ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនដឹកស្រីស្នេហ៍ត្រូវអយស្ម័យយានលេង​មួយក្ឌាំងពេញទំហឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ឡិច​ស៊ី​ស RX300 ហើយ​មាន​ដឹក​នារី​ជា​គូស្នេហ៍ផង​ ត្រូវ​បាន​រថភ្លើង​បុក​ពេញទំហឹង ខណៈ​ពេល​ដែល​រថភ្លើង​បើក​ឆ្លងកាត់​ផ្លូវ​សាធារណៈ ដោយ​មិន​បាន​ទាញ​បា​រ៉ា​ស​បិទផ្លូវ​។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ឡិច​ស៊ី​ស RX300 ហើយ​មាន​ដឹក​នារី​ជា​គូស្នេហ៍ផង​ ត្រូវ​បាន​រថភ្លើង​បុក​ពេញទំហឹង ខណៈ​ពេល​ដែល​រថភ្លើង​បើក​ឆ្លងកាត់​ផ្លូវ​សាធារណៈ ដោយ​មិន​បាន​ទាញ​បា​រ៉ា​ស​បិទផ្លូវ​។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ក្បែរ​ខារ៉ាអូខេ​យីហោ យល់ចិត្ត ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​កែង​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថ​ភ្លើង​មួយ​គ្រឿង លេខ​Bde410 ពណ៌​ក្រហម​ឆ្នូត​ខៀវ បើក​សណ្តោង​ក្បាលម៉ាស៊ីន​រថភ្លើង​មួយ​គ្រឿង​ទៀត លេខ​66 35 ដែល​បាន​ខូច ហើយ​ធ្វើ​ដំណើរ​ចេញ​មក​ពី​ទិស​ខាងលិច​ឆ្ពោះទៅ​ទិស​ខាងកើត ក្នុង​គោលបំណង​បើក​ឆ្ពោះ​ចូល​ទៅ​ក្នុង​ស្ថានីយ​រថភ្លើង​ភ្នំពេញ​ដើម្បី​ធ្វើការ​ជួសជុល​។ លុះ​មក​ដល់​ចំណុច​កើតហេតុ រថភ្លើង​បាន​បើក​ឆ្លងកាត់​ផ្លូវ​ហាណូយ ដោយ​ពុំ​មាន​អ្នក​ទាញ​បា​រ៉ា​ស​បិទផ្លូវ​ដើម្បី​បញ្ឈប់​ចរាចរណ៍​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ គឺ​មាន​តែ​បុរស​ម្នាក់​ដែល​ឈរ​កាន់​ភ្លើង​ពិល​ធ្វើ​ជា​សញ្ញា​ដើម្បី​បញ្ឈប់​យានយន្ត​ដែលកំពុង​​ធ្វើ​ចរាចរណ៍​តែ​ប៉ុណ្ណោះ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX300 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2T-4519 បើកបរ​ដោយ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់ និង​មាន​នារី​ជា​ជនជាតិ​ខ្មែរ​ចំនួន​២​នាក់​ជា​អ្នក​រួម​ដំណើរ​ជាមួយ ដោយ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​តាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​លឿន​។ បន្ទាប់​មក​រថយន្ត​ខាងលើ​ក៏​បាន​បើក​ឆ្លងកាត់​ផ្លូវ​រថ​ភ្លើង​​ត្រង់​ចំណុច​កើតហេតុ ក៏​ត្រូវ​រថភ្លើង​បុក​ចំ​ទ្វារ​ក្រោយ​ខាងស្តាំ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ក្រពឹត​រង​ការ​ខូច​ខាត​យ៉ាងដំណំ តែ​មិន​បង្ក​ឲ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ​។

ក្រោយមក​ភាគី​ទាំង​សងខាង​ក៏​បាន​ជជែក​យកខុស​យក​ត្រូវ​រៀង​ៗ​ខ្លួន ដោយ​ភាគី​ខាង​រថយន្ត​បាន​អះអាង​ថា នោះ​ជា​កំហុស​របស់​រថភ្លើង​ដែល​បើក​ឆ្លងកាត់​ផ្លូវ ដោយ​មិន​បាន​ទាញ​បា​រ៉ា​ស​បិទផ្លូវ​ជា​មុន​ដើម្បី​ឲ្យ​ដឹង​ថា មាន​រថភ្លើង​បើក​ឆ្លងកាត់​។ ដោយឡែក​ភាគី​ខាង​រថភ្លើង​ក៏​បាន​អះអាង​ផង​ដែរ​ថា ខណៈ​ពេល​ដែល​រថភ្លើង​បើក​ឆ្លងកាត់​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ គឺ​បាន​ស៊ី​ផ្លេ និង​មាន​អ្នក​ឈរ​សម្រួល​ចរាចរណ៍​ត្រឹមត្រូវ ទោះបីជា​មិន​បាន​ទាញ​បា​រ៉ា​ស​បិទផ្លូវ​ក៏​ដោយ​។ ខណៈនោះ​ដែរ​ក៏​មាន​យានយន្ត​ដែល​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ខាងលើ​បាន​ឈប់ ឲ្យ​រថភ្លើង​បើក​ឆ្លងកាត់​ផង​ដែរ ប៉ុន្តែ​ដោយ​រថយន្ត​ឡិច​ស៊ី​ស​ខាងលើ​បើក​លឿន​ព្យាយាម​វ៉ា​ជែង មិន​ព្រម​ឈប់​តាម​គេឯង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ ដោយ​ភាគី​ខាង​រថ​យន្ត​មិន​ចង់​មានរឿង​រ៉ាវ​វែង​ឆ្ងាយ​ក៏​សូម​យក​រថយន្ត​ទៅ​ជួសជុល​ខ្លួនឯង​ដោយ​មិន​បាន​ទាមទារ​សំណង​អ្វី​ពី​ខាង​ភាគី​រថភ្លើង​នោះ​ទេ ប៉ុន្ដែ​ភាគី​ខាង​រថភ្លើង​មិន​បាន​យល់ព្រម​ឡើយ ដោយ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ជំនាញ​​យក​រថយន្ត​ទៅ​រក្សា​ទុក បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​អោយ​ចុះ​មក​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ​៕ (​កែ​សម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ