ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បន្ត​ប្រមូល​មាស​តម្កល់​ទុក​ឲ្យ​បាន​កាន់​តែ​ច្រើន

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្នុង​ស្ថានភាព​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ចិន​ងាក​កាន់តែ​ខ្លាំង​ទៅ​រក​ការ​ទិញ​មាស​តម្កល់​ទុក ជា​ជាង​ប្រាក់​ដុល្លារ​សម្រាប់​៧​ខែ​ជាប់​គ្នា​ហើយ​។ ធានា​គារ​កណ្ដាល​ចិន​ក្នុង​ខែឧសភា​បាន​ទិញ​មាស​តម្កល់​ទុក ប្រមាណ​ជា​៦១,៦១​លាន​អោន ហើយ​បង្កើន​ដល់​៦១,៩៤​លាន​អោន​ក្នុង​ខែមិថុនា​។ បើ​គិត​ជា​តោន​ចិន​ទិញ​មាស​ក្នុង​ខែមិថុនា​ចំនួន​១០,៣​តោន ហើយ​ក្នុង​រយៈពេល​៦​ខែ​ទិញ​មាស​ស្តុក​ដល់​ជិត​៧៤​តោន​។…

ប្រទេស​ចិន ៖ ក្នុង​ស្ថានភាព​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ចិន​ងាក​កាន់តែ​ខ្លាំង​ទៅ​រក​ការ​ទិញ​មាស​តម្កល់​ទុក ជា​ជាង​ប្រាក់​ដុល្លារ​សម្រាប់​៧​ខែ​ជាប់​គ្នា​ហើយ​។ ធានា​គារ​កណ្ដាល​ចិន​ក្នុង​ខែឧសភា​បាន​ទិញ​មាស​តម្កល់​ទុក ប្រមាណ​ជា​៦១,៦១​លាន​អោន ហើយ​បង្កើន​ដល់​៦១,៩៤​លាន​អោន​ក្នុង​ខែមិថុនា​។

បើ​គិត​ជា​តោន​ចិន​ទិញ​មាស​ក្នុង​ខែមិថុនា​ចំនួន​១០,៣​តោន ហើយ​ក្នុង​រយៈពេល​៦​ខែ​ទិញ​មាស​ស្តុក​ដល់​ជិត​៧៤​តោន​។ អ្នក​ជំនាញការ​ជា​ច្រើន​ជឿជាក់​ថា នោះ​ជា​យុទ្ធសាស្ត្រ​នៃ​ការ​ពុំ​ផ្ដេកផ្ដួល​តែ​ទៅ​លើ​ប្រាក់​ដុល្លារ ដោយសារ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​និង​ចិន​។ មាស​ជា​ភាគហ៊ុន​ឯករាជ្យ​មាន​ន័យ​ថា ក្នុង​ករណី​មានការ​ហាមឃាត់ សំដៅលើ​ប្រទេស​ប្រទេស​ណាមួយ នោះ​ប្រទេស​នេះ​អាច​នៅ​បន្តរ​កសី​ុ​លក់ដូរ​ទូទាត់​ឬ​ក៏​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងរ​កសី​ុ​គិត​ជា​មាស​។

តើ​មាស​កាន់តែ​ឡើងថ្លៃ​ជា​រឿង​អាក្រក់​សម្រាប់​ប្រាក់​ដុល្លារ​ឬ? អាជ្ញាធរ​ចិន​បាន​ចេញផ្សាយ​ជា​ថ្មី​រៀង​រាល់​ខែ ព័ត៌មាន​ស្ដី​ពី​មាស​ស្តុក​របស់​ខ្លួន​។ លោក​HOWIE LEE​សេដ្ឋកិច្ចវិទូ របស់​ក្រុមហ៊ុន​OVERSEA CHINESE BANKING CORP​នៅ​សិង្ហ​បុរី​និយាយ​ថា ដោយសារ​ភាព​តានតឹង ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​ចិន គ្មាន​អ្វី​ឆ្ងល់​ទេ​ដែល​ក្រុង​ប៉េ​កាំ​ង​ប៉ុនប៉ង​កាត់​បន្ថយ​ការ​ពឹងពាក់ តែ​លើ​ប្រាក់​ដុល្លារ​ក្នុង​ការ​តម្កល់​ធនធាន​ទុក​។

លោក​បន្ត​ថា​ក្រុង​ប៉េ​កាំ​ង​ប្រហែលជា​នឹង​បន្ត​បង្កើន​ការ​តម្កល់​មាស​ទុក​ក្នុង​បណ្ដា​ខែ​ខាង​មុខ ខណៈ​ខ្លួន​មិន​ទាន់​រត់​ទាន់​ការ​តម្កល់​មាស​ទុក របស់​សហរដ្ឋអាមេរិក​និង​អា​ល្លឺ​ម៉​ង់​។

វត្តមាន​នៃ​ការ​តម្កល់​មាស​ទុក​បាន​ច្រើន ក៏​ជា​កត្តា​សំខាន់​ផង​ដែរ សម្រាប់​ការ​ធានា​របស់​ចិន​ក្នុង​ឋានៈ​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​។ ម្យ៉ាងវិញទៀត​ដោយសារ​ការ​កើនឡើង​កាន់តែ​ខ្ពស់​នៃ​តម្លៃ​មាស​ចាប់ពី​ខែ​មុន​មក តម្លៃ​នៃ​ការ​ស្តុក​មាស​របស់​ចិន​ក៏​មានការ​កើន​ខ្ពស់​ចាប់តាំងពី​៤​ឆ្នាំ​មក​ហើយ​ដែរ​។

យោង​តាម​ការ​ព្យាករណ៍​របស់​អ្នកវិភាគ​មួយ​ចំនួន​ថា សរុប​ចិន​អាច​ទិញ​មាស​ជិត​១៥០​តោន​នា​ឆ្នាំ​នេះ​។ ប្រទេស​រុ​ស្ស៊ីក៏​ស្ថិត​ក្នុង​ចំណោម​បណ្ដា​អ្នកទិញ​មាស​ស្តុក​ទុក​ច្រើន​ដែរ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ នា​ដំណាច់ឆ្នាំ​២០១៨​រុ​ស្សុ​ី​ស្ថិត​ក្នុង​ចំណោម​TOP-5 នៃ​ប្រទេស​ដែល​មាន​មាស​តម្កល់​ទុក​ច្រើន​ធំ​ៗ ហើយ​នៅ​តែ​នាំមុខ​ចិន​សម្រាប់​ពេល​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ