ខេត្តកណ្តាល ៖ នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថ ជនសង្ស័យជាចោរប្លន់ទាំងបីនាក់បានសារភាពដូចៗគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់មនុស្សប្លន់យករថយន្ត កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ពេលធ្វើដំណើរតាមរថយន្តលើផ្លូវជាតិលេខ6A ចំណុចស្ពានលេខ២០ ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
ពួកគេសារភាពថា បានរឹត.កសម្លាប់ម្ចាស់រថយន្តដោយខ្សែក្រវាត់ ហើយបានយកសាកសពទៅប្លុងចោលនៅចំណុចជាប់ផ្លូវជាតិលេខ៨ (ស្ពានព្រែករូង) ស្ថិតនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងយករថ យន្តជនរងគ្រោះទៅប្លុងចោលនៅកាស៊ីណូសៀងហៃ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយក៏នាំគ្នារត់គេចមកលាក់ខ្លួននៅក្រុងបាវិត ខេត្តស្វាយរៀង ។ សម្រាប់វត្ថុតាង ដែលបានចាប់យកមានរថយន្ត១គ្រឿង ម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AS-2309 ដែលផ្លាកលេខនេះ ត្រូវក្រុមចោរដោះចេញ ។
ជនសង្ស័យទាំង៣នាក់ មាន៖១-ឈ្មោះ ម៉ី តាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ មានទីនៅបច្ចុប្បន្នភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។ ២-ឈ្មោះ ម៉ី សារិ ហៅអាគិ ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករ មានទីលំនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។ ជនទាំង២ជាបងប្អូននឹងគ្នា ។
លុះដល់ម៉ោង១៩និង២៧នាទីថ្ងៃទី៥ កក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួល ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង បានឃាត់ជនសង្ស័យម្នាក់ទៀតឈ្មោះ ជា គង់ឌីណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិច្រកឫស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។ ចំណែកបក្សពួកម្នាក់ទៀតកំពុងរត់គេចខ្លួននិងជាមេខ្លោងនៃផែនការប្លន់សម្លាប់នេះ ។
សូមរំលឹកថា ជន៣នាក់ដែលបាតដៃប្រឡាក់ឈាមក្នុងចំណោមបក្សពួក៤នាក់ ត្រូវបានចាប់ខ្លួនប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីការប្រទះឃើញសាកសពបុរសម្នាក់ ត្រូវគេចងដៃដឹកមកប្លុងចោលក្នុងប្រឡាយអែបផ្លូវក្បែរស្ពានព្រែករូងទី២ លើកំណាត់ផ្លូវជាតិលេខ៨ ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ។
បន្ទាប់ពីការស៊ើប អង្កេតស្រាវជ្រាវអស់រយ:ពេលប្រមាណបីថ្ងៃ កងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយលោកឧត្តម សេនីយ៍ត្រី សំ តុលា មេបញ្ជាការ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តព្រៃវែង និងកងរាជអាវុធហត្ថខេត្តស្វាយរៀង ទើបបំបែកសំណុំរឿងករណីឃាតកម្មគិតទុកជាមុនដោយការរឹតកសម្លាប់ប្លន់យករថយន្តយកទៅលាក់ទុកនៅកាស៊ីណូមួយក្នុងស្រុកចន្ទ្រា ខេត្ត ស្វាយរៀង ។
សូមបញ្ជាក់ទៀតថា ក្រោយពីមានការប្រទះឃើញសាកសពជនរងគ្រោះ នៅវេលាម៉ោង៨ និង៣០នាទីថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៩ នៅចំណុចជាប់ផ្លូវជាតិលេខ៨ ស្ពានព្រែករូងទី២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងស្រុកខ្សាច់កណ្តាល បានចុះធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវរកអត្តសញ្ញាណសាកសពតាមរយៈការប្រកាសផ្សាយព័ត៌មានស្តីពី (ភិនភាគនិងសម្លៀកបំពាក់របស់សព) ។
ការស្រាវជ្រាវក៏បានរកឃើញអត្តសញ្ញាណជនរងគ្រោះឈ្មោះ មឿក សុភ័ណ្ឌ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅបច្ចុប្បន្នភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ រថយន្តជនរងគ្រោះដែលក្រុមចោរប្លន់សម្លាប់ម្ចាស់យកទៅបានចតប្លុងចោលនៅកាស៊ីណូ យីហោសៀងហៃ ក្នុង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
ដោយឡែក នៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញនិងអាជ្ញាធរភូមិ-ឃុំបានធ្វើការត្រួតពិនិត្យវត្ថុតាងជុំវិញកន្លែងកើតហេតុ និងបានធ្វើកោសល្យវិច័យ លើសាកសពឃើញមានខ្សែភ្លើងពណ៌លឿង ប្រវែង២,៦៤ម៉ែត្រ ត្រូវបានចង.កដៃទាំងសងខាង ចំនួន៣ជុំ និងមានខ្សែក្រវាត់រឹត.កប្រវែង១.០៩ម៉ែត្រ ។
តាមការសន្និដ្ឋានដំបូង ដែលមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ ករណីនេះ គឺជាឃាតកម្ម ហើយសាកសពត្រូវសមត្ថកិច្ចជំនាញ អាជ្ញាធរមូលដ្ឋាន ប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ក្រោយលេចឮព័ត៌មានដែលបានផ្សាយ ។
ក្រោយពីកម្លាំងជំនាញកំណត់អត្តសញ្ញាណជនរងគ្រោះបានហើយ ទើបឈានកំណត់បានមុខសញ្ញាជនសង្ស័យ ដែលជាក្រុមចោរប្លន់យករថយន្ត ហើយបានធ្វើការពន្លាតដែនដីសមត្ថកិច្ចសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង និងខេត្តស្វាយរៀង ។
ក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញាស្តីទីអមសាលាដំបូងខេត្តកណ្តាល និងព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តស្វាយរៀង រហូតឈានដល់ការបង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់ ក្នុងចំណោមបក្សពួក៤នាក់ នៅវេលាម៉ោង១៩និង៣០នាទីថ្ងៃទី៣ កក្កដា នៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ (សម្រួលដោយ៖ ស្រីណា)
ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ដែល១ខ្នងជាប្រភេទផ្ទះថ្ម និង១ខ្នងទៀតជាប្រភេទផ្ទះឈើ រួមទាំងរបស់របរប្រើប្រាស់នៅ...
ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធនិងកូនប្រុសម្នាក់អាយុ៦ឆ្នាំ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកកូនស្រីម្នាក់អាយុ៣ឆ្នាំបានរងរបួសធ្ងន់ក្នុងហេតុការណ៍...
អស្ចារ្យ ! តាមទំនាយគ្រូហុងស៊ុយចិនសែបានអះអាងថា នៅចុងឆ្នាំនេះ(២០១៩) ឆ្នាំសិរីទាំង៩ ជូត រោង ច ខាល ថោះ មមី ឆ្លូវ រកា កុរ ជោគជតារាសីរបស់លោកអ្នកឡើងខ្ពស់ខ្លាំងណាស់...
ខេត្តព្រះសីហនុ ៖ មានករណីប្រទះឃើញប្តីប្រពន្ឋពីរនាក់បានបាត់បង់ជីវិតក្នុងបន្ទប់ទឹកផ្ទះជួល ហើយត្រូវគេសង្ស័យថាមកពីឆ្លងចរន្តអគ្គីសនីទើបបណ្តាលឱ្យឆក់...
ខេត្តក្រចេះ ៖ បើតាមនគរបាលស្រុកសំបូរ បានសម្រេចធ្វើការឃាត់ខ្លួនបុរសជនជាតិឥស្លាមម្នាក់ ក្រោយសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងករណីធ្វើឱ្យស្ត្រីម្នាក់បានបាត់បង់...
ខ្ទង់អាយុ២០ឆ្នាំជាពេលដែលមនុស្សវ័យក្មេងទើបតែទទួលបានសេរីភាពពិតប្រាកដ និងជាពេលដែលពួកគេអាចរុករកអ្វីដែលខ្លួនស្រលាញ់ និងចង់ធ្វើក្នុងជីវិត។ ប៉ុន្តែវា...
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតចុះបង្ក្រាប និងចាប់ខ្លួនជនជាតិវៀតណាម៦នាក់ជាប់ចោទពីបទបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់ពីជនជាតិ...
ខេត្តក្រចេះ ៖ បើតាមនគរបាលស្រុកឆ្លូងអះអាងថា នគរបាលជំនាញកំពុងតែសុំគោលការណ៍ទៅថ្នាក់លើ ដើម្បីបន្តស៊ើបអង្កេតលើករណីស្ត្រីម្នាក់ដែលបានបាត់បង់ជិវិតទៅតាម...
ខេត្តកំពង់ចាម ៖ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកអ៊ុន ចាន់ដា អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ តបតាមការណែនាំ...
រាជធានីភ្នំពេញ ៖ ខណៈដែលមានការតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសំណុំរឿងរបស់លោក កឹម សុខា ថា តើរូបគាត់នឹងត្រូវមានអនាគតនយោបាយបែបណានោះ? សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ...
តើមានបាតុភូតអ្វីខ្លះដែលជាមូលហេតុនាំឱ្យលោកអ្នករកស៊ី…?គួរឱ្យសង្វេគណាស់ អ្នកខ្លះខំប្រឹងរកស៊ីណាស់ នៅតែមិនឃើញមានសល់ទ្រព្យសម្បត្តិសោះ តើមកពីមូលហេតុអ្វី ?...
រាជធានីភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូហុងដាស្តុបទៅផ្ទះនៅឯម្តុំគីឡូម៉ែត្រលេខ៩បានពាក់កណ្តាលផ្លូវស្រាប់តែត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក...
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនស្រា Chivas ដែលមានប្រភពដើមមកពីប្រទេសស្កុតឡែន បានរៀបចំកម្មវិធីដើម្បីអបអរការសហការជាដៃគូររវាងក្រុមហ៊ុន និងក្រុមបាល់ទាត់លំដាប់ពិភព លោក...
រាជធានីភ្នំពេញ ៖ គ្រប់គ្នាសុទ្ធតែដឹងហើយថា អ្នកនាង ឈិន សុធារី ជាអតីតភរិយារបស់លោក សុវណ្ណ មករា ដោយសារអ្នកទាំង២រៀបការពេញច្បាប់ដឹងឭ។ ដំណើរជីវិតស្នេហារបស់តារា...
ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីបំពានសេពសន្ថវៈលើក្មេងស្រីអាយុ១៦ឆ្នាំរហូត២លើក និងធ្វើបាបនាងដោយគំរាមកំហែង ហេតុការណ៍បានកើតឡើង...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មេក្របី២ក្បាល ត្រូវបានបុរសចំណាស់ម្នាក់ចិញ្ចឹម ប៉ុន្តែដោយសារតែប៉ុន្មានថ្ងៃមកនេះ គាត់ឈឺជើងពិបាកដើរឃ្វាល ឬ...
រាជធានីភ្នំពេញ ៖ ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់សង្វៀនទូរទស្សន៍អាស៊ី នៅក្នុងព្រឹត្តិការណ៍ «ជើងឯកអ្នកប្រយុទ្ធកំពូលថាមពលឆេមពាន» នឹងឈានមកដល់...
ខេត្តកណ្តាល ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងស ហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈពង្រឹងស្រុកស្អាងបានបញ្ជាក់ថា ផ្លូវមួយខ្សែ...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់មានសតិមិនប្រក្រតីបានដើរចេញបាត់ពីផ្ទះ គ្មានដំណឹងសូន្យ មិនដឹងថាទៅណានោះទេ ធ្វើឱ្យក្រុម...
ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់បានរងរបួសយ៉ាងដំណំ ខណៈស្លាកប៉ាណូនៅចំណុចខ្លោងទ្វារចូលផ្សារកំពង់ត្រាចផ្នែកខាងលិច បានធ្លាក់មកក្រោម...