកលេខ ៣A-៣៧៥៦​ ​​បើក​បរដោយ​ឈ្មោះ សៀម វាសនា ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ មុខរបរ​បើករថយន្ត ស្នាក់​នៅ​ក្នុង​ការ​រាស​រថ​យន្ត មានស្រុក​កំណើត​នៅ​ខេត្តកំពត ត្រូវសមត្ថកិច្ច​ចាប់ខ្លួន​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿងជិះគ្នា​២នាក់ ដោយមាននារី​ម្នាក់ជាអ្នករួម​ដំណើរ ចំណែក​​បុរស​​ម្នាក់ជា​អ្នក​ឌុ​បឆ្លងផ្លូវ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រាប់តែ​រថយន្ត​កុងតឺន័រនោះ​​បើក​កៀរម៉ូតូរបស់ជន​រងគ្រោះ ​បណ្តាល​អោយ​ដួល​ខ្ទាត​នារី​រង​គ្រោះ​ចូលក្រោម​រថយន្ត​ហើយ​ត្រូវ​រថយន្ត​​​កិន​បាក់​ភ្លៅ​ម្ខាងសន្លប់ស្តូកស្តឹង​ ​បន្ទាប់មក​រថយន្ត​កុងតឺន័រ​បាន​ព្យាយាម​បើក​​គេច​ជា​ច្រើន​គីឡូម៉ែត្រដែរ​ តែ​ត្រូវ​​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​ រួម​នឹង​ប្រជាពលរដ្ឋ​ឃាត់​បាន​ភ្លាម​ៗផង​ដែរ ។

តា​មប្រភពព័ត៌មាន​បានបន្ត​ថា ​ពេលឃើញ​​នារី​រង​គ្រោះរងរបួស​បាក់​ភ្លៅ​ម្ខាង​​សន្លប់​ស្តូក​ស្តឹង​បែបនេះ ស្រាប់តែ​បុរស​​ជា​អ្នក​ឌុ​បភ័យ​ខ្លាំង​ពេក​បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ ដោយ​បន្សល់​ទុកតែ​​នារី​រង​គ្រោះនៅកន្លែងកើតហេតុ​ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះរបស់គ្លីនិក​ឯកជន​មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ តែ​ដោយសារ​​​នារី​​រង​គ្រោះ​រង​របួស​ធ្ងន់​​ពេក ទើប​ខាង​​គ្លីនិកឯកជន​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​នៃ​ការិយា​ល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ធ្វើការ​វាស់វែង​ និង​ឃាត់ខ្លួន​អ្នកបើកបរ ព្រមទាំង​​រថយន្ត​កុងតឺន័រ​​​​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​នៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ