ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​រៀប​ការ អ្នក​ត្រូវ​សួរ​អ្វីខ្លះ​អំពី​លុយ​ចំពោះ​គូស្នេហ៍

4 ឆ្នាំ មុន

ក្នុង​ពេល​ដែល​កំពុង​រៀបចំ​ផែនការ​រៀប​អាពាហ៍ពិពាហ៍​ខាង​ប្រុស និង​ខាង​ស្រី​គួរតែ​មានការ​ពិភាក្សា​ច្បាស់លាស់​ពី​ស្ថាន​ការ​ហិរញ្ញវត្ថុ និង​ការ​ចាត់ចែង​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ជាមួយ​គ្នា ។ ការ​ខ្វែងគំនិត​គ្នា​ទាក់ទិន​នឹង​បញ្ហា​ហិរញ្ញវត្ថុ គឺជា​មូលហេតុ​ដ៏​ធំ​ដែល​ធ្វើ​ឲ្យ​មាន​ជម្លោះ​ក្នុង​គ្រួសារ​ដូច្នេះ​ភាគី​ទាំង​សងខាង​គួរតែ​ពិភាក្សា​គ្នា​ឲ្យ​បាន​ក្បោះក្បាយ មុន​ពេល​ជម្លោះ​កើត​មាន​ឡើង ។ ខាងក្រោម​នេះ គឺជា​សំណួរ​សំខាន់​ៗ​ដែល​អ្នក​គួរតែ​សួរ​ទៅ​កាន់​ដៃគូ​ដែល​អ្នក​ចង់​រៀប​អាពាហ៍ពិពាហ៍​ជាមួយ…

ក្នុង​ពេល​ដែល​កំពុង​រៀបចំ​ផែនការ​រៀប​អាពាហ៍ពិពាហ៍​ខាង​ប្រុស និង​ខាង​ស្រី​គួរតែ​មានការ​ពិភាក្សា​ច្បាស់លាស់​ពី​ស្ថាន​ការ​ហិរញ្ញវត្ថុ និង​ការ​ចាត់ចែង​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ជាមួយ​គ្នា ។ ការ​ខ្វែងគំនិត​គ្នា​ទាក់ទិន​នឹង​បញ្ហា​ហិរញ្ញវត្ថុ គឺជា​មូលហេតុ​ដ៏​ធំ​ដែល​ធ្វើ​ឲ្យ​មាន​ជម្លោះ​ក្នុង​គ្រួសារ​ដូច្នេះ​ភាគី​ទាំង​សងខាង​គួរតែ​ពិភាក្សា​គ្នា​ឲ្យ​បាន​ក្បោះក្បាយ មុន​ពេល​ជម្លោះ​កើត​មាន​ឡើង ។

ខាងក្រោម​នេះ គឺជា​សំណួរ​សំខាន់​ៗ​ដែល​អ្នក​គួរតែ​សួរ​ទៅ​កាន់​ដៃគូ​ដែល​អ្នក​ចង់​រៀប​អាពាហ៍ពិពាហ៍​ជាមួយ ៖

១. តើ​មាន​ជាប់បំណុល​ទេ ?

បំណុល​អាច​ជា​បញ្ហា​គួរ​ឲ្យ​ខ្មាស​អៀន​មួយ សម្រាប់​មនុស្ស​ភាគច្រើន ប៉ុន្តែ​វា​ជា​រឿង​ដែល​អ្នក​ត្រូវ​តែ​ដឹង ប្រសិនបើ​អ្នក​ចង់​ចំណាយពេល​មួយ​ជីវិត​ជាមួយនឹង​នរណា​ម្នាក់ ព្រោះ​អ្នក​អាច​នឹង​ត្រូវ​ចូលរួម​ចំណែក​ក្នុង​ការ​បង់​សំណង​ជាមួយ​គ្នា​ជាដើម ។ ភាគី​ទាំង​ពីរ​គួរតែ​ដឹង​ពី​បំណុល​ដែល​ភាគី​ម្ខាង​ទៀត​មាន និង​ពិភាក្សា​គ្នា​ពី​វិធី​ដែល​អ្នក​ទាំង​ពីរ​នឹង​ធ្វើការ​សង​ទៅ​វិញ​ឲ្យ​បាន​ច្បាស់លាស់ ។

២. តើ​ចង់​ទុក​លុយ​ប៉ុន្មាន​សម្រាប់​ការ​ចាយវាយ​លើ​គោលដៅ និង​ចំណង់​ចំណូលចិត្ត​ផ្សេង​ៗ ?

ការ​ទុក​ពេល​ឲ្យ​ដៃគូ​មាន​ពេល​ក្នុង​ការ​ផ្តោត​សា្មរ​តី​លើ​ការ​សម្រេច​គោលដៅ​ផ្ទាល់ខ្លួន ឬ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ដែល​ពួក​គេ​ស្រលាញ់​ចូល​ចិត្ត គឺ​ពិតជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​អាពាហ៍ពិពាហ៍​ដែល​រឹង​មាំ ។ ដៃគូ​ជីវិត​របស់​អ្នក​គួរតែ​ដឹង​ពី​គោលដៅ​ក្តី​សុបិន និង​អ្វី​ដែល​អ្នក​ស្រលាញ់​ចូល​ចិត្ត ។ ប៉ុន្តែ តើ​គោលដៅ​ទាំងនោះ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ទេ ? ហើយ តើ​វា​ពិតជា​គោលដៅ និង​ក្តី​សុបិន​ដែល​គួរតែ​ព្យាយាម​សម្រេច​ទេ ?

៣. តើ​ចង់​បើក​គណនី​រួម​ទេ ?

សំណួរ​នេះ​មិន​មាន​ចម្លើយ​ត្រឹមត្រូវ និង​ចម្លើយ​ខុស​ទេ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ពិភាក្សា​គ្នា​មុន​នឹង​សម្រេច​រៀប​អាពាហ៍ពិពាហ៍ ។ ការ​បើក​គណនី​ធនាគារ​រួម​អាច​បង្កើន​ភាព​ស្និទ្ធ​សា្ន​ល​នៃ​ស្វាមីភរិយា និង​អាច​សហការ​គ្រប់គ្រង​ជីវិត​ជាមួយ​គ្នា​បាន តែ​វា​ក៏​អាច​បង្ក​ជា​បញ្ហា​ផ្សេង​ៗ​សម្រាប់​គូ​ស្វាមីភរិយា​ដទៃ​ដែរ ដូច្នេះ​អ្នក​ទាំង​ពីរ​គួរតែ​និយាយ​គ្នា​ឲ្យ​បាន​ច្បាស់លាស់ ជា​ពិសេស​លើ​បញ្ហា​ចាយវាយ​ផ្សេង​ៗ​ដូច​ជា ការ​បង់ថ្លៃ​ទឹក និង​ភ្លើង​ជាដើម ។

៤. តើ​ចង់​ចាយ​លើ​កូន​ៗ​បែប​ណា ?

ការ​ចាប់ផ្តើម​គ្រួសារ​អាច​នឹង​ត្រូវការ​ការ​ចាយវាយ​ច្រើន ជា​ពិសេស​នៅ​ពេល​ដែល​មាន​វត្តមាន​របស់​កូន​ៗ ។ គ្រួសារ​នីមួយ​ៗ​មានគំនិត​ខុស​ៗ​គ្នា លើ​ការ​ចាយវាយ​លើ​កូន​ៗ ដូច្នេះ​អ្នក​ទាំង​ពីរ​គួរតែ​ព្យាយាម​ស្វែង​យល់​ពី​ចំណុច​នេះ​រៀង​ៗ​ខ្លួន ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ត្រូវ​ចង​ចាំ​ថា ការ​មានកូន​អាច​បង្ខំ​ឲ្យ​មនុស្ស​ម្នាក់​លះបង់​ការងារ ឬ​ប្តូរ​ការងារ ដើម្បី​មើលថែ​កូន ដូច្នេះ​កត្តា​នេះ​ក៏​គួរតែ​ឆ្លងកាត់​ការ​ពិភាក្សា​ច្បាស់លាស់​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ