ភាព​តានតឹង​ពាណិជ្ជកម្ម សេដ្ឋកិច្ច​អា​មេ​រិករង​ទម្ងន់


សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធាន​ធនាគារកណ្ដាល​អា​មេ​រិ​ក លោក​JEROME POWELL​ថ្លែង​កាលពី​ថ្ងៃ​ទី​១០​កក្កដា​ថា ច​រន្ត​បញ្ច្រាសទិស​ដូច​ជា​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​និង​ការ​ព្រួយបារម្ភ​នានា​ទាក់ទិន​នឹង​កំណើនសេដ្ឋកិច្ច​ពិភពលោក ដាក់​ទម្ងន់​លើ​បណ្ដា​សកម្មភាព​និង​ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​អា​មេ​រិ​ក​។

លោក​JEROME POWELL​ត្រូវ​បាន​កោះហៅ​មក​ធ្វើការ​បកស្រាយ ទាក់ទិន​នឹង​របាយការណ៍​ប្រចាំ​ឆមាស ស្ដី​ពី​នយោបាយ​រូបិយ​វត្ថុ នៅ​មុខ​បណ្ដា​សមាជិក​សភា​ក្នុង​គណៈកម្មាធិការ​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​សភា​។ នា​ឱកាស​នោះ​ប្រធាន​ធនាគារកណ្ដាល​អា​មេ​រិ​ក​ក៏​ថ្លែង​ផង​ដែរ​ថា សមាជិក​ជា​ច្រើន​របស់​គណៈ​កម្មាធិការ​សហព័ន្ធ​ទទួល​បន្ទុក​ខាង​ទីផ្សារ​បើកចំហ FOMC របស់​ធានា​គារ​កណ្ដាល​វាយតម្លៃ​ថា យើង​គួរ​ប្រកាន់​យក​នយោបាយ​រូបិយ​វត្ថុ​ដែល​កាន់តែ​មានការ​សម្របសម្រួល​។

លោក​JEROME POWELL​អះអាង​ថា កំណើន​នៃ​ការ​វិនិយោគ​ពាណិជ្ជកម្ម មានការ​យឺតយ៉ាវ​ជា​ពិសេស​​និង​ថា វា​មាន​គ្រោះថ្នាក់់​នៃ​អតិផរណា​កាន់តែ​អូស​បន្លាយ​។ លោក​បន្ត​ថា​យោង​តាម​ទិ​ន្និ​ន័យ​ថ្មី​ៗ វា​ហាក់ដូចជា​មាន​ភាព​មិន​ច្បាស់លាស់​មួយ​ចំនួន ជុំវិញ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម និង​ការ​ព្រួយបារម្ភ​នានា​លើ​កម្លាំង​សេដ្ឋកិច្ច​ពិភពលោក ដែល​បន្ត​ដាក់​ទម្ងន់​លើ​ទស្សនវិស័យ​សេដ្ឋកិច្ច​អា​មេ​រិ​ក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ