ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​បន្ត​វាយប្រហារ​ទូត​អង់គ្លេស

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អង់គ្លេស ៖ ខឹង​ងំ​ក្នុង​ចិត្ត​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​៩​កក្កដា​បន្ត​ថ្លែង​ប្រឆាំង ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​ក្រុង​វ៉ា​ស៊ិ​ន​តោន ដោយ​ចាត់​ទុក​ឯកអគ្គរាជទូត​រូប​នោះ​ថា ជា​មនុស្ស​ភ្លើ​និង​សំពឹក​។ បែប​នេះ​ជា​ការ​បន្ត​ឈ្លោះ​គ្នា​ខាង​ការទូត ដែល​កំពុង​ក្លាយជា​ប្រធានបទ​សម្រាប់​ពួក​អ្នក​ប្រកួតប្រជែង​គ្នា ដណ្ដើម​យក​តំណែង​នាយក​រដ្ឋមន្ត្រី​បន្ត​ពី​លោកស្រី…

សហរដ្ឋអាមេរិក​-​អង់គ្លេស ៖ ខឹង​ងំ​ក្នុង​ចិត្ត​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​៩​កក្កដា​បន្ត​ថ្លែង​ប្រឆាំង ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​ក្រុង​វ៉ា​ស៊ិ​ន​តោន ដោយ​ចាត់​ទុក​ឯកអគ្គរាជទូត​រូប​នោះ​ថា ជា​មនុស្ស​ភ្លើ​និង​សំពឹក​។ បែប​នេះ​ជា​ការ​បន្ត​ឈ្លោះ​គ្នា​ខាង​ការទូត ដែល​កំពុង​ក្លាយជា​ប្រធានបទ​សម្រាប់​ពួក​អ្នក​ប្រកួតប្រជែង​គ្នា ដណ្ដើម​យក​តំណែង​នាយក​រដ្ឋមន្ត្រី​បន្ត​ពី​លោកស្រី THERESA MAY ដែល​សុំ​លាលែង​ព្រោះតែ​បរាជ័យ​លើ​រឿង​BREXIT​។

លោក​ត្រាំ​ដំបូង​បញ្ចេញ​ប្រតិកម្ម​មានការ​ថ្លឹងថ្លែង ចំពោះ​ការ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៦​កក្កដា​ក្នុង​កាសែត​អង់គ្លេស របាយការណ៍​សំងាត់​ផ្ទៃក្នុង​មួយ ដែល​ឯកអគ្គរាជទូត​លោក​KIM DARROCH បាន​ហៅ​លោក​​ថា​ជា​មនុស្ស​មិន​គ្រប់ទឹក​និង​អសមត្ថភាព និង​ជា​ប្រមុខ​សេត​វិមាន​ដែល​ស្រ​បូក​ច្របល់​។ ប៉ុន្តែ​លោក​ត្រាំ​បាន​ផ្លាស់​ប្ដូរ​វោហា​សាស្ត្រ ដោយ​ហៅ​លោក​KIM DARROCH​ថា ជា​មនុស្ស​ដែល​យើង​មិន​រាប់រក និង​ជា​មនុស្ស​សំពឹក​។ លោក​ក៏​នៅ​តែ​វាយប្រហារ​លើ​លោកស្រី​MAY​ដែល​គាំទ្រ​ពាក្យ​ប្រមាថ​របស់​លោក​KIM DARROCH​។

ចំណែក​បេក្ខជន​២​រូប​សម្រាប់​ប្រជែង​យក​តំណែង​លោកស្រី​MAY​បញ្ចេញ​ប្រតិកម្ម​ខុស​ៗ​គ្នា ចំពោះ​ការ​វាយបក​ខាង​វោហា​សាស្ត្រ​របស់​លោក​ត្រាំ​។ រដ្ឋមន្ត្រី​ការ​បរទេស​លោក​JEREMY HUNT បាន​ចាត់​ពាក្យពេចន៍​របស់​លោក​ត្រាំ​ថា​មិន​គួរ​ឲ្យ​គោរព​និង​ខុស​។

ចំណែក​លោក​បូ​រី​សច​ន​សុ​ុ​ន​វិញ បាន​លើក​ជាបឋម​ពី​ទំនាក់ទំនង​ល្អ​របស់​លោក​ជាមួយ​លោក​ត្រាំ ពេល​គេ​សួរ​លោក​លើ​ការ​វាយប្រហារ​របស់​លោក​ត្រាំ​ចំពោះ​លោកស្រី​MAY​។ លោក​បាន​បង្ហាញ​ជា​ពិសេស​បំផុត ពី​ការ​បង្រួបបង្រួម​ជាមួយ​ប្រមុខ​សេត​វិមាន​។ ខុស​ពី​លោក​HUNT​ដែល​ថា ឯកអគ្គរាជទូត​អង់​គ្លេស​​បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ពួក​អ្នកការទូត​អា​មេ​រិ​ក​ក៏​បញ្ចេញមតិ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ