សកម្មភាព​នេះ កំពុង​​កំហែង​​​ធនធាន​មច្ឆ​ជាតិ​នៅ​ទន្លេមេគង្គ​លើ​ស្ទឹង​ត្រែង…


ខេត្តស្ទឹងត្រែង ​៖ ​ជលផល​តំបន់​មេគ​ង្គ​លើ​ប៉ែក​ឥ​សាន​នៃ​ប្រទេស​ នៅ​តែ​បន្ត​យ៉ាង​ទទូច​ចំពោះ​អ្នក​នេ​សាទ​គ្រា​បទល្មើស​ក្នុង​ជំនាញ​នេះ​ នៅ​តែ​បន្ត​កើត​មាន​ក្នុង​រដូវ​បិទ​នេសាទ ដែល​សកម្មភាព​នេះ ​វា​បាន​គំរាម​កំហែង​ផ្នែក​ធនធាន​មច្ឆជាតិ​នៅ​ទន្លេមេគង្គ​លើ​នៃ​ខេត្តស្ទឹងត្រែង ​ទោះបី​មន្ត្រី​ជំនាញ​ផ្នែក​ជលផល​មួយ​នេះ​បាន​រួម​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ល្បាត​ជា​ប្រចាំ​ក៏​ដោយ​ជនខិលខូច មួយ​ចំនួន​នៅ​តែ​លួចលាក់​ធ្វើ​នេសាទ​ខុសច្បាប់​ដដែល ​។

មេ​ភូមិ​ត្បូង​ខ្លា ឃុំ​អូ​ម្រះ ស្រុក​សៀម​បូក​លោក ឡាយ​ឈុ​ន បាន ឲ្យ​ដឹង​ថា ទោះបី​អាជ្ញាធរ​មូលដ្ឋាន​បាន​ផ្សព្វផ្សាយ​ច្បាប់​ជលផល និង ហាមប្រាម អោយ​ផ្អាក់​ការ​ធ្វើ​នេ សាទ​នៅ​រដូវ​ត្រី​ពង​នេះ បាន​ទូលំ ទូលាយ​ហើយក៍​ដោយ​ក៍ ជន​ខិល ខូច​នៅ​តែ​លួចលាក់​ចុះ​ធ្វើ​នេសាទ​ខុសច្បាប់​នៅ​តាម​អន្លង់​អភិរក្ស​ហើយ​ប្រើ ប្រាស់​ឧបករណ៍​ឆក់​ត្រី​ទាំងថ្ងៃទាំងយប់​។

លោក​ថា មុខសញ្ញា​ទាំងនេះ អាជ្ញាធរ និង​សមត្ថកិច្ច​បាន​ហៅ​មក​ណែនាំ​អប់រំ​តែ​ហាក់​ស្តាប់​គ្នា​មិន​បាន​ថែម​ទាំង​ប្រមាថ​ប្រើ​អំពើ​ហិង្សា​មក​លើ​អាជ្ញាធរ​វិញទៀត​ផង​។ លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​ជល ផល​ស្ទឹង​ត្រែង បាន​ទទួលស្គាល់​ថា បទល្មើស​ទាំងនេះ​ពិតជា​កើត មាន​ព្រោះ​នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​ល្បាត​ក៍​ជួប​ការ​ចម្រូងចម្រាស​គ្នា​រហូត ពេល​ខ្លះ​បង្ខំ​ឲ្យ​សមត្ថកិច្ច​ប្រើប្រាស់​អាវុធ​ក៍មានដែរ​។

លោក​ថា បញ្ហា​ប្រឈម​នេះ​អាជ្ញា​ធរមាន សមត្ថកិច្ច​មិន​អាច​ចាត់វិធានការ​ទាំងស្រុង​ទេ វា​ទាមទារ​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា​ព្រោះ​ច្បាប់​ជល ផល​បាន​ផ្សព្វផ្សាយ​ជ្រួតជ្រាប​អស់ ហើយ​នៅ​រដូវ​បិទ​នេសាទ​នេះ​។ លោក​បន្ត​ថា​ជលផល​ក៍​ពន្យល់ ហេតុផល​សំខាន់​ៗ​មួយ​ចំនួន​នៅ​រដូវ​បិទ​នេសាទ​និង​ការ​រស់នៅ​របស់​របស់​ពពួក​ត្រី​ទាំងឡាយ​។​

លោក​ថា ​ការ​រស់នៅ​របស់​ត្រី​មាន​មាន​បី​ប្រភេទ​និង​ស្រទាប់ ស្រទាប់ ទី​មួយ​គឺ​ពពួក​ត្រី​មាត់​ឡើង​លើ​ពួក វា​សី​ុ​ចំណី​ស្រទាប់​ផ្ទៃ​ទឹក​ខាងលើ ស្រទាប់​កណ្តាល​គឺ​ពពួក​ត្រី​មាត់​ស្មើ​ពួក​វា​សី​ុ​ចំណី​ស្រទាប់​ទឹក​ផ្នែក កណ្តាល​និង​ស្រទាប់​ក្រោម​គឺ​ពពួក ត្រី​មាត់​ច​ក្រោយ​ពួក​វា​សី​ុ​ចំណី​នៅ ស្រទាប់​បាត​។​ចំណែក​អ្នកនេសាទ ល្មើសច្បាប់​ពួក​គាត់​ប្រើប្រាស់​ម៉​ង​ទម្លាក់​ពីលើ​រហូត​ដល់​ស្រទាប់​បាត ដូច្នេះ​តើ​ការ​មហន្តរាយ​ធនធាន​មច្ឆា​ជាតិ​ទៅ​ជា​យ៉ាងណា​តទៅ​ថ្ងៃ​អនាគត់​។​

លោក​បាន​ពន្យល់​បន្ថែម ថា​ជា​ពិសេស​នៅ​រដូវ​បិទ​នេសាទ​ត្រី​នៅ​ទន្លេមេគង្គ​មាន​ពីរ​ក្រុម​ដែល ត្រូវរ​ត់ទៅ​ទីជម្រក​ដើម្បី​ពង​កូន​ក្នុង ក្រុម​ទី​មួយ​បាន​ធ្វើ​ដំណើរ​ពី​បឹង ទន្លេសាប​មក​ពង​កូន​នៅ​ទន្លេ មេគង្គ​លើ​ចំណុច​កោះ​ប្រាំ​ពាន់​ឬ​(​សី​ុ​ផា​ន់​ដ​ន​)​និង​មួយ​ក្រុម​ទៀត​ចុះ​ពី​ទន្លេមេគង្គ​លើ​ចុះ​ទៅ​ពង​កូន នៅ​ទន្លេមេគង្គ​ក្រោម​រហូត​ដល់​បឹង ទន្លេសាប ហើយ​នៅ​រដូវ​នេះ​ពួក​វា ទាំង​ពីរ​ក្រុម​មក​ជួប​ប្រសព្វ​គ្នា​នៅ​ចំណុច​ជ្រោយ​បា​ចុង​ដែល​ជា​ចំណុច​ពិសេស​សម្រាប់​អ្នក​នេ សាទ​រាប់​ពាន់​ទូក​ប្រមូលផ្តុំ​ចាប់​នៅ​ចំណុច​ហ្នឹង​ដូច្នេះ​បើសិនជា​យើង មិន​ការពារ​តំបន់​ក្តៅ​នេះ​ទេវា​និង​អន្តរាយ​ហេតុនេះ​ទើ​បេះ​ល​ផល​នៅ​តែ​ទទូច​ដល់​អ្នកនេសាទ​គួរ​រួម គ្នា​ដើម្បី​ការពារ​ធនធាន​មួយ​នេះ​អោយ​បាន​ផុត​ពី​រដូវ​ពង​កូន​នេះ​ផង ហើយ​គួរ​បញ្ឈប់​នូវ​ការ​ប្រើប្រាស់ ឧបករណ៍​ល្មើសច្បាប់​តទៅ​ទៀត​។

លោក ឈ​ន ផៃ ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​ជ្រឺ​ម ឃុំ​អូរ​ម្រះ​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​រស់នៅ​តាម​ជូរ​មាត់​ទន្លេមេគង្គ​ភាគច្រើន​បាន​ពឺ​ង​ផ្អែក​ទៅ​លើ​ផល​នេសាទ តែ​បងប្អូន​មួយ​ចំនួន​មិន​បាន​ស្រឡាញ់​ធនធាន​ទាំងនេះ​ទេ បែរជា​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​បំផ្លាញ​ធនធាន​របស់​ខ្លួន​ទៅ​វិញ​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្តស្ទឹងត្រែង បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ស្តី​ពី​រដូវ​បិទ​នេសាទ ឆ្នាំ​២០១៩ នៅ​ខេត្តស្ទឹងត្រែង ដោយ​ខ្លឹមសា​នៅ​ក្នុង​លិខិត​នោះ​បញ្ជាក់​ថា សូម​ជូនដំណឹង​ដល់​សាធារណជន និង​អ្នកនេសាទ​ទាំងអស់ ឲ្យ​បាន​ជ្រាប​ថា រដូវ​បិទ​នេសាទ ក្នុង​ខេត្តស្ទឹងត្រែង នឹង​ត្រូវ​អនុវត្ត ចាប់ពី​ថ្ងៃ​ទី​១ ខែឧសភា ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ជា​រៀង​រាល់​ឆ្នាំ​។ នៅ​ក្នុងអំឡុងពេល​បិទ​នេសាទ​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​នេសាទ ដោយ​ប្រើ​ឧបករណ៍​មង​គ្រប់​ប្រភេទ ដើម្បី​ការពារ​ត្រី​មេ​ពូជ នា​អំឡុង​ពេល​បង្ករ​កំណើត​៕ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ