ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​ថា​ម៉េច​ក៏​ភរិយា​អ្នកចេះ​តែ​ខឹង​ទេ? នេះ​ជា​មូលហេតុ​ប៉ុន្មាន​ចំណុច​គួរតែ​អង្កេត​មើល

4 ឆ្នាំ មុន

យើង​ទាំងអស់​គ្នា​ទំនងជា​ធ្លាប់​លឺ​មក​ហើយ​នូវ​ពាក្យ​មួយ​ឃ្លា និយាយ​ថា «​សកម្មភាព​បញ្ចេញ​សម្លេង​លឺ​ខ្លាំង​ជាង​សម្តី​និយាយ​ទៅ​ទៀត​»​។​និយាយ​ទៅ សម្រាប់​ជីវិត​គូរ​អាពាហ៍ពិពាហ៍​វិញ វា​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​ដើម្បី​ឲ្យ​ចំណង​នេះ​មាន​រយៈពេល​យូរអង្វែង លុះត្រាតែ​មាន​សេចក្តី​ស្រឡាញ់​ពិត ការ​ប៉ងប្រាថ្នា និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​។ ការ​ទំនាក់ទំនង​គឺជា​រឿង​សំខាន់​បំផុត​នៅ​ពេល​និយាយ​ដល់​ប្តី ឬ​ប្រពន្ធ​ដែល​សប្បាយ​រីករាយ​។…

យើង​ទាំងអស់​គ្នា​ទំនងជា​ធ្លាប់​លឺ​មក​ហើយ​នូវ​ពាក្យ​មួយ​ឃ្លា និយាយ​ថា «​សកម្មភាព​បញ្ចេញ​សម្លេង​លឺ​ខ្លាំង​ជាង​សម្តី​និយាយ​ទៅ​ទៀត​»​។​និយាយ​ទៅ សម្រាប់​ជីវិត​គូរ​អាពាហ៍ពិពាហ៍​វិញ វា​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​ដើម្បី​ឲ្យ​ចំណង​នេះ​មាន​រយៈពេល​យូរអង្វែង លុះត្រាតែ​មាន​សេចក្តី​ស្រឡាញ់​ពិត ការ​ប៉ងប្រាថ្នា និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​។

ការ​ទំនាក់ទំនង​គឺជា​រឿង​សំខាន់​បំផុត​នៅ​ពេល​និយាយ​ដល់​ប្តី ឬ​ប្រពន្ធ​ដែល​សប្បាយ​រីករាយ​។ គូរ​ស្នេហ៍​មួយ​ចំនួន​ជឿ​ថា ពួក​គេ​មាន​ចំណងអាពាហ៍ពិពាហ៍​ដ៏​សប្បាយចិត្ត​ធម្មតា​មួយ​ដោយសារ​តែ​ពួក​គេ​រៀប​ការ​ជាមួយ​គ្នា​រយៈពេល​យូរ​មក​ហើយ ប៉ុន្តែ​ពេលវេលា​មិនមែន​បញ្ជាក់​អំពី​សុភមង្គល​ឡើយ​។ ផ្ទុយ​ទៅ​វិញ សកម្មភាព សេចក្តី​ស្រឡាញ់ និង​ការ​លះបង់​ឲ្យ​គ្នា​ទៅ​វិញ​ទេ ទើប​បញ្ចា​ក់អំ​ពី​សុភមង្គល​បាន​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ វា​អាច​នឹង​មានរឿង​មួយ​ដែល​បញ្ជាក់​ថា សកម្មភាព​ដែល​អ្នក​កំពុង​តែ​ធ្វើ​គឺជា​អ្វី​ដែល​នាំ​ឲ្យ​ប្រពន្ធ​មិន​សប្បាយចិត្ត​។ បើសិនជា​ចំណុច​ដែល​ខ្ញុំ​នឹង​និយាយ​ខាងក្រោម​នេះ​ស្រ​ដៀង​នឹង​អ្វី​ដែល​អ្នក​ធ្វើ​ហើយ វា​គួរតែ​ដល់​ពេល​ដែល​អ្នក​ផ្លាស់​ប្តូរ​វា និង​បង្ហាញ​សេចក្តី​ស្រឡាញ់​សម្រាប់​ប្រពន្ធ​ហើយ​។ ខាងក្រោម​នេះ​គឺជា​អាកប្បកិរិយា​របស់​ប្តី​មួយ​ចំនួន​ដែល​កើត​មាន​ជា​ញឹកញាប់ ហើយ​ក៏​ច្រើន​តែ​ធ្វើ​ឲ្យ​ប្រពន្ធ​គ្រប់​រូប​មិន​សប្បាយចិត្ត​ដែរ​៖

១-អ្នក​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​នាង​នៅ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ប៉ុន្តែ​រឿង​ដំបូង​គេ​ដែល​អ្នក​ធ្វើ​បែរ​ទៅ​បន្ធូរ​អារម្មណ៍ មើល​ទូរទស្សន៍ និង​គេង​ទៅ​វិញ​។
២- អ្នក​មិន​បាន​យកចិត្តទុកដាក់​ទៅ​លើ​គំនិត និង​យោបល​របស់​នាង​សោះ ចំពោះ​ការ​សម្រេចចិត្ត​ផ្សេង​ៗ​ក្នុង​គ្រួសារ​។
៣- មាន​ទម្លាប់​ធ្វើ​នូវ​រឿង​ដដែល​ៗ ហើយ​ក៏​មិន​ចង់​កែប្រែ​ដើម្បី​នាង​ដែរ​។
៤- រាល់​ការ​ធ្វើ​អ្វី​ៗ​ទាំងអស់​របស់​អ្នក​តែងតែ​មិន​ចង់​ឲ្យ​មាន​វត្តមាន​របស់​នាង​ឡើយ ទោះបីជា​ការ​ជួបជុំ​មិត្តភក្តិ​របស់​អ្នក​ក៏​ដោយ​។

៥- វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​គូរ​ស្នេហ៍ ឬ​ប្តី​ប្រពន្ធ​បង្កើត​បាន​នូវ​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា ប៉ុន្តែ​បើសិនជា​អ្នក​ខ្វះ​ចំណុច​នេះ​ចំពោះ​នាង វា​ពិតជា​ងាយ​ធ្វើ​ឲ្យ​នាង​មិន​សប្បាយចិត្ត​ណាស់​។
៦- អ្នក​កំពុង​តែ​ជាប់បំណុលគេ​ច្រើន ដូច្នេះ​កាលណា​គ្រួសារ​កំពុង​តែ​មាន​បញ្ហា​ហិរញ្ញវត្ថុ​បែប​នេះ វា​ពិតជា​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​លើ​សេចក្តី​ស្រឡាញ់​របស់​ប្រពន្ធ​។
៧- អ្នក​មិន​បាន​ជួយ​អ្វី​ក្នុងផ្ទះ​ឡើយ ឧ​ទា​ហរ​ហ៍ ការ​មើលថែ​កូន ជូត​សម្អាតផ្ទះ និង​កិច្ចការ​ក្នុងផ្ទះ ដូច្នេះ​វា​គ្រាន់តែ​ដាក់​សម្ពាធ​ដល់​ប្រពន្ធ​តែ​មួយ​មុខ​លើ​ការងារ​ទាំង​អស់នោះ​។

ប្រពន្ធ​ដែល​សប្បាយចិត្ត និង​ចំណងអាពាហ៍ពិពាហ៍​ដ៏​រីករាយ​មិន​ចេះ​ហួស​កាលបរិច្ឆេទ​ឡើយ ដូច្នេះ​អ្នក​គ្រាន់តែ​ផ្លាស់​ប្តូរ​សកម្មភាព​រាល់ថ្ងៃ​ដែល​មិនល្អ​មក​ល្អ​វិញ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក និង​ប្រពន្ធ​រីករាយ​វិញ​បាន​ហើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ