ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ក្រុងព្រះសីហនុ​នាំ​គ្នា​រត់​ខ្វាត់ខ្វែង​ព្រាត​ទាំង​យប់​រំលង​អធ្រាត្រ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ក្រុងព្រះសីហនុ ៖ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ មាន​អគ្គី​ភ័យ​ឆេះ​ចេញពី​បន្ទប់​ជាន់​ទី​១២ ក្នុង​អគារ​កម្ពស់​ជាង​១០​ជាន់​មួយ​កន្លែង​ឈ្មោះ «​ស៊ី​ន យ៉ុ​ង​នី​» ដែល​កំពុង​សាងសង់​ជិត​រួចរាល់​នៅ​តាម​ផ្លូវ​ហួស​ពី​សណ្ឋាគារ​ខ្សាច់​ស…

ក្រុងព្រះសីហនុ ៖ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ មាន​អគ្គី​ភ័យ​ឆេះ​ចេញពី​បន្ទប់​ជាន់​ទី​១២ ក្នុង​អគារ​កម្ពស់​ជាង​១០​ជាន់​មួយ​កន្លែង​ឈ្មោះ «​ស៊ី​ន យ៉ុ​ង​នី​» ដែល​កំពុង​សាងសង់​ជិត​រួចរាល់​នៅ​តាម​ផ្លូវ​ហួស​ពី​សណ្ឋាគារ​ខ្សាច់​ស អូរ​ឈើទាល ដែល​ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ​នៅ​ក្នុង​សណ្ឋា​គារ​ដែល​កំពុង​សាងសង់​បាន​ប្រមាណ 95 ភាគរយ ប៉ុន្តែ​អគ្គី​ភ័យ​នេះ​ពុំ​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់ ឬ​បាត់បង់ អាយុជីវិត​មនុស្ស​ណា​ម្នាក់​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទប់​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​នេះ​ស្ថិត​នៅ​ជាន់​ទី 12 របស់​សណ្ឋាគារ​ដែល​មាន​ចំនួន​15​ជាន់ ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ដែល​ចុះ​អន្តរាគមន៍​មានការ​លំបាក​បន្តិច​ក្នុង​ការ​ជួយ​ពន្លត់ ប៉ុន្តែ​បើ​ទោះបីជា​មានការ​លំបាក​យ៉ាងណា​ក៏​ដោយ​ក៏​សមត្ថកិច្ច​ជំនាញ​បាន​គ្រប់គ្រង​ទាំងស្រុង ដោយ​ប្រើ​រយៈពេល​ជិត​មួយ​ម៉ោង ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ពេល​កើតហេតុ​សមត្ថកិច្ច​ផ្នែក​ពន្លត់អគ្គីភ័យ រួម​ទាំង​នគរបាល និង​កងរាជអាវុធហត្ថ​បាន​អន្តរាគមន៍​ទៅ​ជួយ​ពន្លត់​ភ្លាម​ៗ​ដែរ និង​ថា​ដើមហេតុ​នៃ​អគ្គី​ភ័យ​នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា អាច​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី រីឯ​ការ​បាញ់​ទឹក​ពន្លត់ភ្លើង​ដែល​ឆេះ​អគារ​ខ្ពស់​នេះ​សមត្ថកិច្ច​ប្រាប់​ថា ដោយនៅ​ក្នុង​អគារ​នេះ​មាន​រៀបចំ​ប្រព័ន្ធ​ទុយោ​ទឹក​សម្រាប់​ពន្លត់​អគ្គិ​ភ​យ័​នៅ​គ្រប់​ជាន់​ទាំងអស់ ទើប​ងាយស្រួល​ដល់​ប្រតិបត្តិការ​ពន្លត់​រហូត​រលត់​ជា​ស្ថាពរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ