ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អ្នកបួសរ​ស់មាន​តម្លៃ​អាស្រ័យ​ធុរៈ​ពី​យ៉ាង

4 ឆ្នាំ មុន

កិច្ច​ដែល​សំខាន់​បំផុត​សម្រាប់​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​មាន​តែ​ពីរ​យ៉ាង​ប៉ុណ្ណោះ​គឺ គន្ថធុរៈ ធុរៈ កិច្ច​ខាង​ផ្នែក​គម្ពីរ​បាលី កិច្ចការ​រៀនសូត្រ​ខាង​បរិយត្តិ​ធម៌​គឺ​រៀន​ភាសាបាលី ។ ការ​រៀន​បាលី ត្រូវការ​ទន្ទេញ​ឱ្យ​ចាំ​ចេះ​ស្ទាត់​មាត់ និង​វិបស្សនាធុរៈ កិច្ច​ខាង​វិបស្សនា…

កិច្ច​ដែល​សំខាន់​បំផុត​សម្រាប់​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​មាន​តែ​ពីរ​យ៉ាង​ប៉ុណ្ណោះ​គឺ គន្ថធុរៈ ធុរៈ កិច្ច​ខាង​ផ្នែក​គម្ពីរ​បាលី កិច្ចការ​រៀនសូត្រ​ខាង​បរិយត្តិ​ធម៌​គឺ​រៀន​ភាសាបាលី ។ ការ​រៀន​បាលី ត្រូវការ​ទន្ទេញ​ឱ្យ​ចាំ​ចេះ​ស្ទាត់​មាត់ និង​វិបស្សនាធុរៈ កិច្ច​ខាង​វិបស្សនា អប់រំ​កាយ​ចិត្ត សង្រួម​ឥន្ទ្រិយ​ឱ្យ​បាន​ល្អ នេះ​ជា​កិច្ច​របស់​អ្នកបួស ។

ចុះ​ធុរៈ​ខាង​គ្រហស្ថ​វិញ​មានដំណើរ​យ៉ាងណា​ដែរ?
ដំបូង​ត្រូវ​យល់​ពីរ​ពាក្យ​ថា ធុរៈ​ជា​មុន​សិន​។ ធុរៈ​គឺជា​ដំណើរ​ជំពាក់​ដោយ​កិច្ច​នីមួយ​ៗ ឬ​អាច​ហៅ​ថា កិច្ច​រវល់​ជា​ប្រក្រតី​។ បើ​និយាយ​ពី​ការងារ​អ្នក​ណា​មិន​ដាក់ធុរៈ​ចោល អ្នក​នោះ​ឈ្មោះ​ថា​ជា​មនុស្ស​ជោគជ័យ​ក្នុង​អាជីព ជាក់ជាមិនខាន ។

ហេតុ​អ្វី​បានជា​ហ៊ាន​ពោល​ដូច្នោះ ព្រោះ​ពាក្យ​ថា មិន​ដាក់ធុរៈ​ចោល នោះ គឺ​ការងារ​ណា​ដែល​ប្រារព្ធ​ធ្វើ​ហើយ មិន​ត្រូវ​បោះបង់​ចោល​ទេ គឺ​ត្រូវ​ប្រឹង​តស៊ូ ក្រាញ ននៀល ឈ្មុសឈ្មុល​រក​ឧបាយ រក​ច្រក​ដើរទៅ​មុខជា​ដរាប គឺ​តស៊ូ​ឲ្យ​ទាល់តែ​ការងារ​នោះ​សម្រេច​ផល ។

រីឯ​ការ​តស៊ូ​ចំពោះ​ការងារ​ដែល​ធ្វើ​នោះ គួរ​យកតម្រាប់​តាម​បែប​ឫស​ដើម​ស្វាយ​។ តាម​ធម្មតា​ឫស​ស្វាយ​តែ​ដុះ​ចាក់​តម្រង់​ទៅ​ទិស​ណា​ហើយ មិន​ចេះ​រា​ថយក្រោយ​ទេ បើ​ទុក​ណា​ជា​វា​ដុះ​ចាក់​ទៅ​ចំ​នឹង​ដុំ​ថ្ម​ក្ដី ដុំ​សិលា​ក្ដី ក៏​វា​មិន​ព្រម​រា​ថយក្រោយ​ដែរ គឺ​វា​ស៊ូ​ក្រាញ​រួញ​បែកខ្នែង​ក្រញាញ់​ហើយ​វា​ពង្រីក​ខ្លួន​ឲ្យ​ធំ ឲ្យ​រឹង​មាំ​ប្រឹង​ផ្សំ​កម្លាំង​ធាតុ​ឲ្យ​បាន​ខ្លាំង យូរ​ៗ​ទៅ​ក៏​នឹង​អាច​រុញច្រាន​ដុំ​ថ្ម ដុំ​សិលា​នោះ​ឲ្យ​របើក​បាន ។

យ៉ាងណាមិញ ការ​តស៊ូ​ចំពោះ​ការងារ​ដែល​បាន​និង​កំពុង​ធ្វើ មិន​បោះបង់​ចោល​ប្រឹង​តស៊ូ ព្យាយាម​ដរាប​ដល់​កិច្ចការ​នោះ​បាន​សម្រេចប្រយោជន៍​ដល់​ខ្លួន​ក៏​យ៉ាងនោះ​ដែរ នេះ​ហើយ​ជា​ធុរៈ​របស់​គ្រហស្ថ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ