ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​មនុស្សជិះ៣នាក់ត្រូវ​រថភ្លើង​​បុក​​ប្រាវ​…​ដោយសារ​បំពាន​ផ្លូវដែក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិនម្នាក់​ បើករថយន្ត​ឡិច​ស៊ី​ស​RX៣០០ រួម​ដំណើរ​ដោយ​ស្ត្រី​ខ្មែរ​២​នាក់ បាន​បំពាន​លើ​ផ្លូវដែក ​ដែល​មិន​មាន​បា​រ៉ា​ស់​បិទផ្លូវ ក៏​ត្រូវ​រថភ្លើង​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិនម្នាក់​ បើករថយន្ត​ឡិច​ស៊ី​ស​RX៣០០ រួម​ដំណើរ​ដោយ​ស្ត្រី​ខ្មែរ​២​
នាក់ បាន​បំពាន​លើ​ផ្លូវដែក ​ដែល​មិន​មាន​បា​រ៉ា​ស់​បិទផ្លូវ ក៏​ត្រូវ​រថភ្លើង​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩ ខែកក្កដា នៅ​ក្បែរ​ខារ៉ាអូខេ​យីហោ​«​យល់ចិត្ត​» តាម​ផ្លូវ​ហាណូយ​កែង​នឹង​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា រថភ្លើង​លេខ​Bde៤១០ ពណ៌​ក្រហម​ឆ្នូត​ខៀវ បើក​សណ្តោង​ក្បាលរថភ្លើង​លេខ​៦៦៣៥​ដែល​ខូច ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងលិច​ឆ្ពោះ​ចូល​ទៅ​ស្ថានីយ​រថភ្លើង​ភ្នំពេញ ដើម្បី​ជួសជុល ។ លុះ​មក​ដល់​ចំណុច​ខាងលើ រថភ្លើង​បាន​បើក​ឆ្លងកាត់​ផ្លូវ​ហាណូយ ដោយ​ពុំ​មាន​អ្នក​ទាញបា​រ៉ា​ស់​បិទផ្លូវ​ដើម្បី​បញ្ឈប់​ចរាចរណ៍​ឆ្លងកាត់ផ្លូវដែក​ទេ គឺ​មាន​តែ​បុរស​ម្នាក់​ឈរ​កាន់​ភ្លើង​ពិល
ធ្វើ​ជា​សញ្ញា​ឱ្យ​យានយន្ត​ដែល​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ដឹង​ប៉ុណ្ណោះ ។

ខណៈនោះ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX៣០០ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២T-៤៥១៩ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ និង​មានស្ត្រី​ខ្មែរ​២​នាក់​រួម​ដំណើរ​ផង ធ្វើ​ដំណើរ​តាម​ផ្លូវ​ហាណូយ​ក្នុង​ទិស​ដៅ​ពី​ខាងជើង​ទៅ​ខាងត្បូង និង​ក្នុង​ល្បឿន​លឿន​ផង​ដែរ ។

ពេល​មក​ដល់​ចំណុច​ខាងលើ រថយន្ត​បាន​ឆ្លងកាត់​ផ្លូវដែក​ក៏​ត្រូវ​បាន​រថភ្លើង​បុក​ចំ​ទ្វារ​ក្រោយ​ខាងស្តាំ​ពេញ ទំហឹង បណ្តាល​ឲ្យ​ក្រពឹត​រង​ការ​ខូចខាត​យ៉ាងដំណំ ឯ​រថភ្លើង​ពុំ​មាន​ខូចខាត​អ្វី​ទេ ហើយ​ការ​បុក​នេះ​ក៏​មិន​បណ្តាល​ឲ្យ​មាន​អ្នក​ណា​ម្នាក់​រង​របួស​ដែរ ។ ក្រោយ​ពី​មាន​គ្រោះថ្នាក់ ភាគី​ទាំង​សងខាង​បាន​ជជែក​យក​ត្រូវ​រៀង​ៗ​ខ្លួន ដោយ​ភាគី​ខាងរថយន្ត​អះអាង​ថា នេះ​ជា​កំហុស​ខាង​ផ្លូវដែក ដែល​មិន​បាន​ទាញ​ប៉ា​រ៉ា​ស់​បិទផ្លូវ​ដើម្បី​ឲ្យ​ដឹងថា​កំពុង​មាន​រថភ្លើង​ឆ្លងកាត់ ។

ដោយឡែក ភាគីខាង​រថភ្លើង​បាន​អះអាង​ថា ខណៈ​រថភ្លើង​បើកឆ្លងកាត់​ចំណុច​ខាងលើ គឺ​បាន​ស៊ី​ផ្លេ​និង​មានអ្នក​ឈរ​សម្រួល​ចរាចរណ៍​ត្រឹមត្រូវ ទោះបីជា​មិន​បាន​ទាញ​ប៉ា​រ៉ា​ស់​បិទផ្លូវ​ក៏​ដោយ ។ ខណៈនោះ ក៏​មាន​យានយន្ត​ផ្សេង​ទៀត​ឈប់​ឲ្យ​រថភ្លើង​បើក​ឆ្លងកាត់​ដែរ ប៉ុន្តែ​ដោយឡែក​តែ​រថយន្ត​ឡិច​ស៊ី​សខាងលើ​បើក​លឿន និង​ព្យាយាម​ជែង​មិន​ព្រម​ឈប់​ដូច​គេឯង​ទេ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បានមក​ធ្វើ​អន្តរាគមន៍ ហើយ​ភាគី​ខាង​រថយន្ត​ដោយមិន​ចង់​មានរឿង​រ៉ាវ​វែង​ឆ្ងាយ ក៏​សូម​យក​រថយន្ត ទៅ​ជួសជុល​ដោយ​ខ្លួនឯង និង​មិន​ទាមទារ​សំណង​អ្វី​ពី​ខាង​ភាគី​រថភ្លើង​នោះ​ទេ ។ ប៉ុន្ដែ​ភាគី​ខាង​រថភ្លើង​មិន​យល់ព្រម​ឡើយ ដោយ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ជំនាញ​យក​រថយន្ត​ទៅ​រក្សា​ទុក។

បន្ទាប់​មក សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​ឲ្យ​មក​ធ្វើការ​វាស់ វែង ស្ទូច​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​នៅ​កា​រិ យា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានីភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះ ស្រាយ​ទៅ​តាម​ផ្លូវច្បាប់​បន្ត​ទៀត​នៅ​ពេល​ក្រោយ ។

តាម​មើលទៅ ភាគី​អ្នកបើកបរ​រថយន្ត​ជនជាតិ ចិន​នោះ​ប្រហែល​គ្មាន​ប័ណ្ណបើកបរ​ខ្មែរ​ទេ ហើយ​ការ​បើកបរ​ប្រើ​ល្បឿន​ហួស​ច្បាប់​កំណត់ ក៏​សុទ្ធតែ​ខុស​ទាំងអស់ ។ នេះ​ចាត់ទុកជា​គ្រោះល្អ​ហើយ ដែល​គ្រប់​គ្នា​មិន​មាន​រង​របួស ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ