ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​បុណ្យ Barcelona ឆក់​បាន​កីឡាករ​ឆ្នើម​១​រូប​ធ្វើ​ឱ្យ PSG ស្ទើរក្អួតឈាម

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​ឈ្នះ​ក្នុង​ការ​ដណ្តើម​យក​កីឡាករ​អង់គ្លេស​អាយុ​១៦​ឆ្នាំ Louie Barry ពី​ក្លិប…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​ឈ្នះ​ក្នុង​ការ​ដណ្តើម​យក​កីឡាករ​អង់គ្លេស​អាយុ​១៦​ឆ្នាំ Louie Barry ពី​ក្លិប West Brom ក្រោយ​ពី​កីឡាករ​រូប​នេះ​ច្រាន​ចោលការ​ចាប់អារម្មណ៍​ពី PSG​ ។

ក្លិប​អ្នកមាន​បារាំង PSG ចង់បាន​កីឡាករ​វ័យក្មេង​ម្នាក់​នេះ​មែនទែន ហើយ​ហ៊ាន​ឱ្យ​ថ្លៃ​ដល់​ទៅ​២.៧​លាន និង បាន​បញ្ជូន​គេ​ឱ្យទៅ​ធ្វើការ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​បារាំង​រួចរាល់​ថែម​ទៀត​ផង​។

តែ​ក្រោយ​ព​លេ​គិតគូរ​ឱ្យ​ច្បាស់លាស់ កីឡាករ Barry បាន​សម្រេចចិត្ត​មក​លេង​នៅ​ក្លិប​អ្នកមាន​បុណ្យ Barcelona ដោយសារ​តែ​ឃើញ​កីឡាករ​ជើង​ខ្លាំង​មួយ​ចំនួន​ដូច​ជា Lionel Messi, Xavi និង Andres Iniesta សុទ្ធតែកីឡាករដែលលេង​ឡើង​ជើង​នៅ​ទីនោះ​ ។

Barry បាន​ចូល​លេង​នៅ​ក្លិប West Brom តាំងពី​នៅ​អាយុ​៦​ឆ្នាំ ហើយ​លេង​ឡើង​ដល់​ក្រុម​ទី​មួយ មុន​ពេល​ត្រូវ​ផ្លាស់​ទ្រនុំ​ទៅ​លេង​ឱ្យ​ក្លិប Barcelona ក្នុង​ក្រុម​យុវជន​។ រូបគេ​បាន​រក​គ្រាប់​បាល់​ជូន​ក្រុម​បាន​៤​គ្រាប់ សម្រាប់​ការ​ប្រកួត U18 និង U23​។ ក្រោយ​ពី​លេង​បាន​យ៉ាង​ល្អ ក្លិប​ផ្សេង​ៗ​ទៀត ដែល​ជា​ក្លិប​ធំ​ៗ បាន​សម្លឹង​ឃើញ ហើយ​ប្រាថ្នា​ចង់បាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ប្រកួត​ឱ្យ​អង់គ្លេស U15 នៅ​អ៊ី​តា​លី​ឆ្នាំ​មុន Barry រកបាន​១០​គ្រាប់​ក្នុង​ការ​ប្រកួត​៥​ដង និង​បាន​៧​គ្រាប់​ក្នុង​ការ​ប្រកួត​៩​ដង សម្រាប់ U16 ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ