ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរយួនរស់លើទឹក…ឡើងហែកដំបូលផ្ទះលួចបានជាង១០តម្លឹង

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​B០៤​ឆ្នុក​ទ្រ ស្រុក​បរិបូណ៌​ឃាត់ខ្លួន​បាន​ចោរ​ជនជាតិ​យួន​ហែក​ដំបូល​ចូលលួច​យក​គ្រឿងអលង្ការ​អស់ ក្រោយ​ពេល​ដែល​ម្ចាស់​បាន​ដាក់​ពាក្យបណ្តឹង​មក​កងរាជអាវុធហត្ថ​ឆ្នុកទ្រូ​ត្រឹមតែ​ជាង​២​ម៉ោង​ប៉ុណ្ណោះ ។ ការ​ភ្ញាក់​ផ្អេ​ី​ល​ពី​ចោរលួច​គ្រឿងអលង្ការ​នេះ កេ​ី​ត​ឡេ​ី​ង​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៩…

ខេត្តកំពង់ឆ្នាំង ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​B០៤​ឆ្នុក​ទ្រ ស្រុក​បរិបូណ៌​ឃាត់ខ្លួន​បាន​ចោរ​ជនជាតិ​យួន​ហែក​ដំបូល​ចូលលួច​យក​គ្រឿងអលង្ការ​អស់ ក្រោយ​ពេល​ដែល​ម្ចាស់​បាន​ដាក់​ពាក្យបណ្តឹង​មក​កងរាជអាវុធហត្ថ​ឆ្នុកទ្រូ​ត្រឹមតែ​ជាង​២​ម៉ោង​ប៉ុណ្ណោះ ។

ការ​ភ្ញាក់​ផ្អេ​ី​ល​ពី​ចោរលួច​គ្រឿងអលង្ការ​នេះ កេ​ី​ត​ឡេ​ី​ង​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៩ នៅផ្ទះ​បណ្តែត​ទឹក​របស់​ឈ្មោះ ចេ​ង គឹ​ម​ហ៊ុន អាយុ​៣១​ឆ្នាំ ប្រពន្ធ​ឈ្មោះ ហុង សុខ​ហៀ​ង អាយុ​៣១​ឆ្នាំ ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ។

ម្ចាស់ផ្ទះ​និយាយ​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ ចោរ​ជនជាតិ​យួន​បាន​ឡេ​ី​ង​តាម​ដំបូល ហែក​ចូល​ក្នុងផ្ទះ​លួច​ប្រមូល​យក​គ្រឿងអលង្ការ​អស់ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ប្អូនស្រី​គាត់​ភ្ញាក់​ទាន់​និង​ស្គាល់​មុខ​ចោរ ស្រែក​ផ្អេ​ី​ល​ឆោឡោ​ទាំង​យប់ ហើយ​ភ្លាម​នោះ​ជនសង្ស័យ​ហក់​ចុះ​កាណូត​បេ​ី​ក​ចេញ​ទៅ​បាត់។

ក្រោយមក ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីស្នាក់ការ​សន្តិសុខ​កង​រាជ​អាវុធហត្ថ​B០៤ ប្រចាំការ​នៅ​ឆ្នុកទ្រូ ហើយ​មក​ដល់ម៉ោង​ប្រមាណ​ជា​៦​ព្រឹក​ថ្ងៃ​ទី​៩ ខែកក្កដា​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បាន គឺ​ឈ្មោះ ច្រឹង យ៉ាំ​ង​ហាវ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ ខាង​លេ​ី​ដែរ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ប្រេ​ី​ជំនាញ​ឈ្លេចសួរ​ទេ​ី​បជនសង្ស័យ​ឆ្លេ​ី​យ​សារភាព និង​នាំ​ទៅ​យក​វត្ថុ​តាង​ដែល​ទម្លាក់​ចោល​នៅ​ក្នុង​បែ​ចិញ្ចឹម​ត្រី​ដែល​មាន​មាស​និង​ប្លា​ទី​ន​ត្រឡប់​មក​វិញ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​លួចយក​គ្រឿងអលង្ការ​នៅផ្ទះ​ខាង​លេ​ី​ប្រាកដ​មែន ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ឆ្នុកទ្រូ ឲ្យ​ដឹង​ថា ជន​ឈ្មោះ ច្រឹង យ៉ាំ​ង​ហាវ នេះ​ជា​មុខសញ្ញា​លួច​តាម​ដង​ទន្លេ​យ៉ាង​សកម្ម​ដែល​ទេ​ី​ប​តែ​បង្ក្រាប​បាន​នៅ​ពេល​នេះ ។ ចំពោះ​វត្ថុ​តាង​រឹបអូស​បាន​មាន ចិញ្ចៀន​លោហៈ​ពណ៌​លឿង​៤៨​វង់ កងដៃ​លោហៈ​ពណ៌​លឿង​២៣​កង ខ្សែដៃ​លោហៈ​ពណ៌​លឿង​ប្រុស​ស្រី​៧​ខ្សែ ខ្សែ​ក​លោហៈ​ពណ៌​លឿង​ប្រុស​ស្រី​២៩​ខ្សែ សរុប​១៥​តម្លឹង​៣​ជី​៤​ហ៊ុន ។

ជនសង្ស័យ ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្តសាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត រីឯ​វត្ថុ​តាង​រៀបចំ​ឯកសារ​ប្រគល់​ជូន​ទៅ​ម្ចាស់​វិញរ ៕​

អត្ថបទសរសេរ ដោយ